ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាលាខេត្ត​កែប ១១៨​នាក់ ត្រូវធ្វើ​តេស្ត​សំណាក លទ្ធផល​វិជ្ជមាន​ប្រធាន​ផ្នែក​ធនធានមនុស្ស និង​កូនតូច​ម្នាក់​

2 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប​៖ មន្ត្រី​សាលាខេត្ត​កែប ចំនួន ១១៨​នាក់ បានធ្វើ​តេស្ត​សំណាក រក​មេរោគ​កូ​វីដ​១៩ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១​។ ទីតាំង​ធ្វើតេស្ត​នេះ…

ខេត្ត​កែប​៖ មន្ត្រី​សាលាខេត្ត​កែប ចំនួន ១១៨​នាក់ បានធ្វើ​តេស្ត​សំណាក រក​មេរោគ​កូ​វីដ​១៩ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២១​។ ទីតាំង​ធ្វើតេស្ត​នេះ ធ្វើឡើង​នៅ​អគារ​ប្រជុំ​សាលាខេត្ត​តែម្ដង​។​

​លោក អ៊ឹង វុទ្ធី នាយក​រដ្ឋបាលខេត្ត​កែប បាន​ប្រាប់ថា មន្ត្រី​សាលាខេត្ត​កែប​ទាំងអស់ ដែល​មក​ធ្វើតេស្ត​សំណាក មាន​ចំនួន ១១៨​នាក់​។ ការធ្វើ​តេស្ត​សំណាក​លើ​មន្ត្រី​ទាំង ១១៨​នាក់ គឺ​លទ្ធផល​ដឹង​ភ្លាមៗ ដោយមាន​លោកស្រី​នាយិកា​ធនធានមនុស្ស​ខេត្ត​កែប​ម្នាក់ វិជ្ជមាន​កូ​វីដ​១៩​។ ក្នុងនោះ ក៏មាន​កុមារា​ម្នាក់ទៀត ត្រូវជា​កូន​របស់​មន្ត្រី​នាយិកា​ធនធានមនុស្ស ក៏​វិជ្ជមាន​ដែរ​។ រីឯ​មន្ត្រី​ម្នាក់ទៀត មើល​មិនទាន់​ច្បាស់ តែ​អាច​សង្ស័យ នឹង​បញ្ជូន​សំណាក ទៅ​មើល​នៅ​ប៉ាស្ទ័រ នៅ​ក្រុងភ្នំពេញ​។​

​លោក អ៊ឹង វុទ្ធី នាយក​រដ្ឋបាលខេត្ត​កែប និយាយថា មន្ត្រី​ទាំង ១១៨​នាក់​នោះ មិនទាន់​មក​ធ្វើតេស្ត​អស់​គ្នា​នោះទេ ហើយ​អាច​បន្ត​ដល់​ថ្ងៃទី​៣១ ខែកក្កដា​ស្អែក​នេះ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ