ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបន្តប្រុងប្រយ័ត្ន ! ចាប់ពីថ្ងៃ៤ ដល់១០សីហានឹងមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​១០​សីហា​ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​មួយ​ចំនួន​លាយឡំ​ជាមួយនឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​៤-១០ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​១០​សីហា​ខាង​មុខ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​មួយ​ចំនួន​លាយឡំ​ជាមួយនឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​៤-១០ ខែសីហា ឆ្នាំ​២០២១ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​៣ សីហា​នេះ​បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ដែល​បាន​កើត និង​អូស​បន្លាយ​លើ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ា​ន់​ម៉ា ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ។ ជាមួយ​គ្នា​នោះ ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ម​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៤-២៦ °C​សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C ។ បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ និង​ភាគ​ខាងត្បូង​អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​បណ្តា​ខេត្ត​ដទៃ​ទៀត​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ហើយ​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ ºC នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ ºC អាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ ºC នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣០-៣២ ºC​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។ នៅ​លើ​ផ្ទៃសមុទ្រ​នឹង​អាច​មាន​ភ្លៀង​លាយឡំ​ខ្យល់​បក់​ខ្លាំង​នឹង​រលក​សមុទ្រ​ខ្ពស់ ។

ក្រសួង​លើក​ឡើង​ថា ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធាតុអាកាស​នានា​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ