ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុ​ទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី នាំ​អំណោយ​ថវិកា​ជូន​កងទ័ព​សម្ព័ន្ធមេត្រីភាព

8 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ខុ​ទ្ទ​កាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំ​យក​អំណោយ​ជា​ថវិកាចែក​ជូន​អង្គភាព​កងទ័ព​វរសេនា​តូច​លេខ​៣៧៥ ចំណុះ​កងពលតូច​លេខ​៧

ខេត្ត​ព្រះ​វិហារ​ ៖ ខុ​ទ្ទ​កាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំ​យក​អំណោយ​ជា​ថវិកាចែក​ជូន​អង្គភាព​កងទ័ព​វរសេនា​តូច​លេខ​៣៧៥ ចំណុះ​កងពលតូច​លេខ​៧ ក្បែរ​ជើងភ្នំ​ប្រាសាទព្រះវិហារ ជា​សម្ព័ន្ធមេត្រីភាព នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​ធ្នូ ​២០១៥​ ដឹកនាំ​ដោយនាយឧត្តមសេនីយ៍ គី​ម ប៊ុ​ន​ថា​ន អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ និង​ជា​នាយករង​ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ឧត្តមសេនីយ៍ឯក ប្រាក់ ផ​ល្លី ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តំណាង​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​តំណាង​ធនាគារ​កា​ណា​ឌី​យ៉ា ព្រមទាំង​ប្រតិភូ​ខុ​ទ្ទកាល័យ​សម្តេច​តេ​ជោ​ជា​ច្រើន​នាក់​ទៀត។

សូម​បញ្ជាក់​ផង​ដែរថា ការ​នាំ​យក​អំណោយ​ជា​ថវិកាចែក​ជូន​កងកម្លាំង​ក្នុង​វរ​សេនា​តូច​លេខ​៣៧៥ នា​ព្រឹក​ថ្ងៃ​ដដែល​នេះ មានចំនួន​៣៧២​នាក់ ម្នាក់​ៗ ថវិកា​១៥​ម៉ឺន​រៀល ឧ​បត្ត​ម្ភ​គ្រឿងបន្លាស់​ប៉ុង​រថយន្ត​១​ឈុត និង​ឧបត្ថម្ភ អង្គភាព ចំនួន​៣.០០០​ដុល្លារ សម្រាប់​ធ្វើការ​ដោះស្រាយ​លើ​ការ​ចំណាយ​ទូទៅ​ក្នុង​អង្គភាព ៕