ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យតំបន់បិទខ្ទប់ភូមិសាស្ត្រខេត្ត និងខេត្តចំនួន១០កន្លែងក្នុងចំណោម៩ស្រុក ក្រុង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖​ខេត្តបន្ទាយមានជ័យ​តំបន់​បិទ​ខ្ទប់​ភូមិ​សា​ស្គ្រ​ខេត្ត និង​ខេត្ត​មាន​ចំនួន​១០​កន្លែង ក្នុង​ចំណោម​៩​ស្រុក​.​ក្រុង​ដែល​ត្រូវ​អនុវត្ត​នៅ​វេលា​ម៉ោង​២៣.៥៩​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ ។ ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា…

បន្ទាយ​មាន​ជ័យ ៖​ខេត្តបន្ទាយមានជ័យ​តំបន់​បិទ​ខ្ទប់​ភូមិ​សា​ស្គ្រ​ខេត្ត និង​ខេត្ត​មាន​ចំនួន​១០​កន្លែង ក្នុង​ចំណោម​៩​ស្រុក​.​ក្រុង​ដែល​ត្រូវ​អនុវត្ត​នៅ​វេលា​ម៉ោង​២៣.៥៩​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចសេចក្តី​ស្តី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ទាំង​៨​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​បាន​ដាក់​ប៉ុស្តិ៍​បិទ​ខ្ទប់​ព្រំប្រទល់​ខេត្ត មាន​ចំនួន​១០​កន្លែង​ឬ​គោលដៅ​មាន​១.​ស្រុក​មង្គល​បូ​រី​២ គោលដៅ ព្រំប្រទល់​ស្រុក​មង្គល​បូ​រី និង​ស្រុក​ថ្មគោល ព្រំប្រទល់​ស្រុក​មង្គល​បូ​រី និង​ស្រុក​ប​វិល​ខេត្តបាត់ដំបង ២.​ស្រុក​ម៉ា​ឡៃ​២​កន្លែង ៣.​ស្រុក​ព្រះនេត្រព្រះ​១​កន្លែង ព្រំប្រទល់​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ៤.​ស្រុក​ថ្មពួក​២​កន្លែង ព្រំប្រទល់​ខេត្តឧត្តរមានជ័យ ៥.​ស្រុក​ភ្នំស្រុក​៣​កន្លែង ព្រំប្រទល់​ខេត្តសៀមរាប និង​ខេត្តឧត្តរមានជ័យ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ៖ សម្រេចការ​បិទ​ខ្ទប់​ភូមិ​សា​ស្គ្រ​ខេត្ត​មាន​រយៈពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ម៉ោង​២៣.៥៩​នាទី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១​ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១​សំដៅ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មក​ពី​មេរោគ​កូ​វី​ដ​.១៩ ប្រភេទ​ដែល​តា​(DELTA) ។

ហើយ​ត្រូវ​អនុវត្ត​ការ​បិទ​ខ្ទប់​ដោយ​កម្លាំង​ចម្រុះ​ទាំង​បី​ស្ថាប័ន​មាន​កម្លាំងយោធា កម្លាំង​កង​រាច​អាវុធហត្ថ កម្លាំង​នគរបាល​សំដៅ​ដល់​ភូមិ​សា​ស្គ្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​អាច​ត្រូវ​បាន​បែងចែក​ជា​តំបន់ (​ក្រហម និង​ឬ​តំបន់​លឿងទុំ និង​ឬ​តំបន់​តំបន់​លឿ​) អាស្រ័យ​តាម​កម្រិត​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​នៅ​ក្នុងភូមិ​សា​សស្ត្រ​បិទ​ខ្ទប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ