ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគ Delta ធ្វើអោយឈឺ និងមានសញ្ញា​ទាំងនេះ

2 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវ និយាយថា ឈឺក្បាល ឈឺបំពង់ក ហៀរសំបោរ និងគ្រុនក្តៅ គឺជារោគសញ្ញានៃការឆ្លង​មេរោគកូវីដ១៩ ដែលបណ្តាលមកពីមេរោគដែលតា។ នេះជាលក្ខណះខុសប្លែកពីរោគសញ្ញា…

ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវ និយាយថា ឈឺក្បាល ឈឺបំពង់ក ហៀរសំបោរ និងគ្រុនក្តៅ គឺជារោគសញ្ញានៃការឆ្លង​មេរោគកូវីដ១៩ ដែលបណ្តាលមកពីមេរោគដែលតា។

នេះជាលក្ខណះខុសប្លែកពីរោគសញ្ញា ដែលបង្កឡើង ដោយមេរោគកូវីដ១៩ ដើម និងមេរោគបំប្លែងថ្មីផ្សេងទៀត។

សារព័ត៌មានប៊ីប៊ីស៊ីរបស់អង់គ្លេស បានដកស្រង់សម្តី សាស្រ្តាចារ្យ Tim Spector ដែល បាននិយាយថា ការឆ្លងមេរោគ ជាមួយវ៉ារ្យ៉ង់ ដែលតា គឺ “ដូចជាផ្តាសាយធំ” ចំពោះយុវជន។ 

ទោះយ៉ាងណាក៏ដោយ ទោះបីជាពួកគេមិនមានអារម្មណ៍មិនស្រួលក៏ដោយ ក៏ពួកគេអាចឆ្លង និងធ្វើឱ្យអ្នកដទៃ មានគ្រោះថ្នាក់។  នរណាម្នាក់ ដែលគិតថា ពួកគេ អាចឆ្លងមេរោគកូវីដ១៩ គួរតែធ្វើតេស្ត។

មេរោគកូវីដ១៩មុនៗ ច្រើនបង្ហាញចេញរោគសញ្ញា ដូចជា ក្អក គ្រុនក្តៅ ការបាត់បង់ក្លិន ឬរសជាតិ ជាដើម។

ដើម្បីយកឈ្នះមេរោគ ដែលតានោះ ប្រជាជនកម្ពុជា ត្រូវចាក់វ៉ាក់សាំង អោយបានគ្រប់គ្នា និង​អនុវត្តន៍អោយ​បានពេញលេញរាល់វិធានការ​សុខាភិបាលទាំងអស់ ពិសេស​បីកុំ បីការពារ៕