ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន ! ចាប់ពីថ្ងៃ១១ ដល់១៧សីហា តំបន់មួយចំនួនមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១១ ដល់​១៧ សីហា ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​នឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១១ ដល់​១៧ សីហា ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​នឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១១-១៧ ខែសីហា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​ខ្សោយ ។ ក្នុង​នោះ​នៅ​ថ្ងៃ​ទី​១១-១២ ខែសីហា ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ពី​ប្រទេស​ចិន និង​នៅ​ថ្ងៃ​ទី​១៣-១៦ ខែសីហា ទទួល​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ដែល​បាន​កើត និង​អូស​បន្លាយ​លើ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ា​ន់​ម៉ា ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤-២៦ °C – សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣-៣៥ °C អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ក្នុង​នោះ​ក៏​នឹង​មាន​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​ភាគ​កណ្តាល និង​ភាគ​ខាងត្បូង​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥ °C​នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣១-៣៣ °C អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

ចំណែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ ºC​នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C – អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។

អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ ក្រសួង​ធនធានទឹក សូម​សាធារណ​ជ្រាប​ជា​ព័ត៌មាន និង​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ បាតុភូត​ភ្លៀង ផ្គរ រន្ទះ លាយឡំ និង​ខ្យល់​កន្ត្រាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ