ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលករ​ខ្មែរ ត្រឡប់​ពី​ប្រទេស​ថៃ មុន​បិទ​ព្រំដែន ១​ថ្ងៃ ២៣៨​នាក់ វិជ្ជមាន​កូ​វីដ ៧៧​នាក់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ ដែល​បាន​ត្រឡប់​ពី​ប្រទេស​ថៃ មុន​បិទ​ច្រកព្រំដែន ១​ថ្ងៃ មាន​ចំនួន ២៣៨​នាក់​។ ក្នុងនោះ រកឃើញ​វិជ្ជមាន​កូ​វីដ​.១៩ ចំនួន…

​បន្ទាយមានជ័យ​៖ ពលករ​ខ្មែរ ដែល​បាន​ត្រឡប់​ពី​ប្រទេស​ថៃ មុន​បិទ​ច្រកព្រំដែន ១​ថ្ងៃ មាន​ចំនួន ២៣៨​នាក់​។ ក្នុងនោះ រកឃើញ​វិជ្ជមាន​កូ​វីដ​.១៩ ចំនួន ៧៧​នាក់ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ នៅ​ច្រក​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។ នេះ​បើតាម​លោក លី សុវណ្ណារិទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​

​លោក​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ក្រុមការងារ​មណ្ឌល​សំចត​ច្រក​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ទទួល​ពលករ​ខ្មែរ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​វិញ រយៈពេល ១​ថ្ងៃ ដែល​ពិនិត្យ​សុខភាព និង​យក​សំណាក់​ធ្វើតេស្ត មាន​ចំនួន ២៣៨​នាក់ ស្រី ១០៧​នាក់ និង​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​.១៩ មាន​ចំនួន ៧៧​នាក់ ស្រី ៣៧​នាក់​។​

​លោក លី សុវណ្ណារិទ្ធ បាន​បញ្ជាក់ថា នៅ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​.១៩ ក្នុង​សហគមន៍ មាន​ចំនួន ៥៥​នាក់ ស្រី ៣១​នាក់​។ ក្នុងនោះ បើ​គិត​ជារួម នៅ​ខេត្តបន្ទាយមានជ័យ គិត​ត្រឹម​ថ្ងៃទី​២៩​កក្កដា មាន​អ្នក​ឆ្លង​វិជ្ជមាន​កូ​វីដ​.១៩ សរុប​ចំនួន ១១.២៦១​នាក់ ស្រី ៥.៥៧១​នាក់ ជាសះស្បើយ ៧.៣៨០​នាក់ ស្រី ៣.៦៩៩​នាក់ នៅ​បន្ត​ព្យាបាល​ចំនួន ៣.៥៨១​នាក់ ស្រី ១.៧៤៩​នាក់ និង​ស្លាប់​កើនឡើង ៨៩​នាក់ ស្រី ៤៥​នាក់​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ