ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្តែង​នឹង​ភ្នែក​! ប្រពន្ធ​​កូន​តាម​ទាន់​​ប្តី​នាំ​ស្រី​ឡើងឋានសួគ៌​ក្នុងផ្ទះ​សំណាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស និង​ស្ត្រី​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​នាំ​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ពី​បទ

រាជធានី​ភ្នំពេញ ៖ បុរស និង​ស្ត្រី​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ធ្វើការ​នាំ​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ពី​បទ​.​អំពើ​ផឹ​ត​. (​រូប​សវនកិច្ច​ជាមួយ​ស្ត្រី​ដទៃ​ពុំ​មែន​ជា​ប្រពន្ធ​របស់​ខ្លួន​) ពោល​គឺជា​សំណុំរឿង​ប្រពន្ធ និង​កូន​តាម​ទាន់ប្តី​/​ឪពុក កំពុង​រួមមេត្រី​ជាមួយ​ស្ត្រី​ម្នាក់ ដែល​មិនមែន​ជា​ប្រពន្ធ​ស្របច្បាប់ ។

បុរស​ខាងលើ​មានឈ្មោះ ប្រាក់ ដា​រ៉ា អាយុ​៤៩​ឆ្នាំ មុខរបរ​ជា​មន្ត្រី​សុខាភិបាល ខេត្តកំពង់ស្ពឺ ស្នាក់​នៅផ្ទះ​លេខ​៣៤ ផ្លូវលំ ភូមិ​-​ឃុំ​ស្វាយ​ក្រ​វ៉ា​ន់ ស្រុក​ច្បារមន ខេត្តកំពង់ស្ពឺ ។ ចំណែក​ស្ត្រី​ឈ្មោះ លី ដា​រ័​ត្ន អាយុ​៣៩​ឆ្នាំ មុខរបរ​លក់​កាហ្វេ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៥៥៥ ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ក្នុង​ដៃ​លោក សំ​ម ឬ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំ​ញ បើក​ការ​ស៊ើបសួរ​ទៅ​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ សេង ថា​វី អាយុ​៤២​ឆ្នាំ ដែល​ជា​ប្រពន្ធ​របស់​បុរស​ដែល​កំពុង​ជាប់​សង្ស័យ​ខាងលើ​នេះ ។

ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហើប​ពី​អង្គហេតុ​ក្នុង​សំណុំរឿង​នេះ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេង ថា​វី និង​ជនសង្ស័យ​ឈ្មោះ ប្រាក់ ដា​រ៉ា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​១៩៩៨ ដោយ​មាន​ចាស់ទុំ​ដឹង​ឮ​ទាំង​សងខាង និង​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ (​អេ​តា​ស៊ី​វី​ល​) នៅ​សាលាឃុំ​-​ស្រុក​កំណើត​ត្រឹមត្រូវ​តាម​ច្បាប់​ទៀត​ផង ។ ក្រោយ​រៀប​អាពាហ៍ពិពាហ៍​តាម​ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ​រួច​មក ពួក​គេ​បាន​រួមរស់​ជា​ប្តី​ប្រពន្ធ​យ៉ាង​ស្អិតរ​មួ​ត ភ្លេចខ្លួន​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​បង្កើត​បានកូន​សុទ្ធតែ​ស្រី​៣​នាក់ ដែល​មក​ដល់​ពេល​នេះ​កូនស្រី​ច្បង​អាយុ​២៣​ឆ្នាំ កូន​កណ្តាល​អាយុ​១៩​ឆ្នាំ និង​កូនស្រី​ពៅ​អាយុ​១៣​ឆ្នាំ​ហើយ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ចាប់តាំងពី​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​ឈ្មោះ ប្រាក់ ដា​រ៉ា ពុំដែល​មាន​បង្ក​បញ្ហា​អ្វី​ដល់​គ្រួសារ​នោះ​ទេ និង​ចេះ​ជួយ​ធ្វើ​ការងារ​រកស៊ី​បាន​ប្រាក់​ទំនុកបំរុង​ចិញ្ចឹម​ប្រពន្ធ​កូន​ទៀត​ផង ។ ប៉ុន្តែ​ចាប់​តាំង​ខែមករា ឆ្នាំ​២០២១ នេះ​មក ឈ្មោះ ប្រាក់ ដា​រ៉ា ដែល​ជា​ស្វាមី​នឹង​ជា​ឪពុក​ភាគី​ជន​រង​គ្រោះ មានការ​ប្រែប្រួល​ខុស​ពី​ធម្មតា និង​ចេះ​តែ​បង្ក​បញ្ហា​ឈ្លោះ​ទាស់ទែង​រករឿង​ជេរ​បញ្ចោ​ប្រពន្ធ​កូន ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់ ។ ដោយ​មានការ​សង្ស័យ​យ៉ាង​ដូច្នោះ ទើប​ភាគី​ខាង​ដើមបណ្តឹង​បាន​ឆែក​មើល​ទូរស័ព្ទ​របស់​លោក​ប្តី ពេល​នោះ​ទើប​ដឹង​ថា ជនសង្ស័យ​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​ឈ្មោះ លី ដា​រ័​ត្ន ជា​អ្នកលក់​កាហ្វេ​នៅ​រាជធានី​ភ្នំពេញ ឯណោះ​យ៉ាង​ក្រ​ហ៊ើ​ៗ ។

ក្នុង​នោះ​ទៀត​ភាគី​ដើមបណ្តឹង​បាន​ស្រាវជ្រាវ​ដឹង​ថា លោក​ប្តី​ជា​មន្ត្រី​សុខាភិបាល តែងតែ​ផ្ញើ​ប្រាក់​ទៅ​ជួយ​សង្គ្រោះ​ស្ត្រី​លក់​កាហ្វេ​ម្នាក់​នោះ ឲ្យ​ថ្លៃ​ជួល​ផ្ទះ ទឹក​ភ្លើង​ជា​បន្តបន្ទាប់ និង​លួចលាក់​ជួប​គ្នា​រួម​.​រក្ស​មេត្រី​ជា​ញឹកញាប់​ទៀត​ផង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​៣​រសៀល ភាគី​ខាង​ជន​រង​គ្រោះ ពោល​គឺ​ម្តាយ​និង​កូន បាន​តាម​ទាន់ និង​រក​ឃើញ​លោក​ប្តី​ឬ​លោកឪពុក ប្រាក់ ដា​រ៉ា កំពុង​នាំ​ស្រី​ស្នេហ៍​ឈ្មោះ លី ដា​រ័​ត្ន ជា​អ្នកលក់​កាហ្វេ ឡើង​ឋាន​សួរ​ជាមួយ​គ្នា​នៅផ្ទះ​សំណាក់ «​សម្បត្តិ​មាស​» ក្នុង​បន្ទប់​លេខ​១៦ ចំណុច​ផ្លូវលំ ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​ឃើញ​ដូច្នោះ​ភាគី​ជន​រង​គ្រោះ​ទាំង​ម្តាយ និង​កូន បាន​ចាប់ខ្លួន​លោក​ប្តី ឬ​លោកឪពុក នាំ​ទៅ​កាន់​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការ​លើកលែង ។

ករណី​ខាងលើ​នេះ​ផង​ដែរ ជនសង្ស័យ​ជា​មន្ត្រី​សុខាភិបាល ជា​ប្តី និង​ជា​ឪពុក​ដ៏​ល្អ ដែល​កំពុង​រង​នូវ​ការ​ចោទប្រកាន់​ពី​សំណាក់​ប្រពន្ធ និង​កូន ក៏​បាន​ទទួលស្គាល់​កំហុស​នៅ​ចំពោះ​សមត្ថកិច្ច​ផង​ដែរ​ថា «​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ផិត ដូចដែល​ប្រពន្ធ​កូន​តាម​ទាន់​នោះ​មែន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ