ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈនេះ ល្បីជួយយកឈ្នះកូវីដ១៩

2 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ យុទ្ធសាស្ត្រសំខាន់ប្រឆាំងកូវីដ១៩ គឺចាក់វ៉ាក់សាំង រក្សាគម្លាត ពាក់ម៉ាស់ និងអនាម័យ ព្រមទាំងពង្រឹង ប្រព័ន្ធភាពស៊ាំអោយខ្លាំង ដើម្បីយកឈ្នះជំងឺកូវីដ១៩។ នៅក្នុងអត្ថបទនេះ…

ភ្នំពេញ៖ យុទ្ធសាស្ត្រសំខាន់ប្រឆាំងកូវីដ១៩ គឺចាក់វ៉ាក់សាំង រក្សាគម្លាត ពាក់ម៉ាស់ និងអនាម័យ ព្រមទាំងពង្រឹង ប្រព័ន្ធភាពស៊ាំអោយខ្លាំង ដើម្បីយកឈ្នះជំងឺកូវីដ១៩។

នៅក្នុងអត្ថបទនេះ យើងផ្តោតលើការពង្រឹងប្រព័ន្ធភាពស៊ាំ ដើម្បីអោយរាងកាយ យើងមានសមត្ថភាព​ខ្លាំងក្លា ក្នុងការយក​ឈ្នះនឹងមេរោគកូវីដ១៩ ដោយមិនអោយយើងឈឺធ្ងន់ និងស្លាប់ ហើយឆាប់ជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងករណី ដែលវា​បានឆ្លងចូលដល់ក្នុងខ្លួនយើងហើយ។

ទឹកខ្ញីលាយរមៀត លាយទឹកឃ្មុំ និងទឹកឃ្មេះផ្លែប៉ោម ត្រូវបានសារព័ត៌មានឥណ្ឌា អះអាង​ថា ជួយដល់ប្រជាជន​ឥណ្ឌា នៅក្នុងការធ្វើអោយប្រព័ន្ធ​ភាពស៊ាំរឹងមាំ និងបង្កើនសមត្ថភាព ក្នុងការយកឈ្នះជំងឺកូវីដ១៩។

ខាងក្រោមនេះ គឺជាវិធីធ្វើភេសជ្ជៈដ៏អស្ចារ្យនេះ។

គ្រឿងផ្សំ៖

១ ទឹក ១ កែវ

 ២ ខ្ញីហាន់តូចៗ មួយភាគបួនស្លាបព្រាកាហ្វេ

៣ រមៀតមួយភាគបួនស្លាបព្រាកាហ្វេ

៤ ទឹកខ្មះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេ

៥ ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

យកទឹក ខ្ញី និងរមៀត ទៅដាំអោយពុះ (៥-១០ នាទី)។ នៅពេលដែល ទឹកចាប់ពុះហើយ ទុកឲ្យ ត្រជាក់បន្តិច។ រួចហើយ យកទឹកឃ្មុំនិងទឹកខ្មេះផ្លែប៉ោមចាក់ចូល។

 ភេសជ្ជៈនេះ ជួយយើងតាមវិធីណា។ ផឹកភេសជ្ជៈនេះ រាល់ព្រឹក នឹងជួយអោយប្រព័ន្ធភាពសុាំរបស់មនុស្ស​រឹងមាំប្រឆាំងមេរោគ និងឆាប់ជាសះស្បើយពីជំងឺផងដែរ។

ភេសជ្ជៈនេះ ពោរពេញទៅដោយសារធាតុផ្សំ ដែលជួយដល់សុខភាព ហើយ វាមានលក្ខណៈ ប្រឆាំងនឹងការ​រលាក និងប្រឆាំងមេរោគ។ ទឹកខ្មះ ផ្លែប៉ោម រារាំងការលូតលាស់នៃមេរោគនៅ​ក្នុងរាងកាយ និងជួយជំរុញភាពសុាំនៃរាងកាយ។ ខ្ញី និង​រមៀត គឺពោរពេញទៅដោយសារធាតុ ប្រឆាំងអុកស៊ីតកម្ម និងមានសារធាតុ ប្រឆាំងនឹងការរលាក និងព្រម ទាំង​សម្លាប់មេរោគ។

រមៀត គឺជាថ្នាំព្យាបាលធម្មជាតិ ខណៈដែលខ្ញីបង្កើនចំនួនកោសិកាឈាមស ដែលជួយបំផ្លាញភ្នាក់ងារបង្ករោគនានា។

ដូច្នេះភេសជ្ជៈមួយមុខនេះ នឹងមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ វាថែមទាំងធ្វើអោយរាងកាយយើង មានប្រព័ន្ធភាពស៊ាំ រឹងមាំ ប្រឆាំងនឹងមេរោគនានា ពិសេសមេរោគកូវីដ១៩ ផងដែរ៕