ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍ចេញដីកាឱ្យចាប់ខ្លួនឈ្មួញ​ជួញដូរ​ដីធ្លី​ដ៏​ល្បី​​ម្នាក់ក្នុង​ខេត្តមណ្ឌលគិរី​​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឈ្មួញ​ជួញដូរ​ដីធ្លី​ដ៏​ល្បី​នៅ​ខេត្តមណ្ឌលគិរី​ម្នាក់ ត្រូវ​បាន​សាលាឧទ្ធរណ៍​ចេញ​ដីកា​បង្គាប់​ឱ្យចាប់ខ្លួន ក្រោយ​ពី​បាន​ប្រ​ព្រឹ​ត្តឹ​សកម្មភាព​ល្មើសច្បាប់​ទៅ​លើ​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ តែ​គេច​ផុត​ពី​ការ​ចោទប្រកាន់​របស់​តុលាការខេត្ត​មណ្ឌលគិរី​។ យោង​តាម​ដីកា​បង្គាប់​របស់​លោក រៀល សុ​ភិន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ…

ខេត្តមណ្ឌលគិរី ៖ ឈ្មួញ​ជួញដូរ​ដីធ្លី​ដ៏​ល្បី​នៅ​ខេត្តមណ្ឌលគិរី​ម្នាក់ ត្រូវ​បាន​សាលាឧទ្ធរណ៍​ចេញ​ដីកា​បង្គាប់​ឱ្យចាប់ខ្លួន ក្រោយ​ពី​បាន​ប្រ​ព្រឹ​ត្តឹ​សកម្មភាព​ល្មើសច្បាប់​ទៅ​លើ​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ តែ​គេច​ផុត​ពី​ការ​ចោទប្រកាន់​របស់​តុលាការខេត្ត​មណ្ឌល
គិរី​។

យោង​តាម​ដីកា​បង្គាប់​របស់​លោក រៀល សុ​ភិន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ ដែល​មាន​ចុះ​លេខ 651.​ដក​.​ឧត​ឃ​/21 បាន​បដិសេធ​​ដីកា​សម្រេច​មិន​ឃុំខ្លួន​បណ្ដោះអាសន្ន​លេខ 71 ដ​សម​ឃ​ប ចុះ​ថ្ងៃ​ទី 29 ខែ មិ​នា ឆ្នាំ 2021 របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ទូច ហឿ​ន ។

ក្នុង​ដីកា​បង្គាប់​ខាងលើ ​បាន​បញ្ជា​ចាប់ខ្លួន​និង​ឃុំខ្លួន​បណ្ដោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ទូច ហឿ​ន ភេទ​ប្រុស អាយុ 38 ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ​កំរិតវប្បធម៌​ថ្នាក់​បរិញ្ញាបត្រ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​រការ​ខ្នុរ ឃុំ​កោះ​ច្រែង ស្រុក​ក្រចេះ ខេត្តក្រចេះ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ប្រពន្ធ​ឈ្មោះ ប៊ុត​ហុត ភិ​ម​ផា ទោស​ពី​មុន​គ្មាន​។

យោង​តាម​ដីកា​នេះ ​សាលាឧទ្ធរណ៍​បាន​ចោទ​ពី​បទ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​ភូមិ​ពូ​ត្រុំ​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នៅ​អំឡុង​ឆ្នាំ 2020 បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា 410 មាត្រា​629 និង​មាត្រា​630 នៃ​ក្រមព្រហ្មទណ្ឌ​។

តាម​អំណាច​សាលដីកា​លេខ​38 ស​.​ស​ក្រ​IV(​រ​.​ក​) ចុះ​ថ្ងៃ​ទី 7 ខែកក្កដា ឆ្នាំ​2021 របស់​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ទូច ហឿ​ន មក​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​ពន្ធនាគារ​ខេត្តមណ្ឌលគិរី ចាប់តាំងពី​ថ្ងៃ​ប្រកាស​សាលដីកា​នេះ​តទៅ​។​ដូច្នេះ​ដើម្បី​ធានា​ផលប្រយោជន៍​ក្នុង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ចេញ​ដីកា​បង្គាប់ ឲ្យ​ចាប់ខ្លួន​ឈ្មោះ​ខាងលើ​នេះ យក​មក​អនុវត្ត​ទោស​តាម​អំណាច​ដីកា​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ ។

ដីកា​នេះ ​បាន​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ​ឲ្យ​ស្រាវជ្រាវ រក​ចាប់​និង​នាំ​ខ្លួន​ឈ្មោះ ទូច ហឿ​ន (​មាន​អត្តសញ្ញាណ​ដូច​ខាងលើ​)​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តមណ្ឌលគិរី​។ បញ្ជា​ដល់​ប្រធាន​ពន្ធនាគារ​ខេត្តមណ្ឌលគិរី ទទួល​រង​និង​ឃុំខ្លួន ឈ្មោះ ទូច ហឿ​ន រហូត​ដល់​មាន​សេចក្តីសម្រេច​ថ្មី​៕ ​

អត្ថបទសរសេរ ដោយ