ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​.១៩ ឆក់​យក​ជីវិត​មនុស្ស​២​នាក់​ទៀត​នៅ​ស្ទឹង​ត្រែង

3 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ​និង​ជា​ប្រធាន​អន្តរាគមន៍​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ខេត្ត​ស្ទឹង​ត្រែង ​លោក​វេជ្ជ

ខេត្តស្ទឹងត្រែង ៖ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ​និង​ជា​ប្រធាន​អន្តរាគមន៍​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ខេត្ត​ស្ទឹង​ត្រែង ​លោក​វេជ្ជបណ្ឌិត ទ​ន វុ​ទ្ធី បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​សុខាភិបាល​បាន​រក​ឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​.១៩ ចំនួន​២​នាក់​បន្ថែមទៀត​ ​គិត​ត្រឹម​វេលា​ម៉ោង​៥ថ្ងៃ​ទី​៣ ​ខែសីហា ឆ្នាំ​២០២១​ កន្លងទៅ​នេះ​។

លោកវេជ្ជបណ្ឌិត​បាន​​បន្ត​ថា ​អ្នកវិជ្ជមានកូវីដ១៩ ទាំង​​២នាក់​ខាងលើ​ ក្នុងនោះ​​ម្នាក់​​ឈ្មោះ​ហ៊ឹ​ម ស្រី​លី​ស ​ភេទស្រី​ អាយុ​៣០ឆ្នាំ​​ និង​ម្នាក់ទៀត​​ឈ្មោះ ណា​រ័​ត្ន សុ​ធុន ភេទ​ប្រុស ​អាយុ​១៤​ឆ្នាំ​ ។ អ្នក​ទាំង​ពីរ​មាន​អាយ​ដ្ឋា​ន​នៅ​ភូមិ​អូរ​កណ្ដៀរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ ខេត្តក្រចេះ បាន​ធ្វើតេស្ត​រហ័ស​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង ។

លោក​វេជ្ជបណ្ឌិត​បន្តទៀត​​ថា​ ទន្ទឹម​ការ​រក​ឃើញ​ករណី​វិជ្ជមាន​ខាងលើ​នេះ សម្រាប់​ខេត្ត​ស្ទឹងត្រែ​ងក៍​មាន​ករណី​ស្លា.ប់​​ថ្មី​ចំនួន​២​នាក់​ផង​ដែរ ​ក្នុង​នោះ​​ម្នាក់​​ឈ្មោះ​អែ​ល សកាស ភេទ​ស្រី​ អាយុ​៥៨ឆ្នាំ​ ​ជនជាតិ​​ខ្មែរអ៊ិស្លាម រស់នៅ​ភូមិ​ភ្នំ​ខៀវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ខេត្តក្រចេះ ​និងម្នាក់ទៀត​​ឈ្មោះ​វ៉ែន ថា ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ​ នៅ​ភូមិ​អូរ​ឡង់ ឃុំ​សៀមបូក​ ស្រុកសៀម​បូក ខេត្តស្ទឹងត្រែង ។ អ្នកជំងឺទាំង២នាក់​បាន​ស្លា.ប់​នៅ​មណ្ឌល​ព្យាបាល​ និង​ច​ត្តា​ឡី​ស័ក​កម្រិត​២ ​ក្នុង​​ខេត្ត​ស្ទឹងត្រែង​ ។ ​ស.ព​អ្នក​ស្លា.ប់​ដោយសារ​ជំងឺ​កូ​វី​ដ​.១៩ទាំង២នាក់​ខាងលើ​​នេះ គឺស.ព​ម្នាក់​ត្រូវ​បូជា និង​ស.ពម្នាក់​ទៀត​បញ្ចុះ​។

គួរ​បញ្ជាក់​ថា ​សម្រាប់​ខេត្តស្ទឹងត្រែង​ គិត​ត្រឹម​ល្ងាច​វេលា​ម៉ោង​៥​ថ្ងៃទី​៣ សីហា អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​.១៩​ សរុប​មាន​ចំនួន​៥០១​នាក់ (​ស្រី​២២៦នាក់) អ្នកជា​សះស្បើយ​៤៤៩​នាក់​ (ស្រី​២០៣នាក់) កំពុង​ព្យាបាល​៤៨​នាក់ (ស្រី​២១​នាក់) និង​អ្នក​ស្លា.ប់​ដោយសារ​ជំងឺ​កូ​វី​ដ​.១៩ មាន​ចំនួនសរុប​​៤​នាក់​ ៕