ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឱ្យគេឮ ម៉ូតូថ្មី​​សន្លាង​ឆ្លង​ចូល​ដីកម្ពុជាតាម​ច្រក​ចាំយាម

8 ឆ្នាំ មុន

ប្រមាណ​ម៉ោង៤​រសៀល​ថ្ងៃទី​១១ មករា នៅច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ដែន​ចាំយាមនៃ​ខេត្ត​កោះ​កុង មាន​រថយន្ត​ដឹក​ជញ្ជូន​​ទំនិញ​២ជាន់​របស់ថៃ​មួយគ្រឿង បានដឹក​ម៉ូតូថ្មី​​សន្លាង​​ចូលមក ។ មិន​ដឹង​ម៉ាកអ្វី​ខ្លះទេ ព្រោះ​មិន​អាច​សុំ​ការបំភ្លឺ​បាន​ពី​មន្ត្រី​គយ​ចាំយាម ។

* ប្រមាណ​ម៉ោង៤​រសៀល​ថ្ងៃទី​១១ មករា នៅច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ដែន​ចាំយាមនៃ​ខេត្ត​កោះ​កុង មាន​រថយន្ត​ដឹក​ជញ្ជូន​​ទំនិញ​២ជាន់​របស់ថៃ​មួយគ្រឿង បានដឹក​ម៉ូតូថ្មី​​សន្លាង​​ចូលមក ។ មិន​ដឹង​ម៉ាកអ្វី​ខ្លះទេ ព្រោះ​មិន​អាច​សុំ​ការបំភ្លឺ​បាន​ពី​មន្ត្រី​គយ​ចាំយាម ។

*​ បាន​សង្កេត​ឃើញ​រថយន្ត​ដឹកម៉ូតូ​​ដែលមាន២ជាន់​នេះ តាមការប៉ាន់ប្រមាណ​មានចំនួន​៥០គ្រឿង ​គឺ​មួយ​​ជាន់​អាច​ដាក់​បាន​២៥​គ្រឿង។

* ​ពេល​ឆ្លង​ចូល​ដីកម្ពុជាយើង តាម​ច្រក​ចាំយាម​​ គេឃើញ​​រថយន្តនេះ​ បាន​បើក​ឆ្ពោះ​ទៅ​ឃ្លាំង​មួយ នៅម្តុំ​​ភូមិថ្មី​ ជាប់​ននឹងព្រំដែន​ចាំ​យាម ​​ហើយធ្វើ​សកម្ម​ភាព​​ផ្ទេរ​​ពី​រថយន្ត​​ថៃ ដាក់​ចូល​រថយន្ត​​ខ្មែរ​ដោយរលូន​​នៅ​ក្នុងឃ្លាំង​តែម្តង ដោយ​ក្រុមហ៊ុន​មួយ​​ដែល​​នាំ​ចូល។

*​ មិន​អាច​សុំ​ការបំភ្លឺ​បានទេ ពី​មន្ត្រីគយ ក៏ដូច​ថៅ​កែ​​ដែលនាំ​​ម៉ូតូ​ចូល ។ ម្ល៉ោះហើយ ព័ត៌​មាន​ដែលបានចុះ​ផ្សាយ​​បាន​ធ្វើ​​ទៅ​តាម​​មើល​ឃើញ​ប៉ុណ្ណោះ ​ដែល​ប្រភព​ខ្លះ​និយាយថា ​ម៉ូតូថ្មី​គ្រប់​ម៉ាក​បាននាំចូល​ហូរហែ​រាប់មិនអស់ទេ ។