ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរខេត្ត​មណ្ឌលគិរី បាន​បន្ត​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​សែន​មនោ​រម្យ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី​៖ នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ នេះ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល…

មណ្ឌលគិរី​៖ នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ នេះ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​ពិនិត្យមើល​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ រស់នៅក្នុង​ក្រុង​សែន​មនោ​រម្យ ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លី សា​មិ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក សាយ ម៉េង​គីម អភិបាលរង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហែល បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ ស្ថិតនៅ​បរិវេណ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តមណ្ឌលគិរី​។

​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច តែងតែ​គិតគូរ​ពី​សុខុមាលភាព​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី ក្នុងការ​បង្ការ ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ឯកឧត្តម បញ្ជាក់ថា សម្រាប់​ខេត្តមណ្ឌលគិរី បន្ទាប់ពី​ទទួលបាន​វ៉ាក់សាំង​វគ្ក​៣ ពី​រាជរដ្ឋាភិបាល​កម្ពុជា រហូតមកដល់​ពេលនេះ អាជ្ញាធរខេត្ត រួមទាំង​ក្រុមគ្រូពេទ្យ​ជួរមុខ និង​មន្ត្រី​ជំនាញ បាន​បន្ត​ចាក់​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​ហ្វា​ម (Sino pharm ) ជូន​ប្រជាពលរដ្ឋ​នៅ ក្នុង​ក្រុង​/​ស្រុក​ទាំង ០៥ នៃ​ខេត្តមណ្ឌលគិរី ដោយ​ផ្អែកលើ​គោលការណ៍​ស្ម័គ្រចិត្ត​។

​ឯកឧត្តម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​ប្រវត្តិ​ប៉ះពាល់​ដោយផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ សូម​រួសរាន់​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ឫ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​កន្លែង​បងប្អូន​រស់នៅ ឬ​រាយការណ៍​ជូនទៅ​អាជ្ញាធរ​ជាបន្ទាន់​។ ម្យ៉ាងទៀត ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ ដែល​ទទួលបាន​វ៉ាក់សាំង​ទាំងអស់ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​សុខាភិបាល ពាក់ព័ន្ធ​នឹង​ការ​តម ជាពិសេស ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជ​ប់​ខ្ជួន​នូវ​វិធានការ ៣​ការពារ និង ៣​កុំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបាល ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។

​បន្ថែម​លើស​នេះ ឯកឧត្តម អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ផ្អែកលើ​គោលការណ៍​ស្ម័គ្រចិត្ត សូម​រួសរាន់​មកចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា ទៅតាម​ទីកន្លែង ដែល​រដ្ឋបាល​ក្រុង​/​ស្រុក​នីមួយៗ បានកំណត់ ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​

​នាយក​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី លោក ស៊ន សារុន បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១​នេះ ខេត្តមណ្ឌលគិរី មាន​អាត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៤១៨ ករណី អ្នកជា​សះស្បើយ ២៥៩ ករណី អ្នកស្លាប់ ៣ ករណី កំពុង​សម្រាក​ព្យាបាល ១៥៦ ករណី និង​អ្នក​កំពុង​ច​ត្តា​ឡី​ស័ក នៅក្នុង​មណ្ឌល​មាន ៧៤​នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ