ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសបីជិតកម្ពុជា ឆ្លងកូវីដពី ២ម៉ឺន ទៅ ៣ម៉ឺននាក់ ក្នុងមួយថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កូវីដ១៩ កំពុងវាយប្រហារខ្លាំង ដល់ប្រទេស នៅក្នុងអាស៊ាន ដោយប្រទេសចំនួនបី មានការឆ្លងយ៉ាងតិចចំនួនពីរម៉ឺននាក់ ក្នុងមួយថ្ងៃ។ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃនេះ…

ភ្នំពេញ៖ កូវីដ១៩ កំពុងវាយប្រហារខ្លាំង ដល់ប្រទេស នៅក្នុងអាស៊ាន ដោយប្រទេសចំនួនបី មានការឆ្លងយ៉ាងតិចចំនួនពីរម៉ឺននាក់ ក្នុងមួយថ្ងៃ។

ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃនេះ បានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ៣ម៉ឺននាក់។ នេះបើតាមសេចក្តីរាយ​ការណ៍របស់សារព័ត៌មានស៊ីនហួរ នៅយប់នេះ។ ទន្ទឹមជាមួយគ្នានោះ ប្រទេសនេះ ក៏មានមនុស្សស្លាប់ចំនួន ១៥៧៩នាក់ផងដែរ ក្នុងរយ:ពេល ២៤ម៉ោង​កន្លងមក។

ចំណែកសារព័ត៌មានបាងកកប៉ុស្ត៍របស់ថៃវិញ បានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ​ជាង ២១០០០នាក់ នៅថ្ងៃនេះ។ ធ្វើអោយប្រទេសថៃ នៅតែរងការវាយប្រហារខ្លាំងពីកូវីដ​១៩ ក្នុងរង្វង់ប្រមាណ ២ម៉ឺននាក់ ជារៀងរាល់ថ្ងៃ។ ទន្ទឹមពេលជាមួយគ្នានោះ ថៃក៏មានអ្នកស្លាប់ចំនួន ២០៧នាក់ ក្នុងរយ:ពេល ២៤ម៉ោងចុងក្រោយ។

ប្រទេសម៉ាឡេស៊ី ដែលនៅជាប់ថៃ ក៏មានអ្នកឆ្លងកូវីដ​ជាង ២០០០០នាក់ផងដែរ។ សារព័ត៌មាន The Star បានរាយការណ៍ថា មានអ្នកឆ្លង ២០៧៨០នាក់ ក្នុងមួយថ្ងៃ។

ប្រទេសកម្ពុជាយើង រហូតមកទល់ពេលនេះ ហាក់ដូចជាមានការថយចុះបន្តិចវិញនៃកូវីដ១៩ ដោយធ្លាក់ក្រោម ៥០០នាក់ហើយ ក្នុងមួយថ្ងៃ។ ចំណែកចំនួនអ្នកស្លាប់ ក៏បានធ្លាក់មក ១២នាក់​ផងដែរ។

ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលកម្ពុជា នៅតែអំពាវនាវដល់ប្រជាជន អោយប្រយ័ត្នជានិច្ច ហើយចូលរួមអោយបានគ្រប់គ្នា ក្នុងការប្រយុទ្ធនឹងកូវីដ១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ