ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគ Delta នឹងខ្លាចមនុស្ស បើយើងធ្វើ​ដូច្នេះបាន

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នរណាៗ ក៏ខ្លាចមេរោគបំប្លែងថ្មី Delta ដែរ ពីព្រោះវាឆ្លងលឿន និងធ្វើអោយមនុស្សចូលដេកពេទ្យ។ ប៉ុន្តែរឿងមួយ ដែលមនុស្ស ត្រូវចាំនោះ…

ភ្នំពេញ៖ នរណាៗ ក៏ខ្លាចមេរោគបំប្លែងថ្មី Delta ដែរ ពីព្រោះវាឆ្លងលឿន និងធ្វើអោយមនុស្សចូលដេកពេទ្យ។ ប៉ុន្តែរឿងមួយ ដែលមនុស្ស ត្រូវចាំនោះ គឺវាខ្ចីខ្លួនមនុស្សម្នាក់ ដើម្បីចម្លងទៅមនុស្សម្នាក់ទៀត។ បើសិនយើង មិនអោយវាខ្ចីខ្លួនយើង​ប្រើទេនោះ វានឹងមិនអាចមានឥទ្ធិពលសាហាវបែបនេះឡើយ។

ខាងក្រោមនេះ ជាវិធីដ៏មានប្រសិទ្ធ​ភាព ដើម្បីកុំអោយមេរោគ Delta ហ៊ានមកបៀតខ្លួនយើង និងចម្លងទៅអ្នកដទៃ។

បើសិនជាប្រជាជនកម្ពុជាទាំងអស់ ពិតជាខ្លាចមេរោគនេះ​ មែននោះ ពួកគេត្រូវតែចេះវិធីការពារខ្លួន ដូចខាងក្រោមនេះ ដែលនឹងអាចជួយទប់ទល់នឹងមេរោគដ៏សាហាវនេះ។

១-ចាក់វ៉ាក់សាំង៖

ការសិក្សាស្រាវជ្រាវ បានបបង្ហាញថា អ្នកមិនចាក់វ៉ាក់សាំង គឺប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគកូវីដ១៩ ពិសេស មេរោគបំប្លែថ្មី ដែលបានរាលដាលពេញពិភពលោក។ អ្នកមិនចាក់វ៉ាក់សាំង មិនត្រឹមតែប្រឈមខ្លាំងនឹងការឆ្លងមេរោគទេ ពួកគេថែមទាំងអាចឈឺធ្ងន់ជាងអ្នក ដែលបានចាក់វ៉ាក់សាំងថែមទៀត។ រឿងគួរបារម្ភខ្លាំងនោះ មនុស្សស្លាប់ ដោយសារ​កូវីដ១៩ រហូតដល់ជាង ៩៩ភាគរយ គឺកើតមានចំពោះអ្នកមិនចាក់វ៉ាក់សាំង។ ដូច្នេះ បើស្រឡាញ់ជីវិត យើងត្រូវនាំគ្នា​ចាក់វ៉ាក់សាំង។

២-ពាក់ម៉ាស់ជានិច្ច បើទោះបីជាចាក់វ៉ាក់សាំងហើយក្តី

ការសិក្សាស្រាវជ្រាវ និងរបាយការណ៍នានា បង្ហាញថា វ៉ាក់សាំង មិនមែនការពារបាន ១០០ភាគរយទេ។ អ្នកចាក់វ៉ាក់ សាំងហើយ មួយចំនួន ក៏នៅតែអាចឆ្លងមេរោគកូវីដ១៩ មិនថា នៅកម្ពុជា ឬនៅប្រទេសផ្សេងទេ។ ដូច្នេះ កុំអាង​ថា បានចាក់វ៉ាក់សាំង ហើយលែងពាក់ម៉ាស់អោយសោះ។ សូមបន្តការពាក់ម៉ាស់ អោយបានគ្រប់ៗគ្នា។

៣-យក​ឈ្នះ​​​មេរោគ ដែលតា ដោយនៅឃ្លាតឆ្ងាយពីមនុស្ស និងមិនធ្វើការជួបជុំ

មេរោគ ដែលតា ត្រូវបានគេយល់ថា ឆ្លងខ្លាំងជាងមេរោគមុនៗ។ ដូច្នេះដើម្បីចៀសវាងការឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតនោះ យើងគួរគប្បីរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងតិចពីរម៉ែត្រ និងមិនត្រូវធ្វើការជួបជុំ ដែលមិនចាំបាច់ ដូចជាការផឹកស៊ីនោះ ឡើយ។

៤-រស់នៅប្រកបដោយអនាម័យពិសេសលាងដៃអោយញឹកញាប់

ចាប់ពីពេលនេះតទៅ មនុស្សទាំងអស់ ត្រូវតែមានអនាម័យខ្ពស់ ដើម្បីយកឈ្នះ​មេរោគកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ដែលតា។ ការលាងដៃអោយបានញឹកញាប់ គឺជាជម្រើសដ៏ល្អមួយ ដើម្បីទប់ទល់នឹងការឆ្លងមេរោគដែលតានេះ។ វាក៏​អាច​ជួយយើង​មិន​អោយឆ្លងមេរោគផ្សេងទៀតផងដែរ។

៥-ហាត់ប្រាណអោយទៀងទាត់

ការហាត់ប្រាណ នឹងធ្វើអោយរាយកាយមាំមួនពិសេសពង្រឹងប្រព័ន្ធភាពសុាំប្រឆាំងនឹងជំងឺ។ អ្នកហាត់ប្រាណ គឺមានសុខភាព មាំ​មួន ​ហើយមិនងាយធ្លាក់ខ្លួនឈឺ ដោយសារការឆ្លងមេរោគ ឬក៏ជំងឺផ្សេងទៀតឡើយ។ ហាត់ប្រាណ ធ្វើអោយ​ចរន្តឈាម​ដើរល្អ បេះដូងរឹងមាំ និងសួតដកដង្ហើមបានល្អ និងខ្លាំង។ ដូច្នេះ ចូរកំភ្លេចហាត់ប្រាណ បើសិនជាអ្នកស្រឡាញ់ខ្លួន និងជីវិត។

នៅពេលដែលប្រជាជនកម្ពុជា អនុវត្តវិធីទាំងប្រាំនេះ បាននោះ ពួកគេនឹងអាចយកឈ្នះកូវីដ១៩ បានជាមិនខាន។ យើងជឿ​ជាក់​ថា ប្រជាជនកម្ពុជា នឹងអាចធ្វើបានតាមវិធីដ៏សាមញ្ញទាំងនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ