ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាយ​ត្រី​ប្រា រាប់រយ​ម៉ែត្រ ​​ត្រូវគេលួច​ដាក់ ក្នុងស្រុក​លើក​ដែក ខណៈមន្ត្រី​​ថា​ចុះ​ចាប់​រួច​ហើយ តែ​ជាក់ស្តែងនៅមាន​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ ទោះបី​ស្ថិត​ក្នុង​រដូវ​ហាមឃាត់ មិន​អោយធ្វើ​ការ​នេសាទ​ក៏​ដោយ ប៉ុន្តែ​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ត្រង់​ចំណុច​

ខេត្ត​កណ្តាល ៖ ទោះបី​ស្ថិត​ក្នុង​រដូវ​ហាមឃាត់ មិន​អោយធ្វើ​ការ​នេសាទ​ក៏​ដោយ ប៉ុន្តែ​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ត្រង់​ចំណុច​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល គេ​នៅ​តែ​សង្កេត​ឃើញ​មាន​វត្តមាន​ដាយ​ត្រី​ប្រា​រាប់រយ​ម៉ែត្រ ត្រូវ​បាន​គេ​លួច​ដាក់​ចំនួន​៣​កន្លែង និង​កើប​ប្រមូល​យក​កូន​ត្រី​ប្រា​លក់ ក្នុង​១​ថ្ងៃ​ៗ​រាប់​លាន​កូន ហើយ​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ជលផល ឬ​អាជ្ញាធរ​ពាក់​ព​ន្ធ័​ណា​ម្នាក់ ចុះ​បង្ក្រាប​ឡើយ​។

ប្រភព​ព​ត៌​មាន​ពី​អ្នកស្រុក​នៅ​ជាប់​កន្លែង​ដែល​គេ​ដាក់​ដាយ​ត្រី​ប្រា​នោះ បានអោយ​ដឹង​ថា ដាយ​ត្រី​ប្រា​នេះ គេ​ដាក់​រាល់​ឆ្នាំទៅ​ហើយ ហើយ​ឆ្នាំ​នេះ​គេ​ដាក់​៣​កន្លែង គឺ​ចាប់ពី​ក្រោយ​ឃ្លាំង​អេ​ត​ចាយ​លោក​ឩ​ក​ញ៉ា​ឡាយ​ទូច រហូត​មក​ដល់​ស្ពាន​លេខ​៣ ( ស្ពាន​ព្រែក​សណ្តាយ ) ក្នុង​ឃុំ​ព្រែក​ទម្លាប់ ហើយ​អ្នក​ដាក់​នោះ​មិនដឹង​អ្នក​ណា​ទេ ប៉ុន្តែ​គេ​មាន​មេការ​ម្នាក់​ឈ្មោះ ថាវ ជនជាតិ​វៀតណាម ជា​អ្នក​នៅ​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​ដាយ​ត្រី​នេះ​ផ្ទាល់ ហើយ​គេ​ចាប់​ដាក់​រយៈពេល​ជិត​កន្លះ​ខែ​មក​ហើយ​។

តាម​ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ដាយ​ត្រី​ប្រា​នេះ​ក្នុង​១​ថ្ងៃ​គេ​លើក​២​ដង គឺ​ពេល​ព្រឹក​ព្រលឹម​ម្តង និង​ពេល​ល្ងាច​ម្តង ហើយ​ពេល​លើក​ម្តង​ៗ​គឺ​បានកូន​ត្រី​ប្រា​រាប់​លាន​កូន​ឯណោះ ហើយ​កូន​ត្រី​ទាំងនោះ​គេ​មិន​លក់​អោយ​អ្នកស្រុក​នៅ​ក្បែ​ៗ​នោះ​ទេ គឺ​គេ​មាន​ម៉ូយ​មក​ប្រមូល​ទិញ​យក​ទៅ​ទាំងអស់ មាន​ប៉ុន្មាន​ក៏​យក​ដែរ តែ​មិនដឹង​គេ​យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ​។

ជុំវិញ​រឿង​លួច​ដាក់​ដាយ​ត្រី​ប្រាខាងលើ​​នេះ​ដែរ ពេល​ភ្នាក់ងារ​យក​ព​ត៌​មាន​កោះសន្តិភាព​ទូរ​សព្ទ័​ទៅ​សួរ​លោក មាស សាន់ មន្ត្រី​ជលផល​ស្រុក​លើក​ដែក បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា ពិតជា​មាន​គេ​លួច​ដាក់​ដាយ​ត្រី​ប្រា នៅ​តាម​ដង​ទន្លេមេគង្គ​ពិតមែន ប៉ុន្តែ​លោក​បាន​ចុះ​ចាប់​អស់ហើយ រួច​ក៏​បិទ​ទូរ​សព្ទ័​ទៅ​។

ប៉ុន្តែ​អ្វី​ដែល​គេ​ឃើញជាក់ស្តែង គឺ​ដាយ​ត្រី​ប្រា​ទាំង​៣​កន្លែង​នោះ គឺ​គេ​នៅ​តែ​បន្ត​ដាក់​យ៉ាង​រំភើយ​ដដែល ហើយ​អ្នកស្រុក​ក្បែ​នោះ​បាន​អះអាង​ថា មិន​ដែល​ឃើញ​មាន​មន្ត្រី​ជលផល​ណា ចុះ​មក​ចាប់​នោះ​ទេ ដែល​នេះ​មាន​ន័យ​ថា ចម្លើយ​របស់​លោក មាស សាន់ ប្រាប់​មក​អ្នក​ព​ត៌​មាន គឺ​គ្រាន់តែ​ជា​ពាក្យ​កុហក​ដោះសារ យករួចខ្លួនតែ​​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ