ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ស្មាន​មិន​ដល់ លោក វណ្ណ មក​រា តារាចម្រៀង​ក្រឡាប់​រថយន្ត​2​តង់​ស្លា.ប់​បាត់បង់​ជីវិត

8 ឆ្នាំ មុន

តារាចម្រៀង​និង​ជា​អ្នក​សម្តែង​ក្រមិចក្រមើម​មួយ​រូប ដែល​មានឈ្មោះ​បោះ​សំឡេង​គ្រាន់បើ នៅ​ក្នុង​សង្គម​សិល្បៈ គឺ​លោក វណ្ណ មក​រា អាយុ​៣២​ឆ្នាំ ពេល​នេះ​បាន​លាចាក​លោក​ទៅ​ហើយ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ម្តង​ហើយ​ម្តងទៀត

ខេត្តកំពង់ស្ពឺ ៖ តារាចម្រៀង​និង​ជា​អ្នក​សម្តែង​ក្រមិចក្រមើម​មួយ​រូប ដែល​មានឈ្មោះ​បោះ​សំឡេង​គ្រាន់បើ នៅ​ក្នុង​សង្គម​សិល្បៈ គឺ​លោក វណ្ណ មក​រា អាយុ​៣២​ឆ្នាំ ពេល​នេះ​បាន​លាចាក​លោក​ទៅ​ហើយ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ម្តង​ហើយ​ម្តងទៀត កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១០ មក​រា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩២ និង​លេខ​៩៣ ស្ថិត​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា រថយន្ត​សង្គ្រោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-4208 បាន​ដឹក​លោក​ដែល​មាន​របួស​ក្រឡាប់​រថយន្ត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃ​នប់ យក​ទៅ​សង្គ្រោះ​នៅ​ឯ​រាជធានី​ភ្នំពេញ តែ​ជា​អកុសល​រថយន្ត​សង្គ្រោះ​នោះ ក៏​ជួប​ឧប្បត្តិហេតុ​ក្រឡាប់​ទៀត  បណ្តាល​ឱ្យ​លោក​ស្លាប់​តែ​ម្តង ។

ប្រភព​ពី​សមត្ថកិច្ច បានឱ្យ​ដឹង​ថា ដំបូង​គឺ​លោក​រង​គ្រោះ​ដោយ​ក្រឡាប់​រថយន្ត​ផ្ទាល់ខ្លួន​របស់​លោក គឺ​ម៉ាក​ព្រូស ស៊េរី​២០១៤ នៅ​ក្បែរ​ផ្សារ​ព្រៃ​នប់ ក្នុងភូមិ​ព្រៃ​នប់ ឃុំ​ព្រៃ​នប់ ខណ្ឌ​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩០-១៩១ ។ ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ ក្រុម​គ្រួសារ​និង​មិត្តភក្តិ​៣​នាក់​ផ្សេង​ទៀត​ដែល​ជិះ​រថយន្ត​នោះ​ជាមួយ​គ្នា មិន​មាន​រង​របួស​ទេ បាន​ហៅ​រថយន្ត​ពេទ្យ​ឯកជន​ឱ្យ​ដឹក​លោក វណ្ណ មក​រា ទៅ​សង្គ្រោះ​ឯ​មន្ទីរពេទ្យ​ឯកជន​នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​អ្នក​រួម​ដំណើរ​៣​នាក់ និង​អ្នក​បើករថយន្ត​សង្គ្រោះ​ម្នាក់​ផង ក្នុង​នោះ​មាន ឈ្មោះ ជឹ​ម រាជ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ឈ្មោះ ប្រាក់ គង់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ឈ្មោះ ប៊ុត ដា​រា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​សង្គ្រោះ​នោះ និង​ឈ្មោះ អ៊ូ សុជាតា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ។

ពេល​កំពុង​ដឹក​តាម​រថយន្ត​សង្គ្រោះ ក្នុង​ដំណើរ​ឆ្ពោះ​មក​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​នោះ លោក វណ្ណ មក​រា ដែល​របួស​នៅ​និយាយ​បាន ត្រូវ​បាន​បញ្ចូល​ខ្យល់​អុក​សុ​ី​ហ្សែ​ន​ផង​ដែរ ។ លុះ​ពេល​រថយន្ត​សង្គ្រោះ​ដឹក​រូប​លោក មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​សង្គ្រោះ​បន្ទាន់​នោះ បែក​កង់​មុខ​ប៉ែក​ខាងឆ្វេង បណ្តាល​ឱ្យ​រេ​ចង្កូត​ក្រឡាប់​រថយន្ត ធ្វើ​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ទាំងអស់​របួសធ្ងន់​-​ស្រាល​គ្រប់​គ្នា ។ ដោយឡែក លោក វណ្ណ មក​រា ដែល​កំពុង​តែ​រង​របួស​និង​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន​ស្រាប់​ផង​នោះ បាន​កៀប​ជាប់​ក្នុង​រថយន្ត ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

ដំណឹង​ដ៏​អកុសល​នេះ​បាន​បង្ក​ឲ្យ​សង្គម​សិល្បៈ និង​សាធារណជន​ដែល​ស្គាល់​តារាចម្រៀង​រូប​នេះ មាន​ភាព​តក់ស្លុត ហើយ​សម្តែង​នូវ​អារម្មណ៍​ក្រៀមក្រំ​សោកស្តាយ​អាឡោះអាល័យ​ក្រៃ​លែង ជាមួយ​ក្រុម​គ្រួសារ​សព​នូវ​ការ​បាត់បង់​តារាចម្រៀង​ដែល​កំពុង​សាង​ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ។ នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃ​ទី​១០ មក​រា សព​របស់​តារាចម្រៀង​វណ្ណ មក​រា ត្រូវ​បាន​ដឹក​តាម​រថយន្ត​ពេទ្យ​មក​តម្កល់​ធ្វើបុណ្យ​នៅ​បរិវេណ​វត្ត​ទួល​ទំពូង ក្នុង​រាជធានី​ភ្នំពេញ​។ ភ្លាម​ៗ​នោះ សម្រែក​ស្រែកយំ​បោក​ប្រាណ​របស់​បងប្អូន​ឪពុក​ម្តាយកូន​ក្មួយ ដែល​បន្លឺ​ឡើង​យ៉ាង​តក់ស្លុត និង​ខ្លះ​ស្ទើរតែ​មិន​នឹក​ស្មានថា បងប្រុស កូន ឬ​ឪពុកមា ត្រូវ​ចាកចេញ​គ្មាន​ថ្ងៃ​វិល​ត្រឡប់​បែប​នេះ​ទេ ។ សម្រែក​យំ​ឮ​តែ​ពាក្យ​ថា «​កូន​មិន​ស្លាប់​ទេ ! បង​មិន​ត្រូវ​ទៅ​ចោល​ពួក​ខ្ញុំ​ឡើយ ! មិន​គួរ​ទេ​!» ដែល​ធ្វើ​ឱ្យ​មិត្តភក្តិ​សិល្បករ​សាច់ញាតិ​ដែល​ទៅ​ចូលរួម​រៀបចំ​ធ្វើបុណ្យ​ស្រក់​ទឹកភ្នែក​គ្រប់​គ្នា និង​ខ្លោចចិត្ត​ពី​ដំណឹង​ដ៏​រន្ធត់​នេះ ។

ពិតជា​គ្រោះ​អកុសល​ស្មាន​មិន​ដល់ ដែល​មច្ចុរាជ​តាម​យក​ជីវិត​តារាចម្រៀង​រូប​នេះ​មិន​លើកលែង និង​កម្រ​កើត​មាន​ហេតុការណ៍​បែប​នេះ​ណាស់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១០ មក​រា គ្រា​ដែល​តារាចម្រៀង​រូប​នេះ និង​មិត្តភក្តិ​ជា​ច្រើន​នាក់​បាន​ចេញដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ។

តារាចម្រៀង ទិ​ត្យ វិច្ឆិកា ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​បញ្ជាក់​ថា កាលពី​ពាក់កណ្តាល​អធ្រាត្រ ថ្ងៃ​ទី​៩ ខែមករា លោក វណ្ណ មក​រា និង​មិត្តភក្តិ​ចំនួន​២​រថយន្ត​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​ទាំង​យប់ ដើម្បី​ដើរ​លេង​កម្សាន្ត ។ លោក​បន្ត​ថា លោក​ជិះ​រថយន្ត​ផ្សេង ចំណែក​លោក​វណ្ណ មក​រា ជិះ​រថយន្ត​ព្រូស ស៊េរី​២០០៤ ដោយ​ជិះ​គ្នា​ចំនួន​៤​នាក់​ជាមួយ​មិត្តភក្តិ​ប្រុស​និង​មិត្ត​ស្រី​ម្នាក់ ដោយ​មិត្តភក្តិ​របស់​លោក​គឺជា​អ្នក​បើក ។

លោក ទិ​ត្យ វិច្ឆិកា បន្ត​ថា ក្រោយ​ពី​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ផ្សារ​ព្រៃ​នប់ រថយន្ត​របស់​លោក​វណ្ណ មក​រា ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ក្រឡាប់​ទាំង​មិន​បាន​ប៉ះពារ​ជាមួយ​យានយន្ត​ណា​ផ្សេង​ទេ គឺ​ក្រឡាប់​ដោយ​ខ្លួនឯង ។

លោក​បន្ត​ថា ក្រោយ​ពី​ទទួល​ដំណឹង​តាម​ទូរស័ព្ទ​ពី​មិត្ត​ភ័ក្តិ លោក​ក៏​ត្រឡប់​មក​ជួប​មិត្ត​ភ័ក្តិ និង​លោក វណ្ណ មក​រា វិញ ។ ប៉ុន្តែ​ពេល​មក​ដល់ លោក វណ្ណ មក​រា និង​មិត្ត​ស្រី បាន​ឡើង​រថយន្ត​សង្គ្រោះ​បន្ទាន់ ត្រឡប់​មក​ភ្នំពេញ​វិញ​បាត់​ទៅ​ហើយ ។

លោក​ថា ការ​ជួប​គ្រោះថ្នាក់​ជំហាន​ដំបូង​នេះ​មិន​បាន​ធ្វើ​ឱ្យ​លោក វណ្ណ មក​រា របួស​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ចុក​ទ្រូង​បន្តិចបន្តួច​ប៉ុណ្ណោះ ។ នេះ​បើ​តាម​លោក​ឮ​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​លោក ។

លោក​បន្ត​ថា ក្រោយ​ពី​រង់ចាំ​ការ​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​នៅ​ទីនោះ​មិន​ទាន់​នឹង​ចប់​សព្វគ្រប់​ផង ស្រាប់តែ​ម៉ោង​ប្រមាណ​ជាង​៦​ព្រឹក​ថ្ងៃ​ដដែល លោក​ទទួល​ដំណឹង​តាម​ទូរស័ព្ទ​បន្ទាប់​ថា រថយន្ត​សង្គ្រោះ​បន្ទាន់​ដែល​ដឹក​លោក វណ្ណ  មក​រា ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ បាន​ក្រឡាប់​និង​បណ្តាល​ឱ្យ​តារាចម្រៀង​រូប​នេះ​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​ទៅ​ហើយ ។

លោក ទិ​ត្យ វិច្ឆិកា បាន​បញ្ជាក់​ទាំង​អារម្មណ៍​មិន​អស់ចិត្ត និង​មិន​គួរ​ឱ្យ​ជឿ​អំពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ ហើយ​ពេល​នេះ​ក្រុម​គ្រួសារ​លោក វណ្ណ មក​រា កំពុងធ្វើការ​ដោះស្រាយ​ជាមួយ​ខាង​រថយន្ត​សង្គ្រោះ​បន្ទាន់ ។

គួរ​បញ្ជាក់​ដែរ​ថា លោក វណ្ណ មក​រា មាន​វ័យ​៣២​ឆ្នាំ ជា​អតីត​តារាចម្រៀង​ប្រចាំ​ផលិក​ម្ម យូ​ធូ ហើយ​លោក​ធ្លាប់​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ជា​ច្រើន​ស្គាល់ តាម​រយៈ​បទ​ចម្រៀង​របស់​ខ្លួន និង​ការ​ច្រៀង​លំនាំ​តាម​បទ​ចម្រៀង​របស់​តារាចម្រៀង​ព្រាប​សុវត្ថិ ។

មុន​ពេល​ស្លាប់ លោក​គឺជា​តារាចម្រៀង​ប្រចាំ​ក្លិប​កម្សាន្ត​រាត្រី​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន​លោក​មាន​ភរិយា និង​កូនប្រុស​២​នាក់ ហើយ​សព​បាន​តម្កល់​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​បរិវេណ​វត្ត​ទួល​ទំពូង ។ ក្រៅពី​អាជីព​ចម្រៀង វណ្ណ មក​រា ក៏​ធ្លាប់​សម្តែង​ក្នុង​វិស័យ​ភាពយន្ត​ជា​ច្រើន ដែល​ភាពយន្ត​របស់​តារាចម្រៀង​អភ័ព្វ​រូប​នេះ​សម្តែង មាន​ទាំង​រឿង​ភាគ និង​រឿង​ដុំ ដោយ​ត្រូវ​អ្នកដឹកនាំ​រឿង​ម្ចាស់​ផលិតកម្ម​កោតសរសើរ​ចំពោះ​ការ​សម្តែង​របស់​លោក ថា​មាន​ភាព​ប៉ិន​ប្រសប់ ។ ទស្សនិកជន​និង​តារា​រួម​អាជីព នាំ​គ្នា​បួងសួង​ទាំង​ក្រៀមក្រំ​អាឡោះអាល័យ សូម​ឱ្យ​វិញ្ញាណក្ខន្ធ​លោក​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

មក​រា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។
– See more at: https://kohsantepheapdaily.com.kh/article/137586.html#sthash.ovaNVGml.dpuf
មក​រា ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។
– See more at: https://kohsantepheapdaily.com.kh/article/137586.html#sthash.ovaNVGml.dpuf