ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់កម្មវិធី​គេហ​ទំ​ព័​រ​អ​ង្គរ​វ័​ន​នៅ​លើ​ទូ​រស័ព្ទ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អង្គរ​វ័ន (AngkorONE LLC) បាន​បើក​ឱ្យ​ប្រើ​នូវ​កម្មវិធី​សំរាប់​ទូរស័ព្ទ​ដៃ ដែល​មាន​លក្ខណៈ​ឆាប់រហ័ស​លើក​ដំបូង និង​ឥត​គិតថ្លៃ​គឺ AngkorOne Mobile ចាប់ពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ ២០១០ តទៅ ។ចំនួន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដ៏​ច្រើនសន្ធឹកសន្ធាប់​ប្រមាណ​ជា​៦​លាន ​នាក់​នៅ​​ប្រទេស​កម្ពុជា នឹង​មាន​ភាព​ងាយស្រួល​ក្នុងការ​ចូល​និង​ទទួលយក​នូវ​មាតិកា និង​ព័​ត៌ មាន​ផ្សេង​ៗ​ដូច​គ្នា​ក្នុង​គេហទំព័រ Angkor One.com ដែល​បើក​ចេញពី​កុំព្យូទ័រ ហើយនា​ពេល​បច្ចុប្បន្ន​នេះ គេហទំព័រ AngkorOne គឺ​មានការ​ទទួលស្គាល់ និង​មានការ​ប្រើប្រាស់​ច្រើន ដែល​ជា​រៀងរាល់ថ្ងៃ​គឺ​មាន​អ្នកចូល​ទស្សនា​រហូត​ដល់​ទៅ​៥.០០០​នាក់ ។ អ្នកដែល​ប្រើប្រាស់​អង្គរ​វ័ន​សំរាប់​ទូរស័ព្ទ​ដៃ AngkorOne Mobile អាច​ធ្វើការ​ទាក់ទងជាមួយនឹង​មិត្ដភក្ដិ​ក្នុង​គេហទំព័រ​អង្គរ​វ័ន តាម​រយៈ​ទំព័រ​សង្គម និង​ទំព័រ​សំរាប់​អ្នកគាំទ្រ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ គេ​អាច​វាយ​ជាសារ​ឆ្លើយឆ្លង​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​សារទូរស័ព្ទ​ដៃ​នោះ ​ទេ ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អង្គរ​វ័ន (AngkorONE LLC) បាន​បើក​ឱ្យ​ប្រើ​នូវ​កម្មវិធី​សំរាប់​ទូរស័ព្ទ​ដៃ ដែល​មាន​លក្ខណៈ​ឆាប់រហ័ស​លើក​ដំបូង និង​ឥត​គិតថ្លៃ​គឺ AngkorOne Mobile ចាប់ពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ ២០១០ តទៅ ។ចំនួន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដ៏​ច្រើនសន្ធឹកសន្ធាប់​ប្រមាណ​ជា​៦​លាន​នាក់​នៅ​​ប្រទេស​កម្ពុជា នឹង​មាន​ភាព​ងាយស្រួល​ក្នុងការ​ចូល​និង​ទទួលយក​នូវ​មាតិកា និង​ព័​ត៌ មាន​ផ្សេង​ៗ​ដូច​គ្នា​ក្នុង​គេហទំព័រ Angkor One.com ដែល​បើក​ចេញពី​កុំព្យូទ័រ ហើយនា​ពេល​បច្ចុប្បន្ន​នេះ គេហទំព័រ AngkorOne គឺ​មានការ​ទទួលស្គាល់ និង​មានការ​ប្រើប្រាស់​ច្រើន ដែល​ជា​រៀងរាល់ថ្ងៃ​គឺ​មាន​អ្នកចូល​ទស្សនា​រហូត​ដល់​ទៅ​៥.០០០​នាក់ ។ អ្នកដែល​ប្រើប្រាស់​អង្គរ​វ័ន​សំរាប់​ទូរស័ព្ទ​ដៃ AngkorOne Mobile អាច​ធ្វើការ​ទាក់ទងជាមួយនឹង​មិត្ដភក្ដិ​ក្នុង​គេហទំព័រ​អង្គរ​វ័ន តាម​រយៈ​ទំព័រ​សង្គម និង​ទំព័រ​សំរាប់​អ្នកគាំទ្រ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ គេ​អាច​វាយ​ជាសារ​ឆ្លើយឆ្លង​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​សារទូរស័ព្ទ​ដៃ​នោះ​ទេ ។

ពួក​គេ​ក៏​អាច​អាន​បាន​នូវ​ព័ត៌មាន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​មក​ពី​២៥​ប្រភពព័ត៌មាន ដូច​ជា ភ្នំពេញ​ប៉ុស្ដិ៍​, VOA, ABC, RA, RFA, CNN និង BBC ជាដើម ។ ម្យ៉ាងវិញទៀត ចំពោះ​កម្មវិធី​ដែល​កំពុង​តែ​មាន​​ប្រជាប្រិយភាព និង​មានការ​សហការ​ពី​បណ្ដាញ​ទូរទស្សន៍​កម្ពុជា CTN គឺ​កម្មវិធី​សំណួរប្រចាំ​ថ្ងៃ Quiz of the Day នោះ​អ្នក​ទស្សនា ក៏​ដូច​ជា​សមាជិក​របស់​អង្គរ​វ័ន អាច​ឆ្លើយ​នូវចំលើយ​របស់​ពួក​គេ​ពី​ទូរស័ព្ទ​ដៃ​ភ្លាម​ៗ ខណៈពេល​ដែល​ពួក​គេ​កំពុង​តែ​ទស្សនាការ​ផ្សាយ បន្ដ​ផ្ទាល់​ពី CTN ។ ចំណែកឯ​អ្នក​ស្វែងរក​ការងារ​ក៏​រឹតតែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ពី​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​ដែរ ។

បន្ថែម​លើស​ពី​នេះ​ទៀត គេ​ក៏​អាច​ចូលរួមពិភាក្សា​លើ​ប្រធានបទ​ណាមួយ​បាន​ផង​ដែរ ក្នុង​កន្លែង​វេទិកា​ពិភាក្សា​របស់​អង្គរ​វ័ន ។ ចំណុច​ដទៃ​ទៀត​ដែល​រួម​បញ្ចូល​ក្នុង AngkorOne Mobile នោះ គឺ​សមាជិក​របស់​​យើង អាច​បើក​នូវ​ទីតាំង​របស់​ដៃគូ ដែល​បាននិងកំពុង​ប្រើប្រាស់​នូវ​ប័ណ្ណ AngkorOne VIP របស់​យើង​ក៏​ដូច​ជា​ការ​បង្ហាញ​នូវ​អត្រា​ប្ដូរ​ប្រាក់​ផង​ដែរ ។ យើង​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​អង្គរ​វ័ន​សំរាប់​ទូរស័ព្ទ​ដៃ​នេះ​គឺ​​អាច​បើក​បាន​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់​គ្លេ​ស​។

តាម​ប្រសាសន៍​របស់​លោក​ស្ទេ​វិ​ន ផាត ដែល​ជា​ស្ថាបនិក និង​ជា​ប្រធាន​របស់​ក្រុមហ៊ុន​អង្គរ​វ័ន បាន​មាន​ប្រសាសន៍​ថា “​កាលពីមួយ​ឆ្នាំ​កន្លង​ទៅ​នេះ អង្គរ​វ័ន​បាន​នាំ​ប្រទេសកម្ពុជា​ទៅ​រក​ទិដ្ឋភាព​នៃ​អ៊ី​ន​ធើ​រ​ណេ​ត ។ សំរាប់​ថ្ងៃនេះ កម្មវិធី​សំរាប់​ទូរស័ព្ទ​ដៃ​របស់ AnkorOne.com ក៏​រំពឹង​ថា អាច​ទទួល​បានលទ្ធផល​ដូច​គ្នា​ចំពោះ​អ្នក​ដែល​ប្រើប្រាស់ទូរស័ព្ទ​” ។ លោក​បាន​បន្ដ​ទៀត​ថា កិច្ច​ខិតខំ​ប្រឹងប្រែង និង​កសាង​ឡើង​ដោយ​បុគ្គលិក​ខ្មែរ ចំពោះ AngkorOne សំរាប់​ទូរស័ព្ទ​ដៃ​អាចផ្ដល់​នូវ មាតិកា​ដែល​មាន​តំលៃ និង​សំខាន់​សំរាប់​ប្រជាជន​ខ្មែរ​គ្រប់ពេលវេលា​ទាំងអស់ និង​ពិសេសសំរាប់​អ្នក​ដែល​មាន​ភាព​លំបាក ឬ មិន​បានភ្ជាប់​អ៊ី​ន​ធើ​រ​ណេ​តទៅ​នឹង​កុំព្យូទ័រ​។ យើង​ក៏ព្យាយាម​បង្កើត​នូវ​កម្មវិធី​មួយ​នេះ​ឡើង ដើម្បីកាត់​បន្ថយ​នូវ​ចំណាយ​របស់​អ្នក​​ប្រើប្រាស់ និងអាច​ទទួលយក​នូវ​កម្មវិធី​នេះ​បាន​ដោយ​ឥត​គិតថ្លៃ ។

អ្នក​ប្រើប្រាស់​អាច​​ទាញ​យក​កម្មវិធីទូរស័ព្ទ​អង្គរ​វ័ន​ឥឡូវនេះ​ពី​ទូរស័ព្ទ​របស់​អ្នក​នៅ www.mobile.angkorone.com
ព័ត៌មាន​ខ្លះ​ៗ​ពី​ក្រុមហ៊ុន​អង្គរ​វ័ន AngkorOne LLC ៖ ក្រុមហ៊ុន​អង្គរ​វ័ន​គឺជាក្រុមហ៊ុន​ដែល​បាន​បង្កើត​ឡើង​នៅ​សហរដ្ឋអា​មេ​រិ​ក និង​ផ្ដោត​សំខាន់​លើ​ការ​កសាង​នូវ ផលិតផល​ផ្នែក​ព័ត៌មានវិទ្យា​លំដាប់ថ្នាក់​​ពិភពលោក​សំរាប់​ជនជាតិ​ខ្មែរ​ទូ​ទាំង​ពិភពលោក ក៏​ដូច​ជា​ទេសចរ​ជាតិ​ដែរ ។ ក្រុមហ៊ុននេះ​ក៏​បាន​ប្ដេជ្ញា​ក្នុង​ការ​បរិច្ចាគ​នូវ​ផ្នែក​ខ្លះ​នៃ ប្រាក់​ចំណេញ​របស់​ខ្លួន​លើ​កម្មវិធី​សង្គម​ចំនួនបួន​សំខាន់​ៗ​គឺ​ការ​អប់រំ សុខភាព សុវត្ថិភាព និង​ក្មេង​កំព្រា ។ ស្ថាបនិក និង​ប្រធាន​របស់ ក្រុមហ៊ុន AngkorOne គឺ​លោក​ស្ទេ​វិ​ន ផាត និង​ជា​សហគ្រិន​ខ្មែរ​-​អា​មេ​រិ​កាំ​ង ដែល​បានត្រឡប់​មក​ស្រុក​កំណើត​របស់​លោក​វិញ បន្ទាប់​ពី​ការ​ចំណាយពេល​អស់​៣៣​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក នឹង​បន្ដ​កសាង​នូវ​ក្រុមហ៊ុននេះ ។ ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​ជាមួយកញ្ញា ​អា​ថា​ណ្ណា នូ ទូរស័ព្ទ​លេខ ០១២ ៤៥១ ១៩៥ ៕