ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្លា.ប់ដោយកូវីដ១៩ ចំនួន ៤០ភាគរយ ជាអ្នកមានជំងឺទឹកនោមផ្អែម

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អ្នកជំងឺទឹកនោមផ្អែម ត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត ពីព្រោះការស្រាវជ្រាវ បានបង្ហាញថា អ្នកស្លាប់ដោយសារកូវីដ១៩ ភាគច្រើន គឺជាអ្នកកើតទឹកនោមផ្អែម។ ការស្រាវជ្រាវមួយ បានបង្ហាញថា…

ភ្នំពេញ៖ អ្នកជំងឺទឹកនោមផ្អែម ត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត ពីព្រោះការស្រាវជ្រាវ បានបង្ហាញថា អ្នកស្លាប់ដោយសារកូវីដ១៩ ភាគច្រើន គឺជាអ្នកកើតទឹកនោមផ្អែម។

ការស្រាវជ្រាវមួយ បានបង្ហាញថា អ្នកស្លាប់ដោយសារកូវីដ១៩ ចំនួនរហូតដល់ ៤០ភាគរយនៃអ្នកស្លាប់ទាំងអស់ គឺជាអ្នកមាន​ប្រវត្តិកើតជំងឺទឹកនោមផ្អែម។

សារព័ត៌មានសុខភាពអាមេរិក បានចុះផ្សាយថា អ្នកស្រាវជ្រាវ បានរកឃើញថា ពលរដ្ឋអាមេរិក ដែលស្លាប់ដោយសារកូវីដ១៩ គឺកើតមានជំងឺទឹកនោមផ្អែមប្រភេទ មួយ ឬក៏ទឹកនោមផ្អែមប្រភេទពីរ។ ពួកគេពន្យល់ថា ជំងឺទឹកនោមផ្អែម ដែលព្យាបាល មិនបានត្រឹមត្រូវ នឹងធ្វើអោយជំងឺកូវីដ១៩ រឹតតែធ្ងន់។

អ្នកស្រាវជ្រាវ ក៏បានរកឃើញដែរថា អ្នកមានជំងឺទឹកនោមផ្អែម ពេលមានជំងឺកូវីដ១៩ គឺមានភាពធ្ងន់ធ្ងរ មានផលវិបាក និង​នាំដល់ការចូលមន្ទីរពេទ្យ ឬក៏អាចឈានដល់ស្លាប់បាត់បង់ជីវិត។

នេះបានបញ្ជាក់ពីទំនាក់ទំនងយ៉ាងពិតប្រាកដ រវាងជំងឺទឹកនោមផ្អែម និងអត្រាស្លាប់ដោយសារកូវីដ១៩។

អាស្រ័យដូច្នេះ អ្នកជំងឺទឹកនោមផ្អែម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីកុំអោយឆ្លងជំងឺកូវីដ១៩។ ពួកគេ ត្រូវចាក់វ៉ាក់សាំងការពារកូវីដ១៩ និង​រស់នៅតាមរបៀបមួយ ដែលត្រូវគោរពរាល់​វិធានការប្រឆាំង​នឹងកូវីដ១៩ ដូចជាការពាក់ម៉ាស់ ការរក្សាគម្លាត ការធ្វើអនាម័យលាងដៃអោយញឹកញាប់ មិនធ្វើការជួបជុំ មិនទៅកន្លែងមនុស្សច្រើន មិនចាប់ដៃ ឬអោបថើប និង​មិនទៅកន្លែងបិទជិត។

សូមចែករំលែកអត្ថបទនេះ ទៅកាន់អ្នកជំងឺទឹកនោមផ្អែម ដើម្បីពួកគេ កាន់តែមានការប្រយ័ត្ន ក្នុងការការពារខ្លួនពីជំងឺកូវីដ១៩ ដ៏កាចសាហាវ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ