ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកនេះ!​ ចាប់ផាកពិន័យធ្ងន់ធ្ងរ​លើអ្នក​ល្មើស​បំរាម​​​គោ​ចរ​​ម៉ោង​៩​យប់​​ ដល់​ម៉ោង​៣​ភ្លឺ ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​ល្មើស​នឹង​បម្រាម​គោ​​ចរ​ចាប់ពី​ម៉ោង​៩​យប់​ ដល់​ម៉ោង​៣​ភ្លឺ ​ត្រូវ​ផាកពិន័យ​ធ្ងន់ធ្ងរ ដោយម៉ូតូ​២០​ម៉ឺន, រថយន្ត​១​លាន​រៀល​ ដែលការ​អនុវត្ត​ចាប់ពី​យប់​ថ្ងៃ​ទី​៣០​ កក្កដា​ តទៅ ។…

រាជធានី​ភ្នំពេញ​៖ អ្នក​ល្មើស​នឹង​បម្រាម​គោ​​ចរ​ចាប់ពី​ម៉ោង​៩​យប់​ ដល់​ម៉ោង​៣​ភ្លឺ ​ត្រូវ​ផាកពិន័យ​ធ្ងន់ធ្ងរ ដោយម៉ូតូ​២០​ម៉ឺន, រថយន្ត​១​លាន​រៀល​ ដែលការ​អនុវត្ត​ចាប់ពី​យប់​ថ្ងៃ​ទី​៣០​ កក្កដា​ តទៅ ។

គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការ​ផាកពិន័យ​ចំពោះ​អ្នក​ល្មើស​បម្រាម​គោចរ​ពាក់ព័ន្ធ​នឹង​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ​ ចាប់ពី​ម៉ោង​៩​យប់​ដល់​ម៉ោង​៣​ភ្លឺ ដោយ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​គ្មាន​ការ​លើកលែង​ឡើយ ហើយ​បើ​ល្មើស​ធ្ងន់ធ្ងរ​អាច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​ទៀត ​។ ​

​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ដែល​កាលពី​រាត្រី​ថ្ងៃ​ទី​៣០ កក្កដា ចាប់ពី​ម៉ោង​០៩​យប់ ដល់​ម៉ោង​១១​យប់ លោក​បាន​ចុះ​ពិនិត្យ​គោលដៅ នៅ​ក្នុង​ខណ្ឌ​ស្សី​កែវ ទួល​គោក ចំការមន ខណ្ឌមានជ័យ ពោធិ​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ​ ដែល​លោក​បាន​អញ្ជើញ​ចុះ​ពិនិត្យ​នៅ​តាម​គោលដៅ​ត្រួតពិនិត្យ​មួយ​ចំនួន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​ដើម្បី​ជម្រុញ​ឱ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌ​អនុវត្ត​ការងារ​នេះ ឱ្យ​បាន​ម៉ឹង​ម៉ាត់​និង​មាន​ប្រសិទ្ធភាព​។

លោក​ឃួ​ង ស្រេង​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​អនុវត្ត​នូវ​វិធានការ ដោយ​បិទ​បំរាម​គោចរ​ខាងលើ​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ​ពិសេស​កូ​វី​ដ បំ​លែង​ថ្មី​ដែល​តា ។​ លោក​បន្ត​ថា​ ដោយ​គិត​ពី​សុខ​ភាព​និង​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ​បាន​ចេញ​សេចក្តីសម្រេច បិទ​ខ្ទប់​ខេត្ត​ចំនួន​៨​រួច​ហើយ ដើម្បី​កុំ​ឲ្យ​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​បំ​លែង​ថ្មី​នេះ​។​ ទន្ទឹម​នឹង​នេះ ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ក៏​បាន​សម្រេច​បិទ​បំរាម​គោចរ​ចាប់ពី​ម៉ោង ០៩​យប់​ដល់​ម៉ោង​៣​ភ្លឺ​ផង​ដែរ ដើម្បី​រក្សា​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​ខណៈ​ដែល​ជំងឺ​នេះ​បាន​និង​កំពុង​រីក​រាល​ដល់​យ៉ាង​ខ្លាំង គួរ​ឲ្យ​ព្រួយបារម្ភ​។

លោក​ឃួ​ង ស្រេង​ ក៏​បាន​បញ្ជាក់​ថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ល្មើស​នឹង​បម្រាម​នេះ​នឹង​ត្រូវ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​បំផុត ដោយ​សម្រាប់​ម៉ូតូ គឺ​ត្រូវ​ផាកពិន័យ​ចំនួន​២០​ម៉ឺន​រៀល ​។ ចំណែកឯ​រថយន្ត​ត្រូវ​ផាកពិន័យ​ចំនួន​១ លាន​រៀល ហើយ​គោលដៅ​ដែល​ដាក់​ត្រួតពិនិត្យ​ក្នុង​១​ខណ្ឌ​ៗ មាន​ចំនួន​២​គោលដៅ​សរុប​១៤​ខណ្ឌ​ស្មើនឹង​២៨​គោលដៅ ។​ ប៉ុន្តែ​អាច​មាន​ចំនួន​លើស​ពី​នេះ ដោយ​ខណ្ឌ​នីមួយ​ៗ មាន​បន្ថែម​បន្ថែម​គោលដៅ​ទៀត​។ គួរ​បញ្ជាក់​ថា នៅ​រាត្រី​ថ្ងៃ​ទី​៣០ កក្កដា ចាប់ពី​ម៉ោង​០៩​យប់ ដល់​ម៉ោង​១១​យប់ លោក​ឃួ​ង ស្រេង បាន​ចុះ​ពិនិត្យ​គោលដៅ នៅ​ក្នុង​ខណ្ឌ​ស្សី​កែវ ទួល​គោក ចំការមន មាន​ជ័យ ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ​៕

អត្ថបទសរសេរ ដោយ