ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្មពេលកូវីដ កម្លាំងសមត្ថកិច្ចចោលប្រពន្ធ កូន ដូចពេលសង្រ្គាម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បេសកកម្មរបស់កងកម្លំាងមានសមត្ថកិច្ចនៅកំលុងពេលផ្ទុះជំងឺកូវីដ ១៩ នេះ បានធ្វើឡើងទំាងថ្ងៃទាំងយប់ ត្រូវចោលផ្ទះ ឆ្ងាយប្រពន្ធកូន មិនខុសពីបេសកកម្មពេលមានសង្រ្គាមនោះឡើយ ។…

រាជធានីភ្នំពេញ ៖ បេសកកម្មរបស់កងកម្លំាងមានសមត្ថកិច្ចនៅកំលុងពេលផ្ទុះជំងឺកូវីដ ១៩ នេះ បានធ្វើឡើងទំាងថ្ងៃទាំងយប់ ត្រូវចោលផ្ទះ ឆ្ងាយប្រពន្ធកូន មិនខុសពីបេសកកម្មពេលមានសង្រ្គាមនោះឡើយ ។ ភាពមមាញឹករបស់សមត្ថកិច្ចមិនខុសគ្នារវាងរាជធានីភ្នំពេញ និងខេត្តក្រុងទូទាំងប្រទេសនោះឡើយ ត្រូវអនុវត្តិបទបញ្ជា ក្នុងការអប់រំ ណែនាំ ពលរដ្ឋនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ហើយត្រូវបំពេញភារកិច្ចស្នូល ដែលត្រូវរក្សាសណ្តាប់ធ្នាប់ សន្តិសុខ នៅទីសាធារណៈ កន្លែងព្យាបាល មណ្ឌលចក្តាឡីស័ក យាមកាម និងដើរល្បាត គ្មានពេលសម្រាកឡើយ ។ 

លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញបានរៀបរាប់ពីបេសកកម្ម របស់សមត្ថកិច្ចលោក នៅកំលុងពេលកូវីដ ១៩ នេះថា ជារៀងរាល់ថ្ងៃកម្លាំងរបស់លោកត្រូវចុះក្នុងប្រតិបត្តិការកូវីដ ១៩ ផង ហើយក្រៅពីនេះ មានការងារជាច្រើនទៀត ដូចជាការបង្រ្កាបលុបបំបាត់គ្រឿងញៀន ក្មេងទំនើង និងអំពើរចោរកម្មផ្សេងៗ ។ 

«បេសកកម្មរបស់យើងប្រៀបដូចជាឪពុកម្តាយ ត្រូវមើលការខុសត្រូវ និងគ្រប់គ្រងក្នុងគ្រួសារមួយយ៉ាងដូច្នោះដែរ» នេះជាការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសា ។ ចំណែកលោកវរៈសេនីយ៍ត្រី សេក វុត្ថា នាយប៉ុស្តិ៍នគរបាលផ្សារថ្មីទី ១ បានលើកឡើងមិនខុសគ្នានោះទេ លោកបានបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ ១៩ មក ក្រុមរបស់លោកមានការមមាញឹកទ្វេដង ដោយត្រូវចុះធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ពីការធ្វើចក្តាឡីស័ក និងបានសហការជាមួយក្រុមគ្រូពេទ្យចុះយកសំណាក ចុះយកអ្នកជំងឺកូវីដទៅព្យាបាល មិនថាយប់ទថ្ងៃនោះឡើយ ។

លោកវរៈសេនីយ៍ត្រី សេក វុត្ថា បញ្ជាក់ថា ពេលខ្លះយើងត្រូវចុះធ្វើការនៅម៉ោង ១ យប់ ឬម៉ោង ២ យប់ ក៏មាន ។ ចំណែកការដើរល្បាតក្នុងមូលដ្ឋានរបស់ខ្លួនត្រូវធ្វើជាប្រចាំថ្ងៃទៀត ដោយចាប់ពីម៉ោង ៧ ដល់ម៉ោង ២ យប់ ។ ដោយឡែកចំពោះពេលអនុវត្តបម្រាមគោចរវិញ ត្រូវធ្វើការមួយយប់ទល់ភ្លឺតែម្តង ។  លោកវរៈសេនីយ៍ត្រី បានរៀបរាប់បន្តទៀតថា ចាប់តាំងពីកើតមាននូវជំងឺឆ្លងកូវីដ ១៩ មកកម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីរបស់លោកត្រូវមកប្រចំាការទំាងអស់គ្នា គឺត្រូវដេកសម្រាក និងបាយទឹកជុំគ្នានៅប៉ុស្តិ៍ជាប្រចាំមិនមានពេលទំនេរទៅសម្រាកនៅផ្ទះឡើយ ។ លោកវវរៈសេនីយ៍ត្រី និយាយទំាងទឹកទឹកមុខញញឹមនៅក្នុងការបំពេញការងារផងថា ខានជួបមុខ ប្រពន្ធ ឬកូនអស់ហើយចាប់ពីផ្ទុះកូវីដ ១៩ មក ។

ជាការកត់សម្គាល់នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆំាងជំងឺកូវីដ ១៩ នេះ គេសង្កេតឃើញកម្ពុជាបានប្រើប្រាស់កម្លំាងរួម ក្រៅពីគ្រូពេទ្យដែលជាទាហានអាវសជួរមុខ នៅមានកម្លំាងមានសមត្ថកិច្ចជា ប៉ូលីស ទាហាន មន្រ្តីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ យុវជនស្ម័គ្រចិត្តជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ