ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​រក​ឃើញ​អ្នក​វិជ្ជមាន​​កូ​វី​ដ​ថ្មី​៩៨​នាក់ និង​ជា​សះស្បើយ៣០​នាក់​បន្ថែម​ទៀត​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៩៨​នាក់ និង​ជា​សះស្បើយ​ចំនួន​៣០​នាក់ នៅ​ថ្ងៃ​ទី ៣០ ខែកក្កដា​នេះ​បន្ថែម​ទៀត​ទូ​ទាំង​ខេត្តសៀមរាប ។ សូម​បញ្ជាក់​ថា…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្ត​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៩៨​នាក់ និង​ជា​សះស្បើយ​ចំនួន​៣០​នាក់ នៅ​ថ្ងៃ​ទី ៣០ ខែកក្កដា​នេះ​បន្ថែម​ទៀត​ទូ​ទាំង​ខេត្តសៀមរាប ។

សូម​បញ្ជាក់​ថា រដ្ឋបាល​ខេត្តសៀមរាប​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៤៣១៨ នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ២១៨៨​នាក់ ស្លា​.​ប់​៤៦​នាក់ និង​២០៨៤ នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក ។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ៖ ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ រដ្ឋបាល​ខេត្ត​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៩៨​នាក់ និង​ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៣០​នាក់ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ក្នុង​តារាង ។

ករណី​ទី​១ ដល់ទី​៣ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សា​រលើ​ធំ​ថ្មី ករណី​ទី​៤ គឺជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​កំពង់​ឃ្លាំង និង​ករណី​ទី​៥ ដល់ទី​៦ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ចារ​ឈូក​។ ក្នុង​នោះ ករណី​ទី​៧ ដល់ទី​១១ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​អ្នកដំណើរ​មក​ពី​ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពត ។

ជាមួយ​គ្នា​នេះ ករណី​ទី​១២ ដល់ទី​៥០ គឺជា​ករណី​ពុំ​ទាន់​អាច​សន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ ។ ចំពោះ​ករណី​ទី​៥១ ដល់ទី​៩៨ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ​មក​ដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ ។

អ្នកជា​សះស្បើយ​ទាំង​៣០​នាក់ ខាងលើ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ឱ្យ​បាន​គ្រប់​១៤​ថ្ងៃ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ក្នុង​ករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ ។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ