ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តពោធិ៍សាត់បិទខ្ទប់​៨​គោលដៅ តែ​​ពុំមាន​កំណត់​​​តំបន់​លឿង លឿងទុំ និង​ក្រហម​នោះ​ទេ

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ យោង​តាម​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​បិទ​ខ្ទប់​ខេត្ត​ចំនួន​០៨​ គឺ​ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ…


ខេត្តពោធិ៍សាត់ ៖ យោង​តាម​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​បិទ​ខ្ទប់​ខេត្ត​ចំនួន​០៨​ គឺ​ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និង​ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វី​ដ​១៩ និង​ប្រភេទ​កជំងឺបម្លែងដែល​តា​។

​អនុវត្ត​សេចក្ដីសម្រេច​នេះ ខេត្តពោធិ៍សាត់​បាន​ធ្វើការ​បិទ​ខ្ទប់​ចាប់ពី​ម៉ោង​២៣​និង​៥៩​នាទី​យប់​ថ្ងៃ​ទី​២៩ កក្កដា ​ឆ្នាំ​២០២១​ តទៅ រហូត​ដល់​ថ្ងៃ​ទី​១២ ​ខែសីហា​ឆ្នាំ​២០២១ ទើប​បើក​ឲ្យ​ចរាចរណ៍​ឡើង​វិញ​។ ការ​បិទ​ខ្ទប់​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​នេះ​មាន​០៨​គោលដៅ ក្នុង​នោះ ​នៅ​ស្រុក​ក្រគរ​មាន​០២​គោលដៅ គឺ​ផ្លូវជាតិ​លេខ​៥​ព្រំប្រទល់​ខេត្តពោធិ៍សាត់ ​និង​ខេត្តកំពង់ឆ្នាំង ព្រំប្រទល់​ឃុំ​ឈើ​តុំ​និង​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​។ ស្រុក​បាកាន​មាន​០១​គោលដៅ គឺ​ផ្លូវជាតិ​លេខ​៥​ព្រំប្រទល់​ខេត្តពោធិ៍សាត់​ និង​ខេត្តបាត់​ដំបង​។ ស្រុក​តា​លោ​សែន​ជ័យ​មាន​០១​គោលដៅ​គឺ​ព្រំប្រទល់​ឃុំ​តា​លោ​និង​ស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង​។ ស្រុក​វាល​វែង​មាន​០៤​គោលដៅ គឺ​ព្រំប្រទល់​ឃុំ​អូរ​សោម​និង​ខេត្តកោះកុង​, ព្រំប្រទល់​ឃុំ​ថ្មដា​និង​ខេត្តកោះកុង ព្រំប្រទល់​ឃុំ​ក្រពើ​ពីរ​និង​ស្រុក​សំឡូត​ខេត្តបាត់ដំបង និង​ច្រក​ថ្មដា​(​ព្រំដែន​កម្ពុជា ថៃ​) ។ ខេត្តពោធិ៍សាត់​ពុំ​មាន​កំណត់​តំបន់​លឿង លឿងទុំ និង តំបន់​ក្រហម​នោះ​ទេ​។


ការ​បិទ​ខ្ទប់​នេះ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ការ​ធ្វើ​ដំណើរ​ចេញចូល​ឆ្លងកាត់​ព្រំប្រទល់​ខេត្ត និង​ដាក់​ចេញ​រួម​គ្នា​នូវ​វិធានការ​ចាំបាច់​នានា ដែល​ត្រូវ​អនុវត្ត​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា សំដៅ​គ្រប់គ្រង​តំបន់​ដែល​មានការ​ផ្ទុះ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ជា​ពិសេស​មេរោគ​កូ​វី​ដ​១៩​ប្រភេទ​ដែល​តា ក៏ដូច​ជា​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ក្នុងភូមិ​សាស្ត្រ​ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ចំពោះ​រថយន្ដ​ពន្លត់អគ្គីភ័យ រថយន្ដ​សង្គ្រោះ​បន្ទាន់ រថយន្ដ​ដឹក​ទំនិញ​គ្រឿង​ឧបភោគ បរិភោគ រថយន្ដ​ដឹក​កងកម្លាំង រថយន្ដ​ប្រតិភូ​ក្រុមការងារ​ដែល​ចាំបាច់ និង​រថយន្ដ​ឯកជន​ដឹក​អ្នកជំងឺ​យក​ទៅ​សង្គ្រោះ​បន្ទាន់ នឹង​អនុញ្ញាត​ឲ្យ​ចេញចូល​បាន​ប្រសិនបើ​មាន​លិខិតបញ្ជាក់​ពី​អង្គភាព​និង​គ្រូពេទ្យ​ច្បាស់លាស់​។ ចំពោះ​ហាង​ផឹកស៊ី​មាន​ខ្យូ​ស​អង្គុយ ការ​ជួបជុំ​គ្នា​ក្នុង​ពិធី​ផ្សេង​ៗ និង​ការ​ប្រមូលផ្ដុំ​គ្នា​ច្រើន ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន លើកលែងតែ​អាហារ​ដ្ឋា​ន​ដែល​មានការ​វេច​ខ្ចប់​តែ​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​ខេត្តពោធិ៍សាត់ បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​សេចក្ដីសម្រេច​របស់​រាជរដ្ឋាភិបាល និង​ការ​អនុវត្ត​ផ្ទាល់​របស់​ថ្នាក់ដឹកនាំ​ខេត្ត ហើយ​ពួក​គាត់​រីករាយ​និង​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វី​ដ​១៩​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​មេរោគ​កូ​វី​ដ​១៩​ប្រភេទ​ដែល​តា ដែល​កំពុង​ផ្ទុះ​ការ​ចម្លង​ខ្លាំង​មក​ពី​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ថៃ​នេះ​៕

អត្ថបទសរសេរ ដោយ