ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​ជូន​អនុ​សាខា​កាក​បាត​ក្រហម​កម្ពុជា​ក្រុង​បា​វិត

8 ឆ្នាំ មុន

ពិធីប្រគល់ និងទទួល​អំណោយ​ដ៍​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ជូន​ទៅ​អនុ​សាខា​កាក​បាត​ក្រហម​កម្ពុជា ក្រុង​បា​វិត កាលពី​ព្រឹក​ថ្ងៃ​ទី​២ មក​រា ២០១៦

ខេត្តស្វាយរៀង ៖ ពិធីប្រគល់ និងទទួល​អំណោយ​ដ៍​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ជូន​ទៅ​អនុ​សាខា​កាក​បាត​ក្រហម​កម្ពុជា ក្រុង​បា​វិត កាលពី​ព្រឹក​ថ្ងៃ​ទី​២ មក​រា ២០១៦ នៅ​ទីស្នាក់ការ​អនុ​សាខា​កាក​បាត​ក្រហម​កម្ពុជាក្រុង​បា​វិត។ ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំ​ផ​ន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក សំ ប៊ុ​ន​ណា​រិ​ន អភិបាលរង​ខេត្ត លោក​អភិបាលក្រុង​បា​វិត និង​មន្ត្រី​អនុ​សាខា​កាក​បាត​ក្រហម​កម្ពុជា ក្រុង​បា​វិត​ជា​ច្រើន​កុះករ ។

ក្នុង​ឱកាស​នោះ​ដែរ លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំ​ផ​ន ក៏​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ ថា សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាក​បាត​ក្រហម​កម្ពុជា តែងតែ​យកចិត្តទុកដាក់ និងគិតគូរ​ដល់​ទុក្ខ​លំបាក និង​ជីវភាព​រស់នៅ​ របស់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង ឬ​នៅ​តាម​ជនបទ​ដាច់​ស្រ​យ៉ា​ល ។ ចំពោះ​ទីស្នាក់ការ​អនុ​សាខា​កាក​បាត​ក្រហម​កម្ពុជា នៅ​តាម​ស្រុក និង​មាន​អ្នក​ស្ម​គ្រ័​ចិត្ត​កាក​បាត​ក្រហម នៅ​រហូត​ដល់​មូលដ្ឋាន ភូមិ​-​ឃុំ​សង្កាត់ គឺដើម្បី​ជួយសម្រួល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការ​លំបាក និង​ប្រជាពលរដ្ឋ​ងាយរង​គ្រោះ​​ផ្សេង​ៗ ឲ្យ​បាន​ទាន់​ពេលវេលា ។

ក្រោយ​ពី​សំណេះសំណាល​ជាមួយ​មន្ត្រី​កាក​បាត​ក្រហម​កម្ពុជា​ក្រុង​បា​វិត និង​អ្នក​ស្ម​គ្រ័​ចិត្ត​កាក​បាត​ក្រហម​កម្ពុជា រួច​មក ពិធី​ប្រគល់​អំណោយ ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា នី ហ៊ុន សែន ជូន​អនុ​សាខា​កាក​បាត​ក្រហម​កម្ពុជា​ក្រុង​បា​វិត និង​ផ្តល់​អំណោយ​ដល់​មន្ត្រី​កាក​បាត​ក្រហម​៦៥​នាក់ ក្នុង​ម្នាក់​ទទួល​បាន​សា​រ៉ុ​ង​មួយ​ផង​ដែរ​។ អំណោយ​ជូន​អនុ​សាខា​កាក​បាត​ក្រហម​កម្ពុជា ក្រុង​បា​វិត​មាន អង្ករ​៥​តោន​, មី​១០០​កេស​, ត្រីខកំប៉ុង​៣​កេស​, ក្រមារ​១០០ និង​ប្រាក់​៥​លាន​រៀល ។