ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ត្អូញត្អែរថា ស្រូវ​អ៊ី​អ៊ែ ប្រភេទ ៥១ និង ៥៤ តម្លៃ​ឆ្នាំនេះ ថោក​ជាង​ឆ្នាំមុន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖ ​ប្រជាកសិករ​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា នៅ​អំឡុង​ខែកក្កដា​នេះ គឺ​ប្រជាកសិករ កំពុង​ប្រមូល​ផល​ប្រភេទ​ស្រូវប្រាំង រឺ​ស្រូវ​ដើមរដូវ ដែលជា​ប្រភេទ​ស្រូវ អ៊ី​អ៊ែ​៥១ និង​៥២…

​បន្ទាយមានជ័យ​៖ ​ប្រជាកសិករ​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹងថា នៅ​អំឡុង​ខែកក្កដា​នេះ គឺ​ប្រជាកសិករ កំពុង​ប្រមូល​ផល​ប្រភេទ​ស្រូវប្រាំង រឺ​ស្រូវ​ដើមរដូវ ដែលជា​ប្រភេទ​ស្រូវ អ៊ី​អ៊ែ​៥១ និង​៥២ ជា​បណ្តើរៗ​ហើយ​។ តែ​ឆ្នាំនេះ តំលៃ​ស្រូវ ត្រូវ​ឈ្មួញ​កណ្តាល ចុះ​ទិញ ដល់​ស្រែ ក្នុង ១​តោន តំលៃ ៧១០.០០០​រៀល ទៅ ៧២០.០០០​រៀល ហើយ​តំលៃ​ច្រូត​ម៉ាស៊ីន ១​ហិតា តំលៃ ២០០.០០០​រៀល ទៅ ២២០.០០០​រៀល​។​

​ប្រជាកសិករ បាន​ត្អូញត្អែរថា ឆ្នាំ​២០២១​នេះ តំលៃ​ស្រូវ​ថោក​ជាង​ឆ្នាំមុន​។ តែ​ឈ្នួល​ច្រូត ថ្លៃ​ជាង​ឆ្នាំមុន​។ បើ​ប្រៀប​ទៅ​ឆ្នាំមុន ឆ្នាំ​២០២០ តំលៃ​ស្រូវ អ៊ី​អ៊ែ ប្រភេទ​ស្រូវ​៥១ និង​៥៤ ១​តោន លក់​អោយ​ឈ្មួញកណ្តាល តំលៃ ៨៩០.០០០​រៀល ទៅ ៩០០.០០០​រៀល ហើយ​តំលៃ​ឈ្នួល​ច្រូតស្រូវ ១​ហិតា ថ្លៃ ១៨០.០០០​រៀល ទៅ ២០០.០០០​រៀល​។​

​ផល​ស្រូវ​ឆ្នាំនេះ ត្រូវបាន​ប្រជាកសិករ លើកឡើងថា ទទួលបាន​តិចជាង​ឆ្នាំមុន ដោយ​ដើមរដូវ ខ្វះ​ទឹក ទើប​ផល​ស្រូវ បាន​តិច​។ ដោយ​ខ្វះ​ទឹក​ដូច្នេះ ប្រមូល​ផល​ស្រូវ ១​ហិច​តា បាន​ផល ៣​តោន​កន្លះ ទៅ ៤​តោន កាល​ឆ្នាំមុន ១​ហិតា ទទួលផល​បាន ៤ ទៅ ៥​តោន ដោយសារ​មានទឹក​គ្រប់គ្រាន់​។​

​ប្រជាកសិករ បន្តថា ឆ្នាំនេះ ធ្វើស្រែ​អោយតែ​ចិន​មិន​គ្រប់​ផង ដោយ​តំលៃ​ស្រូវ​ថោក តែ​ទំនិញ​ចិន​ថ្លៃ ដូចជា ទិញ​ជីគីមី និង​ថ្នាំ​មក​បាញ់ ប្រេងសាំង ម៉ា​ស៊ូ​តថ្លៃ​។ ដូច្នេះ​កសិករ សុំអោយ​មន្ត្រី​ជំនាញ ជួយ​រក​ទីផ្សារ​ស្រូវ អោយបាន​តំលៃ​ប្រសើរ​ជាង​នេះ ហើយ​បើ​មិនបាន​ថ្លៃ​ខ្ពស់​ទេ ក៏​យ៉ាងណា​អោយបាន​ដូច​ឆ្នាំមុន​ទើប​ប្រជាកសិករ មាន​កម្លាំងចិត្ត​ធ្វើស្រែ​ទៀត ព្រោះ​រយៈពេល ១​ខែ ទៅ ២​ខែ​ខាងមុខនេះ ត្រូវ​ប្រមូល​ផល​ស្រូវ​សែន​ក្រអូប ជា​បណ្តើរៗ​ហើយ​។ ដូច្នេះ​សង្ឃឹមថា តម្លៃនឹង​ប្រសើរ​ជាង​ឆ្នាំមុន​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ