ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កូ​វី​ដ​១៩ ​នៅ​វត្ត​ព្រែ​ម្លូ រក​ឃើញ​ព្រះសង្ឃ​ តាជី​យាយជី​ ចំនួន​ជិត៣០​អង្គ​/​នាក់កើតកូវីដ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​ព្រះសង្ឃ​១៦​អង្គ​បាន​ឆ្លង​ជំងឺ​វីរុស​កូ​វី​ដ​១៩ និង​តាជី​,​យាយជី រួម​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មក​សម្រាក​ព្យាបាល​ជំងឺ​ផ្សេង​ៗ​ចំនួន​០៨​នាក់ បាន​ឆ្លង​កូ​វី​ដ​១៩ ក្នុង​ចំណោម​២៥​នាក់ នៅ​វត្ត​ព្រៃម្លូ ឃុំ​ក្រពុំ​ឈូក​ស្រុក​កោះអណ្តែត ។…

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​ព្រះសង្ឃ​១៦​អង្គ​បាន​ឆ្លង​ជំងឺ​វីរុស​កូ​វី​ដ​១៩ និង​តាជី​,​យាយជី រួម​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មក​សម្រាក​ព្យាបាល​ជំងឺ​ផ្សេង​ៗ​ចំនួន​០៨​នាក់ បាន​ឆ្លង​កូ​វី​ដ​១៩ ក្នុង​ចំណោម​២៥​នាក់ នៅ​វត្ត​ព្រៃម្លូ ឃុំ​ក្រពុំ​ឈូក​ស្រុក​កោះអណ្តែត ។

លោក គិ​ន ភក្ដី អភិបាលស្រុក​កោះអណ្ដែត​បាន​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ​ថា នៅ​វត្ត​ព្រែ​ម្លូរ​នេះ ពិតជា​បាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ឆ្លង​ដល់​ព្រះសង្ឃ​,​តាជី​,​យាយជី​,​រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​ដែល​បាន​មក​មើលថែ ឬ​មក​សម្រាក​ព្យាបាល​ជំងឺ​ៗ​ផ្សេង​ៗ នៅ​ក្នុង​វត្ត​នេះ​ពិតប្រាកដ​មែន​ដោយ​អាជ្ញាធរ​ស្រុក​បាន​សហការ​ជា​ក្រុម​គ្រូពេទ្យ​បង្អែក​ស្រុក​បាន​ធ្វើតេស្ត​យក​សំណាក​រហ័ស​ប្រើប្រាស់​ឧបករណ៍ Rapid Test​។

លោក គិ​ន ភក្តី អភិបាលស្រុក​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​អាជ្ញាធរ​បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​ចេញ ឬ​ចូល​បរិវេណ​វត្ត និង​ក្រុម​គ្រូពេទ្យ​បាន​នឹង​កំពុង​បន្ត​យក​សំណាក​នៅ​ក្នុង​វត្ត​ព្រៃម្លូ ។ ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ព្រៃម្លូ​មួយ​នេះ​មាន​ចំនួន ៥៩​អង្គ​ផង​ដែរ ក្នុង​ចំណោម​នោះ​មាន​ព្រះសង្ឃ​១៦​អង្គ​បាន​ឆ្លង​កូ​វី​ដ​១៩ ។

គួ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​វត្ត​ព្រែ​ម្លូរ​នេះ មាន​ព្រះសង្ឃ​១​អង្គ​ព្រះ​នាម អ៊ុ​ក រី លោក​ចេះ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​ពូកែ​ស័​ក្ត​សិទ្ធ​ណាស់ ដោយ​ព្យាបាល​អ្នកជំងឺ​ដែល​ខាង​នៅ​មន្ទីរពេទ្យ​នានា​ព្យាបាល​មិនជា​ដោយ​ចំណាយ​លុយរាប់​ម៉ឺន​ដុល្លារ​មិនជា លុះ​មក​ព្យាបាល​នៅ​វត្ត​ព្រែ​ម្លូរ​នេះ​បានជា​សះស្បើយ​ជា​ច្រើន​នាក់ រហូត​អ្នកជំងឺ​ដែល​ព្រះសង្ឃ​ព្យាបាល​ទៅ​ជា​បាន​ទិញ​ឡាន​ប្រគេន​ព្រះសង្ឃ​ព្យាបាល​ជំងឺ​ជា​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ