ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងតែអ៊ុត​អាប៉ោងសុខៗស្រាប់តែសមត្ថកិច្ចទៅដល់រត់ព្រាត និងឃាត់ខ្លួន៥នាក់រត់មិនទាន់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ញៀន​ល្បែង​៥​នាក់ ត្រូវ​បាន​កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ឃាត់ខ្លួន​បន្ទាប់​ពី​បើក និង​លេងល្បែង​ស៊ីសង​បាញ់ និង​ចាក់​អាប៉ោង​ដោយ​ប្រមូលផ្តុំ​គ្នា​មិន​ខ្លាច​ពី​កូ​វី​ដ​១៩ ។ ការ​បង្ក្រាប​ល្បែងស៊ីសង​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​ញៀន​ល្បែង​៥​នាក់ ត្រូវ​បាន​កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ឃាត់ខ្លួន​បន្ទាប់​ពី​បើក និង​លេងល្បែង​ស៊ីសង​បាញ់ និង​ចាក់​អាប៉ោង​ដោយ​ប្រមូលផ្តុំ​គ្នា​មិន​ខ្លាច​ពី​កូ​វី​ដ​១៩ ។

ការ​បង្ក្រាប​ល្បែងស៊ីសង​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ចំនុច​ផ្លូវលំ​ភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌឫស្សីកែវ ។

ក្រុម​អ្នក​ញៀន​ល្បែង​ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ​ឃិ​ត សុ​ខាំង ភេទ​ប្រុស​អាយុ​៦៤​ឆ្នាំ មុខរបរ​ដើរ​បាញ់អាប៉ោង​នៅផ្ទះ ស្នាក់​នៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ (​អ្នក​បើក​), ២.​ឈ្មោះ ខាត់ សំរេច ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ ជា​អ្នក​ចាក់​, ៣.​ឈ្មោះ ងួ​ន វ៉ា​ន់​ឌី ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ ជា​អ្នក​ចាក់​, ៤.​ឈ្មោះ ព្រុំ រស្មី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខ​បរ​កម្មករ អ្នក​ចាក់ និង​៥.​ឈ្មោះ លឹ​ម ចាន់​ណា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​អ្នក​ចាក់ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ទីតាំង​ខាងលើ​បាន​បើក​បាញ់អាប៉ោង​ជា​យូរ​មក​ហើយដោយ​មានឈ្មោះ ឃិ​ត សុ​ខាំង​ជា​មេ​បាញ់អាប៉ោង​អាជីព ។

នៅ​មុន​ពេល​កើតហេតុ មាន​ក្រុម​អ្នក​ញៀន​ល្បែង​បាន​មក​ប្រមូលផ្តុំ​គ្នា​បាញ់​និង​ចាក់​អាប៉ោង (​អាចោរ​ជើង​១) ដោយ​ពុំ​គិត​ពី​សុវត្ថិភាព​ឆ្លង​មេរោគ​កូ​វី​ដ​ឡើយ ។ ខណៈ​ពេល​ដែល​កំពុង​តែ​ចំតិត​គូថ​អ៊ុត ស្រាប់តែ​សមត្ថកិច្ច នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះ​ទៅ​ដល់​ធ្វើ​អោយ​ក្រុម​អ្នក​ញៀន​ល្បែង​រត់​យក​តែ​រួចខ្លួន​នៅ​សល់​៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ដែល​អ្នកខ្លះ​កំពុង​តែ ចំតិត​អ៊ុត​រត់​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

តាម​សមត្ថកិច្ច​អោយ​ដឹង​ថា សម្ភារ​ដកហូត​រួម​មាន ៖ មេអាប៉ោង​ចំនួន​១,​ផ្តិល គ្រប​ចំនួន​១,​ចាន​បាញ់អាប៉ោង​ចំនួន​១,​ប្រាក់​ចំនួន​៧០០០០​រៀល​។​ក្រុម​អ្នកលេង​ល្បែង​ត្រូវ​បាន​នគរបាល​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ៕