ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​នៅតែនាំ​សត្វ​ក្របី​រស់​ឆ្លង​ដែន​​ទៅ​វៀត​ណាម​ ​​ហាក់​​ផ្គើន​​បំរាម​​

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ មាន​ករណី​ឈ្មួញ​លួច​នាំ​សត្វ​ក្របី​រស់​ជា​ច្រើន​ក្បាល ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ តាម​ច្រករបៀង​ក្រឡោ​ង​ខុស ដែល​មហាជន​និ​យាយ​ថា កន្ទេល​ធំ​បន្លំដេក ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​កំពុង​មមារ​ញឹក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ ជា​ពិសេស…


ខេត្តស្វាយរៀង​ ៖​ មាន​ករណី​ឈ្មួញ​លួច​នាំ​សត្វ​ក្របី​រស់​ជា​ច្រើន​ក្បាល ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ តាម​ច្រករបៀង​ក្រឡោ​ង​ខុស ដែល​មហាជន​និ​យាយ​ថា កន្ទេល​ធំ​បន្លំដេក ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​កំពុង​មមារ​ញឹក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ ជា​ពិសេស បញ្ហា​មនុស្ស​ចំណាកស្រុក​ចេញចូល​ប្រទេស​ជិតខាង ​ដែល​ប្រឈម​និង​ការ​ឆ្លង​វី​រូស​កូ​វី​ដ​១៩ ចូល​មក​សហគមន៍​។

​ករណី​ឈ្មួញ​នាំ​សត្វ​ក្របី​រស់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ កក្កដា​២០២១ នៅ​ចំណុច​ព្រំដែន​ច្រករបៀង​ក្រឡោ​ង​ខុស ស្ថិត​ក្នុងភូមិ​កែវ​ជះ ឃុំ​បន្ទាយ​ក្រាំង​ស្រុក​កំពង់​រោ​ទ៌ ជាប់​ច្រកព្រំដែន​ក្រឡោ​ខុស ស្រុក​យិ​ន​ហ៊ឹង​ខេ​ត្តឡុង​អាន ប្រទេស​វៀតណាម​។​

បើ​តាម​បុរស​ម្នាក់​ដែល​ជា​អ្នក​ដឹក​ក្របី​តាម​រ៉ឺ​ម៉ក​បាន​ឲ្យ​ដឹង​ថា ខ្លួន​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​ដឹក សត្វ​ក្របី​ឲ្យ​ដង្ខៅ ក្របី​ឈ្មោះ​អាន រស់នៅ​ភូមិ​ពោធិ​ក្រូច​ឃុំ​បន្ទាយ​ក្រាំង​ស្រុក​កំពង់​រោ​ទ៌​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ចំពោះ​តម្លៃ ក្របី លក់​ឲ្យ​វៀតណាម​១​ក្បាល​ប៉ុន្មាន​ខ្លួន​មិនដឹង​ទេ​។

​ប្រភព​បន្ត​ទៀត​ថា ក្នុង​មួយ​ថ្ងៃជា​មធ្យម​ឈ្មួញ​ដឹក​ក្របី​ទៅ​ប្រទេស​វៀតណាម​ប្រមាណ​១០​ទៅ​២០​ក្បាល ហើយ​មាន​ក្រុមហ៊ុន​ចំនួន​ពីរ​ទី​បី​ក្រុមហ៊ុន​ផ្សេង​ទៀត ក៏​មាន​នាំ​សត្វ​ក្របីរ​ស់រាប់​សិប​ក្បាល​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រ​របៀង​ក្រឡោ​ង​ខុស​នេះ​ដែរ គឺ​នាំ​ចេញ​នៅ​ពេល​យប់​ក្នុង​កំឡុង​ម៉ោង​៧​ម៉ោង​០៨​យប់ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩​មក​សហគមន៍ ដោយ​ប​ច្ចប្ប​ន្ន​នៅ​ខេ​ត្តឡុង​អាន​ប្រទេស​វៀតណាម កំពុង​មាន​ផ្ទុះ​ជម្ងឺ​កូ​វី​ដ​១៩ គួរ​ឲ្យ​ព្រួយ​បារ​ម្ភៈ​។

​ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​លើក​ឡើង​ដែរ​ថា មាន​អ្នក​ដឹក​សាច់​ជ្រូក ពោះគោ ពោះជ្រូក គ្រឿងក្នុង​មាន់​ទា ត្រី​សាច់​ចូល​ពី​ប្រទេស​វៀតណាម​តាម​ម៉ូតូ​មក​តាម​ច្រករបៀង​ក្នុងស្រុក​កំពង់​រោ​ទ៌​ជា​ច្រើន​ដែរ​រាល់ថ្ងៃ​។​ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​នគ​បាល​វរៈ​ការពារ​ព្រំដែន ប៉ុ​ស្ត៍​ច្រករបៀង​ក្រឡោ​ង​ខុស បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សត្វ​ក្របី​ប្រមាណ​១០​ក្បាល​ដែល​ឈ្មោះ អាន ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នេះ​គឺ ជា​ក្របី​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ហើយ​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​។​

ទាក់ទិន​ករណី​នេះ​ដែរ លោក​សុច ពិសី អភិបាលស្រុក​កំពង់​រោ​ទ៌​បាន​មាន​ប្រសាសន៍​ថា ករណី​ឈ្មួញ​លួច​នាំ​សត្វ​ក្របី​រស់​ចេញ​ទៅ​ប្រទេស​វៀតណាម ក្នុងភូមិ​សាស្ត្រ​ឃុំ​បន្ទាយ​ក្រាំង​នេះ​លោក​មិន​បានដឹង​ទេ ហើយ​បើ​មានការ​នាំ​សត្វ​ក្របី​ឆ្លង​ដែន​មែន​នោះ គឺ​ពាក់​ព​ន្ធ័​សមត្ថកិច្ច​នគ​បាល​វរៈ​ការពារ​ព្រំដែន​ដែល​ឈ​ជើង​នៅ​ច្រករបៀង​នោះ ដែល​រដ្ឋបាល​ខេត្ត​បាន ចេញ​សេចក្តីណែនាំ និង​អនុសាសន៍​របស់​រាជរដ្ឋាភិបាល ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ទប់ស្កាត់ និង​រឹត​បន្តឹង​ការ​ធ្វើ​ចរាចរណ៍​មនុស្ស និង​ការ​នាំ​សត្វ ចេញ​ចូល​តាម​ច្រករបៀង​ពី​ប្រទេស​ជិតខាង ( សត្វ គោ ក្របី ជ្រូក សាច់សត្វ​និង​ផលិតផល​ធ្វើ​ពី​សាច់សត្វ​)​លោក​និង​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​ករណី​នេះ លោក​សុច ពិសី បាន​បញ្ជាក់ ថា អាជ្ញាធរ​អនុញ្ញាតិ ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ដោះ​ដូរ​កសិផល ជាមួយ​ប្រទេស​ជិតខាង ដោយ​អនុវត្ត​វិធាន របស់​ក្រសួងសុខាភិបាល​។

​ចំណែក​បន្លែ​ត្រី​សាច់ ដែល​ប្រជាពលរដ្ឋ​ដឹក​បន្តិចបន្តួច​គឺ​គ្រាន់តែ​សម្រាប់​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ខេត្ត ដែល​ដោះ​ដូរ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​រស់នៅ​តាម​តំបន់​ព្រំដែន​គឺ មាន​ពិតប្រាកដ​មែន ។ លោក​យ៉​ន សុផល នាយ​ប៉ុ​ស្ត៍​វរៈ​ការពារ​ព្រំដែន​សំ​យ៉ោ​ង បាន​មាន​ប្រសាសន៍ លោក​មិន​បាន​ជ្រាប ករណី ឈ្មួញ​ឈ្មោះ​អាន នាំ​ក្របី​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នេះ​ទេ​ដោយ​មន្ត្រី​ប្រចាំការ​នៅ​ច្រករបៀង​ក្រឡោ​ង​ខុស មិន​ទាន់​រាយ​ការ​ជូន​លោក ហើយ​លោក​ជាប់រវល់​ប្រជុំ ចាំ​ល្ងាច​លោក​និង​សួរ​ទៅ​មន្ត្រី​លោក ឲ្យ​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​ដែល​នាំ​ក្របី ឆ្លង​ដែន​ទាំងនោះ​មាន​អាជ្ញា​ប​ណ្ណ័ ឬ​ច្បាប់​នាំ​ចេញ​ដែរ​ឬទេ បើ​មាន​លោក​និង​ដក​លិខិត​ឯកសារ​ពិនិត្យ​និង​ផ្តល់​ព័ត៌មាន​នៅ​ពេល​ក្រោយ​។

មហាជន​សង្ឃឹមថា អាជ្ញា​ធរមាន​វិធា​ការ រឹត​បន្តឹង​បង្ការ​ទប់ស្កាត់​បទល្មើស​និង​អ្នក​ពាក់​ព​ន្ធ័ ដើម្បី​សុ​វត្ថ​ភាព សុខមាលភាព​ប្រជាពលរដ្ឋ ជា​ពិសេស​បង្ការ​ទប់ស្កាត់ វី​រូស​កូ​វី​ដ​១៩ ពៅ​ក្រៅប្រទេស ៕​

អត្ថបទសរសេរ ដោយ