ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ទាំង​១៤​ខណ្ឌ អនុវត្ត​បម្រាម​គោចរ ចាប់ពី​ម៉ោង​៩​យប់ ដល់​៣​ទៀប​ភ្លឺ ​នៅរាជធានី​ភ្នំពេញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​យប់​ថ្ងៃ​ទី​៣០ កក្កដា ២០២១​នេះ កម្លាំង​ចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​កម្លាំង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បាន​ចេញ​ល្បាត​ត្រួតពិនិត្យ…

រាជធានី​ភ្នំពេញ ៖ នា​យប់​ថ្ងៃ​ទី​៣០ កក្កដា ២០២១​នេះ កម្លាំង​ចម្រុះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​កម្លាំង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បាន​ចេញ​ល្បាត​ត្រួតពិនិត្យ តាម​គ្រប់​គោលដៅ​នៅ​មូលដ្ឋាន​ខ្លួន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជា​ពិសេស​អនុវត្ត​បម្រាម​គោចរ ចាប់ពី​ម៉ោង ៩​យប់ ដល់​ម៉ោង ៣​ទៀប​ភ្លឺ ។

ការ​អនុវត្ត​បម្រាម​គោចរ (​ពី​ម៉ោង​៩​យប់ ដល់​ម៉ោង​៣​ទៀប​ភ្លឺ​) ដោយ​អនុវត្ត​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១ និង​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ស្តី​ពី​ការ​អនុវត្ត​បម្រាម​គោចរ ចាប់ពី​ម៉ោង​២៣​និង​៥៩​នាទី ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ក៏​ដូច​ជា​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

ដោយឡែក​លោក គឹ​ម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​យប់​ថ្ងៃ​ទី​៣០ កក្កដា ២០២១​នេះ បាន​បង្ហាញ​វិធានការ​ច្បាប់ សម្រាប់​អ្នក​ដែល​មិន​គោរព​វិធានការ​រដ្ឋបាល ឬ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ ដែល​ដាក់​ចេញ​ដោយ​អាជ្ញាធរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ