ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មណ្ឌលគិរី​នៅ​តែ​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី ​៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​នៅ​តែ​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ជារៀងរាល់ថ្ងៃ ប៉ុន្តែ​តួលេខ​អ្នក​ឆ្លង​ថ្មី​ហាក់​មាន​ការ​ថមថយ មិន​មាន​ច្រើន​ដូច​ពេល​មុន​នោះ​ទេ​។ ទន្ទឹម​នឹង​នេះ ក្រុម​គ្រូពេទ្យ​ជួរ​មុខ​បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ថែទាំ​ព្យាបាល​អ្នក​ជំងឺ​ឱ្យជា​សះស្បើយ​រាប់រយ​នាក់ និង​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​០៤…

ខេត្ត​មណ្ឌលគិរី ​៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​នៅ​តែ​បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ជារៀងរាល់ថ្ងៃ ប៉ុន្តែ​តួលេខ​អ្នក​ឆ្លង​ថ្មី​ហាក់​មាន​ការ​ថមថយ មិន​មាន​ច្រើន​ដូច​ពេល​មុន​នោះ​ទេ​។ ទន្ទឹម​នឹង​នេះ ក្រុម​គ្រូពេទ្យ​ជួរ​មុខ​បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ថែទាំ​ព្យាបាល​អ្នក​ជំងឺ​ឱ្យជា​សះស្បើយ​រាប់រយ​នាក់ និង​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​០៤ ខែសីហា​នេះ សរុប​ចំនួន ២៥,៨៦០​នាក់ អ្នកជំងឺ​កូ​វី​ដ​-១៩​បានជា​សះស្បើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ សរុប​ចំនួន​២៤០​នាក់​ហើយ ខណៈ​អ្នក​ឆ្លង​ចំនួន ៣៦២​នាក់ និង​ស្លាប់​០២​នាក់​ ។

នៅក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល និង​ពិនិត្យ​មើល​ដំណើរការ​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន ០២ គឺ​ឃុំ​មេ​ម៉​ង់ និង​ឃុំ​ចុង​ផ្លាស់ ក្នុងស្រុក​កែវ​សីមា នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២១​នេះ ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ពាំ​នាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច តែងតែ​គិតគូរ​ពី​សុខុមាលភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី ក្នុង​ការ​បង្ការ ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ឯកឧត្តម បញ្ជាក់​ថា សម្រាប់​ខេត្តមណ្ឌលគិរី បន្ទាប់​ពី​ទទួល​បាន​វ៉ាក់សាំង​វគ្ក​៣ ពី​រាជរដ្ឋាភិបាល​កម្ពុជា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត រួម​ទាំង​ក្រុម​គ្រូពេទ្យ​ជួរ​មុខ និង​មន្ត្រី​ជំនាញ បាន​បន្ត​ចាក់​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចំនួន ០៤ រួម​មានស្រុក​កែវ​សីមា ស្រុក​កោះ​ញែក ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​អូរ​រាំង ដោយឡែក សម្រាប់​ក្រុង​សែន​មនោ​រម្យ នឹង​បន្ត​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ទី​១១ ខែសីហា​ខាង​មុខ​នេះ​។

ឯកឧត្តម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​ប្រវត្តិ​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកមាន​វិជ្ជមាន​ជំងឺ​
កូ​វី​ដ​១​៩ សូម​រួសរាន់​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ឫ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​កន្លែង​បងប្អូន​រស់នៅ ឫ​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​ជា​បន្ទាន់ ម្យ៉ាងទៀត ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ ដែល​ទទួល​បាន​វ៉ាក់សាំង​ទាំងអស់ ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​សុខា​ភិបាល ពាក់ព័ន្ធ​នឹង​ការ​តម ជា​ពិសេស ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជ​ប់​ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួងសុខាភិបាល ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។

បន្ថែម​លើស​នេះ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត សូម​រួសរាន់​មក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ឲ្យ​បាន​គ្រប់​ៗ​គ្នា ទៅ​តាម​ទីកន្លែង​ដែល​រដ្ឋបាល​ក្រុង​/​ស្រុក​នីមួយ​ៗ បាន​កំណត់ ដើម្បី​ធ្វើ​យ៉ាងណា​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ​។

នាយក​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី លោក ស៊ន សា​រុន បាន​ឲ្យ​ដឹង​ថា គិត​រហូត​មក​ដល់​ពេល​នេះ ខេត្តមណ្ឌលគិរី មាន​អា​ត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​សរុប ចំនួន ៣៦២​ករណី អ្នកជា​សះស្បើយ ២៤០​ករណី អ្នក​ស្លាប់​០២​ករណី កំពុង​សម្រាក​ព្យាបាល ១២០​ករណី ចំពោះ​អ្នក​កំពុង​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​មណ្ឌល​មាន​៤៨​ករណី​៕

អត្ថបទសរសេរ ដោយ