ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ខ្លាចកូវីដ! ចុះឃាត់ខ្លួន​​​អ្នក​លេងល្បែង​ជិត​៣០​នាក់​​​នៅ​ភ្នំ​ព្រឹក

2 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ ​កន្លងមក លោក​ឧត្តមសេនីយ៍ទោ​សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​បាល​ខេត្តបាត់ដំបង តែងតែ​ក្រើន​រំលឹក​ដល់​កងកម្លាំង​គ្រប់​អង្គភាព​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់ ផ្សព្វផ្សាយ និង​បង្ក្រាប​បទល្មើស ពិសេស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​មូលដ្ឋាន…

​ខេត្តបាត់ដំបង ៖ ​កន្លងមក លោក​ឧត្តមសេនីយ៍ទោ​សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​បាល​ខេត្តបាត់ដំបង តែងតែ​ក្រើន​រំលឹក​ដល់​កងកម្លាំង​គ្រប់​អង្គភាព​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់ ផ្សព្វផ្សាយ និង​បង្ក្រាប​បទល្មើស ពិសេស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​មូលដ្ឋាន ក្រុង ស្រុក​នានា ពីព្រោះ​ការ​ប្រមូលផ្តុំ​លេងល្បែង​ស៊ីសង​នេះ​វា​ជា​មូលហេតុ​នាំ​ទៅ​ដល់​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​-១៩​នៅ​ក្នុង​សហគមន៍​បាន​។

ជាក់ស្តែង​ ​នៅ​ថ្ងៃ​ទី​១០ ​សីហា ស្ថិតត្រង់​ចំណុច​ភូមិសាស្ត្រ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ចំនួន​២៩​នាក់ ក្នុង​នោះ​ មាន​ស្រី​២១​នាក់ នាំ​យក​មក​ណែនាំ​អប់រំ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​ប្រព្រឹត្ត​បន្ត​ទៀត​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ភ្នំព្រឹក​កន្លង​មក គឺបាន​កើត​មាន​ករណី​ឆ្លង ជំងឺ​កូ​វី​ដ​-១៩​យ៉ាង​ខ្លាំង​។ ក្នុង​នោះ​ករណី​ឆ្លង​មួយ​ចំនួន​មាន​ប្រភព​ពី​កន្លែង ប្រមូលផ្តុំ​គ្នា​ប្រព្រឹត្ត ល្បែងស៊ីសង​នេះ​តែ​ម្តង ដែល​មិន​ខ្លាចក្រែង​ច្បាប់ ឬ​ការ​រាល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​សូ​ម្បី​បន្តិច​។ ថ្មី​ៗ​នេះ​ សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក​បាន​បង្ក្រាប​ទីតាំង​លេងល្បែង​ភ្នាល់មាន​ដូច​ជា បៀ​ និង​លេង​កន្ទុយលេខ​លួចលាក់​បាន​ជាង​១០​កន្លែង​និង​បាន​អប់រំ​ណែនាំ​មនុស្ស​ជាង​៧០​នាក់​៕ ​

អត្ថបទសរសេរ ដោយ