ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​សំយុងជើង​ចុះ​​​ ក្រៅ​អគារ​ជាន់​ទី​៣​ ​គេ​ទុក​ចោល​ផ្អើល

2 ឆ្នាំ មុន
  • ព្រះសីហនុ

សាកស​.​ព​បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​លើ​អគារ​ជាន់​ទី​៣ ដែល​គេ​ទុក​ចោល​មួយ​កន្លែង​ជាប់​កា​ស៊ី​លីង​ហាំ​ង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សាកស​.​ព​បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​លើ​អគារ​ជាន់​ទី​៣ ដែល​គេ​ទុក​ចោល​មួយ​កន្លែង​ជាប់​កា​ស៊ី​លីង​ហាំ​ង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២១ ស្ថិត​ក្នុង ភូមិ​៤​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​លេខ​៤ បាន​បញ្ជាក់​ថា ឆ្លង​តាម​ការ​សាកសួរ​ពី​បុរស​២​នាក់​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​នោះ​បាន​បញ្ជាក់​ថា ជា​រៀងរាល់ថ្ងៃ ពួក​គាត់​តែងតែ​ឃើញ​បុរស​ជនជាតិ​បរទេស​ខាងលើ​ដើរ​សុំ​លុយ និង​សុំ​បាយ​គេ​ហូប ។ លុះ​រហូត​ដល់​ថ្ងៃ​កើតហេតុ​នេះ ដោយ​តែ​បុរស​ម្នាក់​ក្នុង​ចំណោម​សាក្សី​ទាំង​២​នាក់​បាន​ដើរ​ចេញ​មក​លេង​នៅ​ខាងក្រៅ​អគារ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ជនជាតិ​បរទេស​រូប​នោះ ច​.​ង​.​ក សំយុងជើង​ចុះ​ក្រោម​នៅ​ខាងក្រៅ​អគារ​ជាន់​ទី​៣ ស្លា​.​ប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ និង​បន្សល់​ទុក​បង្វិច​មួយ​ថង់​ផង​ដែរ ។

សមត្ថកិច្ច​បន្ត​ថា ហើយ​ភ្លាម​ៗ​នោះ​បុរស​ដែល​ជា​សាក្សី​ខាងលើ​បាន​ទាក់ទង​ប្រាប់​ទៅ​កាន់​សមត្ថកិច្ច​ប៉ុស្តិ៍​សង្កាត់​៤​តែ​ម្ដង​។

ជុំវិញ​ករណី​ខាងលើ​នេះ​ផង​ដែរ ដោយ​មានការ​សហការ​គ្នា​រវាង​សមត្ថកិច្ច​កោសល្យ​វិ​ច្ច័​យ​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​អន្តោប្រវេសន៍​នៃ​អធិការ​ក្រុងព្រះសីហនុ បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ និង​អន្តរាគមន៍ ។ សមត្ថកិច្ច​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ក្នុង​ថង់​ខោអាវ​របស់​ស​.​ព​បុរស​ជនជាតិ​បរទេស​ខាងលើ​នេះ ពុំ​មាននៅ​អត្តសញ្ញាណ​នោះ​ទេ ។ ហើយ​បាន​សមត្ថកិច្ច​បន្ថែម​ទៀត​ថា បុរស​ខាងលើ​នេះ គឺ​ពិតជា​ស្លា​.​ប់​ដោយសារ​ធ្វើ​អត្ត​.​ឃាត​ពិតប្រាកដ​មែន​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​កោសល្យ​វិ​ច្ច័​យ​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​អោយទៅ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើការ​យក​សំណាក និង​ប្រើ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ពិនិត្យ​ទៅ​លើ​សាកស​.​ព​បុរស​ជនជាតិ​បរទេស​រូប​នេះ ជា​លទ្ធផល​រក​ឃើញ​ថា អវិជ្ជមាន COVID-19 ក្រោយ​ពេល​ពិនិត្យ​រួច សាកស​.​ព​ជន​រង​គ្រោះ​នឹង​ត្រូវ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុប​ន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ