ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ស្មាន​មិន​ដល់​! បុរស​ម្នាក់ដើរ​ហាត់​សុខ​ៗ​ក៏​ដួល​ផ្ងារ​ក្រោយ​បោក​ក្បាល​ស្លា​.​ប់

2 ឆ្នាំ មុន
  • ព្រះសីហនុ

បុរស​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ ខណៈ​ពេល​កំពុង​តែ​ដើរ​ហាត់ប្រាណ​ជាមួយ​មិត្តភក្តិ ក្រោយ​ពី​បុរស​រូប​នេះ​បាន​ដួល​ផ្ងារ​ទៅ​ក្រោយ​យ៉ាង​ពេញទំហឹង​នៅ​លើ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ ខណៈ​ពេល​កំពុង​តែ​ដើរ​ហាត់ប្រាណ​ជាមួយ​មិត្តភក្តិ ក្រោយ​ពី​បុរស​រូប​នេះ​បាន​ដួល​ផ្ងារ​ទៅ​ក្រោយ​យ៉ាង​ពេញទំហឹង​នៅ​លើ​ការ៉ូឡា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​នា​ល្ងាច​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​ភូមិ​៣ ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។

ជុំវិញ​ហេតុការណ៍​ខាងលើ​នេះ បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​ពិនិត្យ​សាកស​.​ពនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​គូសបញ្ជាក់​ថា ក្រោយ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​មក​ថា សាកស​.​ព​មានឈ្មោះ សែន មិន​ជែ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ គឺជា​ជនជាតិ​ចិន ពិតជា​ស្លា​.​ប់​ដោយសារ​ស្លាក់​ខ្យល់ ហើយ​ក៏​បាន​ដួល​ផ្ងារ​ក្រោយ រួច​បោក​ក្បាល​ផ្នែក​ខាងក្រោយ​ជាមួយ​ជ្រុង​នៃ​ការ៉ូឡា ទើប​បណ្តាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ​តែ​ម្តង​។

ដោយឡែក​យោង​តាម​ប្រភព​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ ក៏​ដូច​ជាតា​មរយៈ​កាមេរ៉ា​សុវត្ថិភាព បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ គេ​បានឃើញ​មនុស្ស​ម្នា​ជា​ច្រើន​បាន​ដើរ​ហាត់ប្រាណ រហូត​ដល់​វេលា​ម៉ោង​កើតហេតុ ។ ហើយ​ពេល​នោះ គេ​ក៏​បានឃើញ​ជន​រង​គ្រោះ រួម​ជាមួយ​មនុស្ស​ចំនួន​ប្រមាណ​២​ទៅ​៣​នាក់​ទៀត​បាន​ដើរ​ហាត់ប្រាណ​ជាមួយ​គ្នា ប៉ុន្តែ​នៅ​ពេល​ជន​រង​គ្រោះ​ដើរមក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​បុរស​ជា​ជន​រង​គ្រោះ​រូប​នេះ​បាន​ដួល​ផ្ងារ​ក្រោយ​តែ​ម្តង ថែម​ទាំង​ហូរ​ឈាម​រហូត​ដល់​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ​ទៀត​។

ក្រោយ​ពី​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់ សាកស​.​ព​បុរស​រង​គ្រោះ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីតាំង​តម្កល់​សាកស​.​ព ដើម្បី​រង់ចាំ​ការ​ពិនិត្យ​ម្តងទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ