ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ៧៧​គ្រួសារ​​ក្នុងតំបន់​សេដ្ឋកិច្ចពិសេស7NG​ ទទួល​អំណោយ​ពី​ចលនា​យុវជន​កម្ពុជាក្រុម១៥៧

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧកញ៉ា ស្រី ចាន់​ថន ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ សាខា​ខេត្តកណ្តាល និង​សមា​ជិ​ក​តំណាង​លោក​ម៉ឹង ពន្លក ជា​ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ បាន​យក​អំណោយ និង​ថវិកា​ទៅ​ចែក​ជូន​ដល់​កម្មករ​ចំនួន​៧៧​គ្រួ​សរ ដែល​កំពុងធ្វើការ និង​រស់នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ។

បន្ទាប់​ពី​ពិធី​ចែក​អំណោយ​នេះ លោក​ឧកញ៉ា ស្រី ចាន់​ថន បាន​មាន​ប្រសាសន៍​ថា ក្រុម​កម្មករ​ទាំង​៧៧​គ្រួសារ​នេះ ពី​ដើម​ឡើយ​ពួក​គាត់​រស់នៅ​រាជធានី​ភ្នំពេញ នៅ​ក្នុង​សហគមន៍​ក្រីក្រ​ស្ទឹង​មាន​ជ័យ​។ បច្ចុប្បន្ន​ការងារ​ដែល​ពួក​គាត់​កំពុង​ធ្វើ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG នេះ មាន​ដូច​ជា​ធ្វើ​ស្មៅ​តាម​ផ្លូវ​ក្នុង​តំបន់​រោងចក្រ​, ជាងដែក​, ជា​ភ្លើង និង​ចុងភៅ​ជាដើម ។

លោក​ឧកញ៉ា​បាន​បន្ថែម​ថា ប្រពល​រដ្ឋ​ចំនួន​៧៧​គ្រួសារ​មក​រស់នៅ និង​ធ្វើការ​នៅ​តំបន់​រោងចក្រ 7NG គឺជា​ជំហាន​ដំបូង ព្រោះ​បើសិន​បើ​ពួក​គាត់​អាច​រស់នៅ​បាន​ស្រួលបួល​ក្នុង​តំបន់​នេះ​ហើយ ក្រុមហ៊ុន​នឹង​មានការ​ជ្រើសរើស​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​តំបន់​សហគមន៍​ក្រីក្រ​ផ្សេង​ទៀត​ឱ្យ​យ​រស់នៅ​ក្នុង​តំបន់​នេះ​ជា​បន្ត​បន្ទប់​។

លោក​ឧកញ៉ា ស្រី ចាន់​ថន បន្ត​ថា ពួក​គាត់​ទាំង​៧៧​គ្រួសារ​នោះ បាន​ផ្លាស់​មក​រស់នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច 7NG កាលពី​ខែ​មិ​នា ឆ្នាំ​២០១៥ ដោយ​លោក​ឧកញ៉ា ស្រី ចាន់​ថន ជួយ​ចំណាយ​ថ្លៃ​ដី​ជូន​ក្នុង​មួយ​គ្រួសារ​៨០០​ដុល្លារ ដើម្បី​សំរាល​ដល់​ការ​ចំណាយ​ប្រចាំខែ ដោយ​បង់​ប្រចាំខែ​លើ​ថ្លៃ​ដី​ក្រោម​៥០​ដុល្លារ ។

អំណោយ​ដែល​ត្រូវ​ចែក​ជូន​មាន អង្ករ​៥០​គីឡូ​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, អំបិល​១​គីឡូ​, ស្ករ​.​ស​១​គីឡូ​, ប៊ី​ចេ​ង​០.៥​គីឡូ​, ប្រេងឆា​១​លី​ត្រ​, មី​១​កេស និង​ថវិកា​៤០.០០០​រៀល និង​មាន​អាហារ​ថ្ងៃត្រង់ សម្រាប់​ពួក​គាត់​មួយ​ពេល​ផង​ដែរ ៕