ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​​ក្មេង​ប្រុស​ម្នាក់​ក្នុង​កាស៊ីណូ​ទុក​ចោល​មួយ​កន្លែង​​ផ្អើល​ក្រុងព្រះសីហនុ

2 ឆ្នាំ មុន
  • ព្រះសីហនុ

មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយសារ​ក្រុម​គ្រួ​សារបាន​អះអាង​ថា បាន​បាត់​សមាជិក​របស់​ខ្លួន​ដែល​ជា​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​តាំងពី​ម៉ោង​៤​ល្ងាច​ម្ល៉េះ ខណៈ​ទៅ​រើស​អេ​ត​ចាយ​នៅ​ម្តុំ​ឆ្នេរ​អូ​ឈើ​ទាល​នេះ​ជា​រៀងរាល់ថ្ងៃ​តែ​មិនឃើញ​មក​ផ្ទះ​វិញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង ដោយសារ​ក្រុម​គ្រួ​សារបាន​អះអាង​ថា បាន​បាត់​សមាជិក​របស់​ខ្លួន​ដែល​ជា​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​តាំងពី​ម៉ោង​៤​ល្ងាច​ម្ល៉េះ ខណៈ​ទៅ​រើស​អេ​ត​ចាយ​នៅ​ម្តុំ​ឆ្នេរ​អូ​ឈើ​ទាល​នេះ​ជា​រៀងរាល់ថ្ងៃ​តែ​មិនឃើញ​មក​ផ្ទះ​វិញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៩​យប់ ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​កាស៊ីណូ​ទុក​ចោល​មួយ​កន្លែង យីហោ​ឈ្មោះ «​ហ្កា​ន់​ដាវ​» ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ ជួប បុប្ផា ដែល​ត្រូវជា​ម្តាយ បានអោយ​ដឹង​ថា កូនប្រុស​របស់​គាត់​ដែល​បាន​បាត់​ខ្លូ​ន​នេះ​មានឈ្មោះ ភឿ​ង វេហា អាយុ​១៤​ឆ្នាំ ជា​កូ​ម​ប្រុស​ទី​១ ក្នុង​ចំណោម​កូន​ចំនួន​៥​នាក់ ដែល​បាន​មក​រើស​អេ​ត​ចាយ​នៅ​ម្តុំ​ឆ្នេរ​អូ​ឈើទាល​នេះ​ជា​រៀងរាល់ថ្ងៃ ដោយ​បាន​កម្រៃ​ចន្លោះ​ពី​៥០០០​រៀល ទៅ​២០០០០​រៀល ។

ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​បន្ត​ថា ហើយ​នៅ​ថ្ងៃ​កើតហេតុ កូនប្រុស​របស់​គាត់​បាន​មក​រើស​អេ​ត​ចាយ​ជាមួយ​ក្មេង​ៗ​ចំនួន​៥​នាក់​ទៀត ប៉ុន្តែ​បាត់​តែ​កូនប្រុស​របស់​គាត់​អត់​ឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដូច​រាល់ថ្ងៃ​ឡើយ ។ ហើយ​នៅ​ពេល​ដែល​សួរនាំ​ក្មេង​ៗ​ទើប​ដឹង​ថា កូនប្រុស​របស់​គាត់​បាន​បាត់​ខ្លួន ខណៈ​ពេល ដែល​កំពុង​ចូល​រើស​អេ​ត​ចាយ (​ដែក​ចាស់​ៗ) នៅ​ក្នុង​កាស៊ីណូ​ទុក​ចោល​មួយ​កន្លែង ហើយ​ត្រូវ​បាន​អ្នក​មើលថែរ​កាស៊ីណូ​មក​ទាន់ ក៏​បាន​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​ទៅ បាត់​តែ​ក្មេង​ប្រុស​ឈ្មោះ ភឿ​ង វេហា នេះ​។

ប្រភព​ដដែល​បាន​បន្ត​ថា រូប​គាត់​មិន​សង្ឃឹមថា​កូនប្រុស​គាត់​នៅ​រស់​នោះ​ទេ ព្រោះ​បើ​នៅ​រស់ គឺ​កូន​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាក់​ជា​មិន​ខាន​ឡើយ ព្រោះ​តាំងពី​ម៉ោងជាង​៤​ល្ងាច​មក​ម្ល៉េះ​។

ដោយឡែក បើ​យោង​តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ដែល​ស្នាក់​ក្បែរ​នោះ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង ជាង​៥​ល្ងាច រូប​គាត់​បានឃើញ​ក្មេង​ម្នាក់​ចេញពី​ក្នុង​អគារ ហើយ​មក​អង្គុយ​ខាង​មុខ​អគារ​នេះ លុះ​មួយសន្ទុះ​អ្នកយាម​អគារ​មក​ដល់​ក៏​ឃើញ​ក្មេង​ប្រុស​នោះ​រត់​ចូល​ទៅ​ក្នុង​វិញ ហើយ​ក៏​បាត់​ខ្លួន ពុំ​ដឹង​ថា​ចេញ​ទៅ​ណា​ទៀត​នោះ​ទេ ព្រោះ​គាត់​ពុំ​បាន​ចាប់អារម្មណ៍ លុះ​រហូត​មាន​ឪពុក​ម្តា​យមក​សួរនាំ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

ហើយ​គិត​មក​ដល់​ម៉ោង​១១​យប់ ថ្ងៃ​ទី​៩ ខែសីហា​នោះ នៅ​តែ​ពុំ​ទាន់​រក​ឃើញ​នៅឡើយ​ទេ ព្រោះ​ក្រុម​គ្រួសារ​ពុំ​ហ៊ាន​ចុះ​រាវរក​នោះ​ទេ ព្រោះតែ​ងងឹត​ខ្លាំង​ពេក​។ លុះ​គិត​មក​ដល់​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែសីហា​នេះ កម្លាំង​សមត្ថកិច្ច​កំពុង​នៅ​តែ​បន្ត​ស្វែងរក​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​នោះ ដែល​ក្រុម​គ្រួសារ​អះអាង​ថា បាន​បាត់​ខ្លួន​ក្នុង​អគារ​កាស៊ីណូ (​ផ្អាក​អាជីវកម្ម​) មួយ​កន្លែង​ឈ្មោះ​ហ្កា​ន់​ដាវ ប៉ុន្តែ​នៅ​មិន​ទាន់​ប្រទះ​ឃើញ​ក្មេង​ប្រុស​រូប​នេះ​នេះ​នៅឡើយ​ទេ​។

លោក​វរសេនីយ៍ឯក តី វិសាល អធិការ​នគរបាល​ក្រុងព្រះសីហនុ ឲ្យ​ដឹង​ថា សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ​កំពុង​ស្វែងរក ក្នុង​នោះ​បាន​រុករក​ទាំង​នៅ​ក្នុង​អគារ​កាស៊ីណូ​នេះ​ផង និង​ស្រាវជ្រាវរ​កតាម​ជំនាញ នៅ​ក្រៅ​ទីតាំង​កាស៊ីណូ​នេះ​ផង​។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​វេលា​ម៉ោងជាង​៣​រសៀល​នេះ សមត្ថកិច្ច​បាន​បន្ថែម​កម្លាំង​រុករក​បន្ត​ទៀត ទាំង​ក្នុង​បរិវេណ​អគារ និងក្រៅ​បរិវេណ​អគារ ព្រោះថា នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ទេ និង​ពិបាក​រុករក​ហើយ ព្រោះ​ពេលវេលា​ងងឹត​បាន​ឈាន​ចូល​មក​ដល់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ