ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ក្រាប​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ចិនហាក់​ស​ម្លា​.​ប់​វិស័យសេដ្ឋកិច្ច ដ៏​រស់​រវើក​បំផុត​របស់​ខ្លួន?

1 ខែ មុន

ប្រទេសចិន៖ យុទ្ធនាការ​របស់​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​ពង្រឹង​អំណាច​និង​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា នៅ​ក្នុង​ប្រទេស​កំពុង​ឈាន​ដល់​កម្ពស់​ថ្មី​មួយ ដែល​ធ្វើ​ឱ្យ​ភាគហ៊ុន​នៃ​បច្ចេកវិទ្យា​បាន​ធ្លាក់​ចុះ និង​នាំ​ឱ្យ​អ្នកវិភាគ​ជា​ច្រើន​សួរ​ថា តើ​ការ​ត្រួតពិនិត្យ​ដ៏​តឹងរ៉ឹង​នេះ អាច​បញ្ចប់​ដោយ​ការ​រីក​លូតលាស់ នៃ​វិស័យ​ដែល​មាន​ភាព​រស់​រវើក​បំផុត​នៃ​សេដ្ឋកិច្ច​ចិន​បាន​ដែរ​ឬទេ?​។ និយតករ​ចិន…

ប្រទេសចិន៖ យុទ្ធនាការ​របស់​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​ពង្រឹង​អំណាច​និង​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា នៅ​ក្នុង​ប្រទេស​កំពុង​ឈាន​ដល់​កម្ពស់​ថ្មី​មួយ ដែល​ធ្វើ​ឱ្យ​ភាគហ៊ុន​នៃ​បច្ចេកវិទ្យា​បាន​ធ្លាក់​ចុះ និង​នាំ​ឱ្យ​អ្នកវិភាគ​ជា​ច្រើន​សួរ​ថា តើ​ការ​ត្រួតពិនិត្យ​ដ៏​តឹងរ៉ឹង​នេះ អាច​បញ្ចប់​ដោយ​ការ​រីក​លូតលាស់ នៃ​វិស័យ​ដែល​មាន​ភាព​រស់​រវើក​បំផុត​នៃ​សេដ្ឋកិច្ច​ចិន​បាន​ដែរ​ឬទេ?​។

និយតករ​ចិន នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ជា​ច្រើន​បាន បាន​បំពេញបន្ថែម​ចំណុច​ជា​ច្រើន បន្ទាប់​មានការ​ប្រកាស​ពី​ទីក្រុង​ប៉េ​កាំ​ង ក្នុង​ការ​ទប់ស្កាត់​ទៅ​លើ “​ការ​ពង្រីក​ដើមទុន​មិន​សម​ហេតុផល​” និង​ការ​បង្កើត​ផ្តាច់មុខ ដែល​វា​អាច​គំរាមកំហែង​ដល់​ស្ថិរភាព​សង្គម​។ ការ​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​នេះ កំពុង​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ចិន ដែល​ធ្វើ​ឱ្យ​មានការ​កើនឡើង​នៃចំ​ង​ល់​ផង​ដែរ ដែល​មតិ​ខ្លះ​បាន​លើក​ឡើង​ថា អ្នកដឹកនាំ​មិន​បាន​ខ្វាយខ្វល់​អំពី​អ្នក​វិនិយោគិន ត្រូវ​បាន​បំផ្លាញ​។

លោក Sun Xin ជា​សាស្ត្រាចារ្យ​ផ្នែក​ធុរកិច្ច​ចិន និង​អាស៊ី​បូព៌ា​នៅ​ឯ King’s College London បានឱ្យ​ដឹង​ថា​៖ «​មានការ​ប្រកួតប្រជែង​ខ្លាំង ក្នុង​ចំណោម​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេង​ៗ​គ្នា នៅ​ក្នុង​ការ​បង្ក្រាប​ថ្មី​ៗ​នេះ លើ​វិស័យ​បច្ចេកវិទ្យា​។ ពួក​គេ​ម្នាក់​ៗ កំពុង​ទាញ​យក​ផលប្រយោជន៍​ពី​គណ​បក្សកុម្មុយនិស្ត​ចិន ក្រោម​ការ​លើក​ឡើង​ក្នុង​ការ​បង្ក្រាប​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ ដើម្បី​ពង្រឹង​សិទ្ធិ​អំណាច​ផ្ទាល់ខ្លួន និង​ជំរុញ​ដល់​ផលប្រយោជន៍ នៃ​ការិយាធិបតេយ្យ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​»​។ន

គូរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ជា​ច្រើន​ក្នុង​ប្រទេស​ចិន មាន​ដូច​ជា Alibaba Group Holding, Tencent Holdings, សេវាកម្ម​យក្ស Meituan និង ByteDance ដែល​ប្រៀប​បាន​នឹង​តារា​កំពុង​រះ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កន្លែង​ដែល​បង្ហាញ​ផ្ទាំង​រូបភាព​អំពី​កុមារ​នៃ​សេដ្ឋកិច្ច​ច្នៃប្រឌិត​ថ្មី​របស់​ចិន​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ទាំងនេះ​បាន​បង្កើត​ការងារ​សម្រាប់​មនុស្ស​រាប់​លាន​នាក់ និង​ធ្វើ​ទំនើប​កម្ម​ប្រទេស​ផង​ដែរ​។ ប៉ុន្តែ​ឥឡូវនេះ​វិស័យ​បច្ចេកវិទ្យា​ទាំងនេះ ដែល​ត្រូវ​បាន​ចោទប្រកាន់ ដោយ​ទីក្រុង​ប៉េ​កាំ​ង ពី​បទ​រំលោភ​លើ​ការ​គ្រប់គ្រង​ទីផ្សារ​យ៉ាង​លើសលុប ធ្វើបាប​កម្មករ កម្មការិនី និង​បង្ហាញ​ពី​ការ​មើលងាយ ក្រអឺតក្រទម ចំពោះ​ការ​ដឹកនាំ​របស់​គណបក្ស និង​គោលការណ៍​សង្គមនិយម​ធំ​ទូលាយ​។

បច្ចុប្បន្ន​ការ​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ជំរុញ​ឱ្យ​ការ​ដើរ​ទិញ​ឥ​វ៉ា​ន់​តាម​អ៊ី​ន​ធឺ​ណែ​ត ការ​ទូទាត់​តាម​អ៊ិ​ន​ធរ​ណេ​ត និង​ប្រសិទ្ធភាព​ក្នុង​ការ​ទិញ​ដែល​មាន​ទិន្នន័យ​ធំ​ៗ ដូច​ជា​ការ​បង្កើត​ត្រីវិស័យ និង​គ្រាប់កាំភ្លើង ទាំងនេះ​សុទ្ធតែ​ស្ថិត​នៅ​ក្រោម ការ​ត្រួតពិនិត្យ​នៃ​បទ​ប្បញ្ញត្តិ​ទាំងអស់​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ថ្មី​ៗ​នេះ រដ្ឋបាល Cyberspace របស់​ចិន បើក​ការ​ស៊ើបអង្កេត​លើ ក្រុមហ៊ុន​យក្ស Didi Chuxing ពី​សន្តិសុខ​តាម​អ៊ីនធឺណិត​និង​សន្តិសុខ​ជាតិ ការ​ធ្វើ​ឡើង​នេះ​ពីរ​ថ្ងៃ​បន្ទាប់​ពី​មានការ​ផ្តល់​ដំណឹង​ជូន​ជា​លើក​ដំបូង ពី​ទីក្រុង​ញូ​វ​យ៉​ក ហើយ​វា​បាន​បង្ក​ឱ្យ​មាន​ភាព​វឹកវរ ដល់​វិនិយោគិន​អន្តរជាតិ​ផង​ដែរ​។ កាល​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​រដ្ឋាភិបាល​កណ្តាល បាន​ហាមឃាត់ លើ​ការ​រក​ប្រាក់​ចំណេញ​ពី​ការ​បង្រៀន​ក្រៅ​សាលា ដែល​នេះ​បាន​បំផ្លាញ​គំរូ​អាជីវកម្ម​របស់​ក្រុមហ៊ុន​អប់រំ​ចិន​មួយ​ចំនួន ដែល​បាន​ចុះបញ្ជី​នៅ​ទីក្រុង​ញូ​វ​យ៉​ក និង​ហុងកុង​ផង​ដែរ​។

យោង​តាម​ការ​បញ្ជាក់​របស់ លោក Hong Hao នាយក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Bocom International Holdings បាន​និយាយ​ថា​៖ «​ភាព​មិន​ច្បាស់លាស់​នៃ​គោលនយោបាយ បាន​ផ្លាស់​ប្តូរ​ការ​រំពឹង​ទុក​របស់​វិនិយោគិន ដែល​ធ្វើ​ឱ្យ​ពួក​គេ​ឆ្ងល់​ពី​តក្កវិជ្ជា​ដើម សម្រាប់​ការ​វាយតម្លៃ​ភាគហ៊ុន​បច្ចេកវិទ្យា​ក្នុង​ប្រទេស​ចិន​»៕ ប្រភព​៖ South China Moring Post