ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលស្រុក​ទ្រាំង ខេត្តតាកែវ និង​ក្រុមគ្រួសារ ឆ្លង​កូ​វីដ បន្ទាប់ពី​ក្រុមប្រឹក្សា​ស្រុក​ទ្រាំង ៦​នាក់ ជាសះស្បើយ​

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ​៖ នៅឯ​ស្រុក​ទ្រាំង ខេត្តតាកែវ នៅក្នុង​ខែកក្កដា កន្លងទៅនេះ មាន​ក្រុមប្រឹក្សា​ស្រុក ចំនួន ៦​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ មកដល់ពេលនេះ…

ខេត្តតាកែវ​៖ នៅឯ​ស្រុក​ទ្រាំង ខេត្តតាកែវ នៅក្នុង​ខែកក្កដា កន្លងទៅនេះ មាន​ក្រុមប្រឹក្សា​ស្រុក ចំនួន ៦​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ មកដល់ពេលនេះ ត្រូវបាន​សម្រាក​ព្យាបាល នៅ​សាលា​គរុកោសល្យ​ខេត្ត និង​បានជា​សះស្បើយ​អស់ហើយ​។

​ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១ លទ្ធផល បានចេញ​មក​ថា លោក ឈួន ផានី អភិបាលស្រុក​ទ្រាំង និង​ក្រុមប្រឹក្សា​ស្រុក​ម្នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​ធ្វើតេស្ត យក​សំណាក កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១ កន្លងទៅ​។ ទន្ទឹមនឹង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ លើ​លោក​អភិបាលស្រុក​ទ្រាំង​រួចមក ជំងឺ​នេះ ក៏បាន​ឆ្លង​ដល់​ប្រពន្ធ និង​កូន ៤​នាក់​ទៀតផង​ដែរ​។ ទាំង ៦​នាក់​នោះ ត្រូវបាន​រថយន្ត​ពេទ្យ ដឹក​យកមក​ព្យាបាល នៅ​សាលា​គរុកោសល្យ​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២១ រួចហើយ​។​

​លោក នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាប់​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ ២០២១ នេះ​ថា ចំពោះ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្តតាកែវ មិនទាន់​ថយចុះ​នៅឡើយ​ទេ គឺ​កាន់តែ​ធ្ងន់ធ្ងរ បើទោះជា​ក្រុមគ្រូពេទ្យ បាន​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​ព្យាបាល​ស្ទើរ​មិនមាន​ពេល​សម្រាក​ក៏ដោយ ក៏​ស្ថានភាព​នៃ​ការរីក​រាលដាល មិនបាន​ថយចុះ​ឡើយ​។

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​បន្តទៀតថា រាល់ថ្ងៃនេះ ប្រជាពលរដ្ឋ ក៏ដូចជា​ពលករ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​កំរិត​២ សរុប​មាន​ចំនួន ៥១៩​នាក់ ស្រី ២០៦​នាក់ ក្នុងនោះ រួមមាន​៖ នៅ​សេ​វិ​ន​ដេ​អី​ន សរុប ៤០​នាក់ ស្រី ១២​នាក់​។ នៅ​សាលា​គរុកោសល្យ​ភូមិភាគ សរុប ១០០​នាក់ ស្រី ៤៣​នាក់​។ នៅ​មន្ទីរពេទ្យ​ស្រុក​បាទី ៥៣​នាក់ ស្រី ២៨​នាក់​។ នៅ​មន្ទីរពេទ្យ​អង្គ​បុរី ៨១​នាក់ ស្រី ៣៤​នាក់ នៅ​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ គិរីវង់ ៧១​នាក់ ស្រី ២១​នាក់​។ នៅ​មន្ទីរពេទ្យ​ស្រុក​កោះអណ្តែត ៦៣​នាក់ ស្រី ១៨​នាក់ នៅ​ព្រៃកប្បាស ១០២​នាក់ ស្រី ៤៣​នាក់ និង​នៅ​អង្គរកា ៩​នាក់ ស្រី ៧​នាក់​។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​បញ្ជាក់ថា នៅ​ទូទាំង​ខេត្តតាកែវ បានធ្វើ​តេស្ត រកឃើញ​អ្នក​វិជ្ជមាន កូ​វីដ​១៩ សរុប​ចំនួន ៥ ៤៩១ នាក់ ស្រី ៣ ២៦៤​នាក់​។ ក្នុងនោះ អ្នក​វិជ្ជមាន កំពុង​ព្យាបាល មាន​ចំនួន ១ ០៥០​នាក់ ស្រី ៤០៨ នាក់ (​ស្ថានភាព​អ្នកជំងឺ គឺមាន​សភាព​ធម្មតា​ទាំងអស់​)​។ ចំណែក​ករណី​ជាសះស្បើយ មាន​ចំនួន ៤ ៤៦០​នាក់ ស្រី ២ ៦៣៥​នាក់ និង​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​ភ្នំពេញ ចំនួន ១២​នាក់ ស្រី ៥​នាក់ (៩​នាក់ ទៅ​ព្រី​មៀ​សែន​សុខ​ភ្នំពេញ ២​នាក់ ទៅ​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ និង​ម្នាក់ ទៅ​មន្ទីរពេទ្យ​ចាក់​ច​ង្រែ​)​។ រីឯ​ករណី​ស្លាប់ នៅ​ខេត្តតាកែវ មាន​ចំនួន ១២៣​នាក់ ស្រី ៧៦​នាក់​។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តតាកែវ បាន​បញ្ជាក់ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅតែ​មិនបាន​ថយចុះ​សោះ ហើយ​កាលពី​ថ្ងៃទី​៧​សីហា មាន​អ្នក​ធ្វើតេស្ត​វិជ្ជមាន ករណី​ថ្មី ចំនួន ៥២​នាក់ ស្រី ២៣​នាក់ ក្នុងនោះ មាន​៖ ១.​ស្រុក​ត្រាំកក់ ចំនួន ៣​នាក់ ស្រី ២​នាក់ ២.​ស្រុក​បាទី ២​នាក់ ស្រី ២​នាក់ ៣.​ស្រុក​គិរីវង់ ១២​នាក់ ស្រី ៦​នាក់ ៤.​ស្រុក​ព្រៃកប្បាស​៩​នាក់ ស្រី ០៦​នាក់ ៥.​ស្រុក​អង្គរបុរី ២​នាក់ ៦.​ក្រុង​ដូន​កែវ ម្នាក់ ៧.​ស្រុក​កោះអណ្តែត ០៥​នាក់ ស្រី ម្នាក់ ៨.​ស្រុក​ទ្រាំង ១០​នាក់ ស្រី ០៣​នាក់ និង​៩. ស្រុក​បុរី​ជលសា ៨​នាក់ ស្រី ៣​នាក់​។​

​ចំពោះ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ លើក​ទី​១ នៅ​ខេត្តតាកែវ ក៏ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ លើកឡើងថា គិត​ត្រឹម​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២១ អ្នក​បាន​ចាក់​វ៉ាក់សាំង សរុប​មាន​ចំនួន ២៣៧ ០២០ នាក់ ស្រី ១២៥ ៣០៦​នាក់​។ ក្នុងនោះ រួមមាន​៖ Sinopharm ៣៩៦៩០​នាក់ ស្រី ២០៣៨៥​នាក់ Sinovac ១៩២ ២៦៤​នាក់ ស្រី ១០២២២១​នាក់ និង​Janssen/J&J ចំនួន ៥០៦៦ ស្រី ២៧០០​នាក់​។ រីឯ​ការចាក់​លើក​ទី​២ មាន​ចំនួន​អ្នក​បាន​ចាក់​សរុប ១៣០ ៩៣៥​នាក់ ស្រី ៧០២១៦​នាក់ ក្នុងនោះ រួមមាន Sinopharm ១៤៥២៣​នាក់ ស្រី ៧៣១៦ នាក់ Sinovac ១១៦៤១២ នាក់ ស្រី ៦២៩០០​នាក់​៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ