ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យ ខូចចាក់សេរ៉ូមប្រៃ បោកថា ចាក់វ៉ាក់​សាំង​កូវីដ ដើម្បីបានលុយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រឿងរ៉ាវចាក់វ៉ាក់សាំងសេរ៉ុមថា ជាវ៉ាក់សាំងបានកើតឡើង ដោយសារតែពេទ្យខិលខូច ចង់បានលុយ ពេកដោយមិនគិតដល់សុខភាព និងជីវិតរបស់មនុស្ស។ មនុស្សរាប់ពាន់នាក់ នៅប្រទេសឥណ្ឌា ត្រូវគេចាក់ទឹកអំបិល…

ភ្នំពេញ៖ រឿងរ៉ាវចាក់វ៉ាក់សាំងសេរ៉ុមថា ជាវ៉ាក់សាំងបានកើតឡើង ដោយសារតែពេទ្យខិលខូច ចង់បានលុយ ពេកដោយមិនគិតដល់សុខភាព និងជីវិតរបស់មនុស្ស។

មនុស្សរាប់ពាន់នាក់ នៅប្រទេសឥណ្ឌា ត្រូវគេចាក់ទឹកអំបិល ជំនួសវ៉ាក់សាំងទៅវិញ។ រឿងនេះ បាននាំដល់​ការចាប់​ខ្លួន​គ្រូពេទ្យរាប់សិបនាក់ផងដែរ។

សារព័ត៌មាន CNN បានរាយការណ៍ នៅសប្តាហ៍នេះថា រឿងបោកប្រាស់ចាក់ទឹកអំបិល ជំនួសវ៉ាក់សាំងនេះ បានកើតឡើង នៅក្នុងប្រទេសឥណ្ឌា។

សារព័ត៌មាន CNN បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ប៉ូលិសទីក្រុងម៉ុមបៃនៃប្រទេស​ឥណ្ឌា ដូចដែលបាននិយាយថា ពួកគេបានប្រើសេរ៉ូមប្រៃហើយចាក់។ មនុស្សយ៉ាងហោចណាស់ ២៥០០នាក់ ត្រូវបានគេចាក់សេរ៉ូមប្រៃ ជំនួសវ៉ាក់សាំង​នេះ។

ពួកគេយកលុយពីការចាក់វ៉ាក់សាំងក្លែងក្លាយនេះ ដោយប្រមូលលុយបាន ២៨០០០ដុល្លារ។ គ្រូពេទ្យនិងបុគ្គលិកពេទ្យ ចំនួន ១២នាក់ បានត្រូវចាក់ខ្លួន នៅក្នុងរឿងខុសច្បាប់មួយនេះ។

រឿងចាក់វ៉ាក់សាំងក្លែងក្លាយ នៅប្រទេសឥណ្ឌានេះ កើតមាននៅចន្លោះខែឧសភា ដល់មិថុនា មុនពេលដែលប៉ូលិស ធ្វើការស៊ើបអង្កេត និងឈានដល់ការបង្ក្រាប។

វាកើតមាននៅពេល ដែប្រទេសឥណ្ឌា ប្រឈមនឹងការឆ្លងរាលដាលមេរោគកូវីដ១៩ ខ្លាំង ជារៀងរាល់ថ្ងៃ។ សូម​កុំ​អោយ​រឿង​ចាក់វ៉ាក់សាំងក្លែងក្លាយនេះ កើតមាននៅកម្ពុជា អោយសោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ