ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​គុណ​ភាព​ផលិតផល​ម្ហូប​អាហារ​នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម

13 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ លោកឃុន បូរ៉េត អនុ​ប្រធាន​សាខា​កាំ​កុងត្រូល​ខេត្ត ​បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​កាំ​កុងត្រូល​ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជ​កម្មខេត្ត និងមន្ត្រី​តំណាង​អាជ្ញា​ធរ​​ចុះ​ទៅ​ពិនិត្យ​ គុណ​ភាព​ ផលិត​ផល ម្ហូបអា​ហារវេចខ្ចប់​រួច ដែល​កំពុងចរា​ចរណ៍ដាក់​លក់​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ ក្រុងព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៦ កញ្ញា ឆ្នាំ​២០១០ ដើម្បី​ទប់​ស្កាត់​ការក្លែង​បន្លំ​ ឬការ​ដាក់​លក់​ម្ហូប​អាហារ​ខូច​គុណ​ភាព​ប៉ះ​ពាល់​ដល់សុខ​ភាព​ប្រជា​ពលរដ្ឋ

ខេត្តព្រះសីហនុ ៖ លោកឃុន បូរ៉េត អនុ​ប្រធាន​សាខា​កាំ​កុងត្រូល​ខេត្ត ​បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​កាំ​កុងត្រូល​ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជ​កម្មខេត្ត និងមន្ត្រី​តំណាង​អាជ្ញា​ធរ​​ចុះ​ទៅ​ពិនិត្យ​ គុណ​ភាព​ ផលិត​ផល ម្ហូបអា​ហារវេចខ្ចប់​រួច ដែល​កំពុងចរា​ចរណ៍ដាក់​លក់​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ក្រុងព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៦ កញ្ញា ឆ្នាំ​២០១០ ដើម្បី​ទប់​ស្កាត់​ការក្លែង​បន្លំ​ ឬការ​ដាក់​លក់​ម្ហូប​អាហារ​ខូច​គុណ​ភាព​ប៉ះ​ពាល់​ដល់សុខ​ភាព​ប្រជា​ពលរដ្ឋ ។

លោក​ឃុន បូរ៉េត មាន​ប្រសាសន៍​ក្នុង​ឱកាស​ចុះ​ពិនិត្យ​នេះថា គឺ​ជាការ​ជំរុញ​​ឱ្យ​អាជីវ​ករ​យក​ចិត្ត​ទុក​ដាក់​លក់​ដូរ​តែ​ទំនិញ​ម្ហូប​អាហារ​ដែល​នៅ​មាន​គុណ​ភាពល្អ មិន​ហួស​ថ្ងៃ​ខែ​ប្រើ​ប្រាស់​ ​។ ជា​ពិសេស​នោះ​គឺ​ចង់រក្សា​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​នា​ឱកាស​ពិធី​បុណ្យ​កាន់បិណ្ឌ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ ខណៈពេល​ដែល​រដូវ​បុណ្យ​កាន់បិណ្ឌ​ និងភ្ជុំ​បិណ្ឌ​ចូល​មក​ដល់ម្តងៗ​ទំនិញ​ម្ហូ​អាហារ​វេចខ្ចប់​រួច​គ្រប់​ប្រភេទ​នឹង​​មាន​អ្នក​មកទិញ​​ច្រើនសំរាប់​យក​ទៅ​ធ្វើ​បុណ្យ​ទាន ៕