ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​រៀប​ចំ​អី​វ៉ា​ន់​លក់ ក៍​មាន​ភ្ញៀវ​មក​ប្រាប់​រឿងបុរស​ម្នាក់​ លុះស្ទុះទៅមើលផ្អើ.ល

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ​មានកណីប្រទះឃើញ​ស.ព​​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​​អណ្តែត​ទឹក នៅ​ចំណុ​ច​ឆ្នេរ​លំហែកាយ​ ស្ថិត​ក្នុងភូមិ​១​

ខេត្ត​ព្រះ​សីហ​នុ​ ៖ ​មានកណីប្រទះឃើញ​ស.ព​​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​​អណ្តែត​ទឹក នៅ​ចំណុ​ច​ឆ្នេរ​លំហែកាយ​ ស្ថិត​ក្នុងភូមិ​១​សង្កាត់​៣ ​ក្រុងព្រះសីហនុ ​បង្កការ​ភ្ញាក់​ផ្អើលកើតឡើង​​កាលពី​​វេលា​ម៉ោង​៨​ព្រឹក​​ថ្ងៃទី​១១ សីហា ឆ្នាំ​២០២១ ។

ស.ពបុរសជនជាតិចិន​ខាងលើនោះ មិនទាន់ស្គាល់​អត្តសញ្ញាណ​នៅឡើយទេ​ ​​មាន​អាយុ​ប្រហែល​ជាង​៣០ ឆ្នាំ ​ពាក់​ស្រោមជើង
ព​ណ៍​ស ស្លៀក​ខោខ្លី​ ព​ណ៍​សរ ពាក់អាវ​យឹត​ព​ណ៍​ស នៅ​ក្នុង​ហោប៉ៅ​ជន​រង​​គ្រោះ​មាន​ទូរស័ព្ទ​មួយ​គ្រឿង​ ​។

​គេសង្កេតឃើញ​នៅ​ក្បែរ​ស.ព លើ​ឆ្នេរ ក៍បាន​ប្រទះ​ឃើញ​ស្បែកជើង​មួយគូ និង​អក្សរ​ចិនផងដែរ​ ប៉ុន្តែ​គេ​ពុំ​ទាន់​ដឹង​ថា ជា​របស់​ជន​រង​គ្រោះ ឬ​យ៉ាងណា​នោះ​ទេ​។

​តាម​ប្រភពពី​បុរស​ម្នាក់​ដែល​មាន​មុខរបរ​លក់ដូ​នៅ​ក្បែរ​​កន្លែង​កើតហេតុ​នោះ​បាន​រៀបរាប់​ថា មុនពេលកើតហេតុ ខ​ណៈ​ពេល​គាត់​កំពុង​រៀប​ចំ​អី​វ៉ា​ន់​លក់ ក៍​មាន​ភ្ញៀវ​ទេសចរចំនួន​៣​នាក់បាន​មក​ប្រាប់​គាត់​ថា ​​បានប្រទះ​ឃើញ​ស.ព​​មនុស្ស​ម្នាក់​អណ្តែត​នៅ​ចម្ងាយ​ពី​កន្លែងរបស់​​គាត់​ប្រហែល​ជាង​២០០​ម៉ែត្រ​ ។ ​ក្រោយ​ពី​ទទួល​ព័​ត៍​មាន​នេះ​ភ្លាម គាត់​ក៍បាន​ស្ទុះ​រត់​មក​មើល​ក៍បាន​ឃើញ​មែន ហើយ​គាត់​ក៍បាន​ទូរស័ព្ទ​ប្រាប់​នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​​ឱ្យចុះពិនិត្យ​ភ្លាមៗផង​​ដែរ​។

យោង​តាម​ប្រភព​ពី​លោក សា​រ៉ាត់ វិទ្យា ប្រធាន​ការិយាល័យ​ពិនិត្យ​​ស.ពនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​អោយ​ដឹង​ជាបឋម​ថា ចំពោះ​ការ​ស្លា.ប់​របស់​​ជនរងគ្រោះ​​នៅ​ពុំ​ទាន់​ដឹង​ទេ រង់ចាប់​ពិនិត្យ​អោយ​បាន​ល្អិតល្អន់​សិន ព្រោះ​ស.ព​ជនរងគ្រោះ​ត្រូវ​ដឹក​យក​ទៅ​ពិនិត្យ​នៅ​សាល​តម្កល់​ស.ព​នៃ​មន្ទី​ពេទ្យ​បង្អែក​ចំការ​ចេក ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ