ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ រំ​ចង់ ប្រឹង​លក់​អន​ឡាញ​ដាច់​ជើង​ចោល

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កាលពី​ស្ថិត​តំណែង​ជា​មន្ត្រី​សក្តិ​​២ និងសក្តិ​​២​កន្លះ គេ​កត់​សម្គាល់ថា កីឡាករ​ល្បីឈ្មោះ កែវ រំ​ចង់ សកម្ម​តែ​

​រាជធានីភ្នំពេញ ៖ កាលពី​ស្ថិត​តំណែង​ជា​មន្ត្រី​សក្តិ​​២ និងសក្តិ​​២​កន្លះ គេ​កត់​សម្គាល់ថា កីឡាករ​ល្បីឈ្មោះ កែវ រំ​ចង់ សកម្ម​តែ​មុខរបរ​លក់​ផ្អក​ប្រហុក​បន្ថែម​ជាមួយ​ភរិយា​តែ​មួ​យមុខ​​ទេ ដោយ​លោក​ទុក​ពេល​ភាគច្រើន​ហ្វឹកហាត់​ការ​ប្រដាល់​ច្រើន​ជាង បើ​ទោះជា​ក្នុង​ពេល​នោះ កូ​វីត​ផ្ទុះ​ខ្លាំង ធ្វើ​អោយ​ការ​ប្រដាល់​របស់​លោក មិន​មានការ​ប្រកួត​។ ធៀប​នឹង​រយៈពេល​នេះ គេ​ឃើញ​លោក​កាន់តែ​សកម្ម​នឹង​មុខរបរ​អន​ឡាន​ជាង​មុន ជា​ពិស​សេស​ចាប់តាំងពី​លោក ត្រូវ​បាន​ដំ​ឡើងជា​មន្ត្រី​សក្តិ​​៣ កាលពី​ចុងឆ្នាំ​២០២០​។

កីឡាករ កែវ រំ​ចង់ ហាក់​មិនសូវ​រំលឹក​ពី​ស្នាដៃ និង​បង្ហាញ​ពី​សកម្មភាព​ហ្វឹកហាត់​ពាក់ព័ន្ធ​នឹង​ការ​ប្រដាល់​នោះ​ទេ បែរជា​បង្ហាញ​តែ​ពីមុខ​របរ​លក់​នេះ​លក់​នោះ​លើ​អន​ឡាញ និង​រមែង​ទៅ​ដល់ទី​តាំង​ផ្ទាល់​ ដើម្បី​ធ្វើ​ជំនាញ​តាម​រយៈ​អន​ឡាញ​។ នៅ​លើ​អាក់​ខោ​ន​ហ្វេសប៊ុក​ផ្ទាល់ខ្លួនរបស់​លោក​ គឺ​បង្ហោះ និងឡាយ​ (Live) ស្ទើរ​រាល់ថ្ងៃ​ពី​ការ​លក់​ផ្អក ប្រហុក ត្រីងៀត គោ​ងៀត និងលក់គ្រប់មុខយ៉ាង​សកម្ម ។​

ប្រសិនបើ​អ្នក​មិន​ចាប់អារម្មណ៍ គេ​ស្មានថា កីឡាករ​រូប​នេះ មិនមែន​ជា​អ្នក​ប្រដាល់ ហើយ​គឺជា​អ្នក​អន​ឡាញ​យ៉ាង​ផុសផុល​ម្នាក់​ផង​។ យ៉ាងណាមិញ មានការ​សរសើរ​ថា លោក​ពូកែ​បត់បែន​ក្នុង​ការ​រក​ប្រាក់ ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ ដែល​មនុស្ស​ភាគច្រើន​មាន​វិបត្តិ​ហិរញ្ញវត្ថុ​។

អ្នកលេង​​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ខ្លះ ចាត់​ទុក​ថា​ លោកសក្តិ​៣ កែវ រំ​ចង់ គឺជា​អ្នកលក់​អន​ឡាញ​ដ៏​មាន​ប្រជាប្រិយ​ម្នាក់ ដោយ​លោក​ប្រទះ​អ្វី​លក់​នឹង គឺ​លក់​សព្វគ្រប់​តែ​ម្ដង ដោយ​លោក​ក៏​ជា​អ្នក​ដឹក​អី​​វ៉ា​ន់​អន​ឡាញ​ទៅ​អោយ​អ្នកទិញ​ដោយ​ផ្ទាល់​ផង​ដែរ​ ។

កែវ រំ​ចង់ ត្រូវ​គេ​កត់​សម្គាល់ថា លោក​ធាត់​ឡើង​គីឡូ ហើយ​មើលទៅ ​ក្រោយ​ស្ងប់​កូ​វីត ​គឺ​​ពិតជា​ពិបាក​អោយ​លោក​ហ្វឹកហាត់​ក្លាយជា​អ្នក​ប្រដាល់​ខ្លាំង​ដូច​ដើម​ផង​ដែរ ដោយសារ​តែ​លោក​បត់បែន​​ពី​អ្នក​ប្រដាល់​ដែល​មមាញឹក​ការ​ហ្វឹកហាត់ ទៅ​ជា​អ្នក​លក់​អន​ឡាញ​សកម្ម​ស្ទើរ​គ្មាន​ពេល​សម្រាក​វិញ​។

លោក កែវ រំ​ចង់ និយាយ​ថា ថ្វី​ត្បិត​តែ​លោក​រវល់​នឹង​មុខរបរ​អន​ឡាញ​មែន ប៉ុន្តែ​ការ​រាជការ ក៏​លោក​​នៅតែ​បំពេញ​ ហើយ​ការងារ​ប្រដាល់​គឺ​នឹង​នៅ​តែ​បន្ត បើ​ទោះជា​ក្ន​ង​កាលៈទេសៈ​នេះ ពិបាក​អោយ​លោក​ហ្វឹកហាត់​រក្សា​សមត្ថភាពក៏ដោយ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ