ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ! ហ៊ានចូលលួចសម្ភារ: និងខ្សែភ្លើង ក្នុងរថយន្ត ​នៅប៉ុស្តិ៍ប៉ូលិស​ផង!!!

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ​​កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២១:០០នាទី អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលជនសង្ស័យចំនួន ៥នាក់ ដែលបានធ្វើសកម្មភាព លួចសម្ភារ:…

ខេត្តព្រះសីហនុ៖ ​​កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២១:០០នាទី អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលជនសង្ស័យចំនួន ៥នាក់ ដែលបានធ្វើសកម្មភាព លួចសម្ភារ: និងខ្សែភ្លើង ក្នុងរថយន្ត ដែលពាក់ព័ន្ធគ្រោះថ្នាក់​ចរាចរណ៍ ហើយចតទុកនៅទីតាំងការិយាល័យចរាចរណ៍ នៅ​ក្រុមទី២០ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

សម្ភារ: និងវត្ថុតាង ដែលប៉ូលិសដកហូត រួមមាន៖ ១-ខ្សែភ្លើងតភ្ជាប់ក្នុងរថយន្តមួយចំនួន សោរម៉ាលេត១ ដង្កាប់ចំនួន១ សោរអក្សរ T ១ សោរចិញ្ជៀនចំនួន ២។ ២-ម៉ូតូចំនួន ២គ្រឿង ម៉ាក Air.Blade ពណ៌ ក្រហម ១គ្រឿង និងពណ៌ខៀវ ១គ្រឿង (ម៉ូតូចាស់ៗ)។

ចំណែកជនសង្ស័យចំនួន ៥នាក់ រួមមាន៖ ១-ឈ្មោះ គឺ វាសនា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ នាង រ៉ាឌី ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ ៣-ឈ្មោះ នាង រ៉ាដំ ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស។ ៤-ឈ្មោះ អូន វ៉ាន់ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់។ ៥-ឈ្មោះ ធី ជា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ​។ ជនសង្ស័យទាំង ៥នាក់ ស្នាក់នៅម្តុំរ៉ារថភ្លើង ក្នុង​ក្រុមទី៧ ភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង ៥នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការ​តាមនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ