ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​វ័យ​១០០​ឆ្នាំ នៅ​​ក្រុង​កំពង់ចាម ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ ទទួល​បាន​អំណោយ​ពី​សម្តេច​តេ​ជោ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ លោកយាយ វ័យ​១០០​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម បាន​​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​

ខេត្តកំពង់ចាម​ ៖ លោកយាយ វ័យ​១០០​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម បាន​​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ហើយ​ថែម​ទាំង​មាន​សុខភាព​ល្អ​ទៀត​ផង ​​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២១ ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល ​លោក​​វេជ្ជបណ្ឌិត គី​ម​សួរ ភី​រុណ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម និង​លោក ចាន់ ផ​ល្លី អភិបាល​នៃ​គណៈ​អភិបាលក្រុង​កំពង់ចាម ព្រមទាំង​សហការី អញ្ជើញ​អមដំណើរ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រគល់​ជូន​ដល់​លោកយាយ វ័យ​១០០​ឆ្នាំ មួយ​រូប រស់នៅ​ក្នុង​ក្រុង​កំពង់ចាម ដែល​លោកយាយ​បាន​ស្ម័គ្រចិត្ត​អញ្ជើញ​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដូ​ស​ទី១ ។

​លោកយាយមួយរូប​ខាងលើ​​ឈ្មោះ​ គី​ម សុ​កុន អាយុ​១០០​ឆ្នាំ រស់នៅ​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។

អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ដែល​បាន​ប្រគល់​ជូន​លោកយាយ១រូប​​ខាងលើនា​ពេល​នោះ​រួម​មាន​ ថវិកា​ចំនួន​៣​លាន​រៀល មី ១០កេស ​ត្រីខ១​កេស​ធំ ​ទឹក​សុទ្ធ២​កេស ​អង្ករ៤​បេ ​ទឹកត្រី២​យួរ និង​ប្រេងឆា២​ដប ។

លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​សង្កាត់​ទាំង៤ ​ក្នុង​នោះ​រួម​មាន​: សង្កាត់​សំបួរមាស សង្កាត់​កំពង់ចាម សង្កាត់​បឹង​កុក សង្កាត់​វាលវង់ ក្នុង​ក្រុង​កំពង់ចាម តាម​​តួ​លេខ​ដែល​មនុស្ស​មាន​អាយុ​ចាប់ពី​100​ឆ្នាំ​ឡើង រក​ឃើញ​មាន​តែ​លោកយាយ​​រូប​​នេះ ដែល​បាន​ស្ម័គ្រចិត្ត​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ​19​។ ជាមួយ​នោះ​ក្រោយ​ពី​ចាក់​វ៉ាក់សាំងរួច​​ហើយ ​សុខភាព​របស់​លោកយាយ​ល្អជា​ធម្មតា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ