ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់វ៉ាក់សាំងហើយ មេរោគDeltaនៅតែអាច​ឆ្លង និងចម្លង

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នេះជារឿងគួរអោយបារម្ភ​ខ្លាំងបំផុត នៅពេលការស្រាវជ្រាវមួយ រកឃើញថា វ៉ាក់សាំង មិនអាចបញ្ឈប់ ការចម្លងមេរោគ ដែលតា បានទេ ពីព្រោះគេឃើញថា…

ភ្នំពេញ៖ នេះជារឿងគួរអោយបារម្ភ​ខ្លាំងបំផុត នៅពេលការស្រាវជ្រាវមួយ រកឃើញថា វ៉ាក់សាំង មិនអាចបញ្ឈប់ ការចម្លងមេរោគ ដែលតា បានទេ ពីព្រោះគេឃើញថា អ្នកចាក់វ៉ាក់សាំងហើយនៅតែឆ្លងមេរោគបំប្លែង ថ្មី ដែលតា និងអាចចម្លងទៅអ្នកដទៃទៀត។

សារព័ត៌មាន CNA របស់សិង្ហបី កាលពីថ្ងៃសុក្រ បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រ នៅឯវិទ្យស្ថាន សុខភាព​សាធារណៈ​អង់គ្លេស (PHE) បាននិយាយនៅថ្ងៃសុក្រ ទី​៦ ខែសីហាថា មានសញ្ញាដំបូង ដែលថា មនុស្សដែលបាន​ចាក់វ៉ាក់សាំង ប្រឆាំង​កូវីដ១៩ អាចឆ្លងមេរោគ ដែលតា និងចម្លងយ៉ាងងាយ​ស្រួល ដូចអ្នក ដែលមិនបានចាក់។

ការរកឃើញនេះ ស៊ីគ្នា នឹងការរកឃើញរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) ដែលបានលើកឡើងពីការព្រួយបារម្ភថា អ្នកចាក់វ៉ាក់សាំងហើយ នៅតែអាចចម្លងមេរោគដែលតា បាន ដោយខុសពីមេរោគផ្សេងទៀត។

វ៉ាក់សាំង ត្រូវបានគេបង្ហាញថា ផ្តល់ការការពារល្អប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់ពីមេរោគដែលតា ពិសេសសម្រាប់ការចាក់ពីរដូស។

PHE បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ ការរកឃើញដំបូងមួយចំនួន បង្ហាញថា កម្រិតវីរុស​ ចំពោះអ្នក​ដែលឆ្លងមេរោគ ដែលតា និងដែលបានចាក់វ៉ាក់សាំងរួចហើយ អាចមានលក្ខណៈប្រហាក់ប្រហែល នឹងកម្រិតមេរោគ ដែលរកឃើញនៅក្នុងមនុស្ស ដែលមិនបានចាក់វ៉ាក់សាំង” ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី វ៉ាក់សាំងមានប្រសិទ្ធភាពខ្លាំង ក្នុងការទប់ស្កាត់ភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ និង ការ​ស្លាប់​ដោយសារជំងឺនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ