ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត១​រូប​ជួប​ស្នេហ៍​បុរស​អូស្ត្រាលី រហូត​មានកូន​ស្រី​គួរ​ឱ្យ​ស្រឡាញ់​ម្នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​បេ​ក្ខ​នារី​ប្រឡង​ចម្រៀង X Factor Cambodia ដែល​មហាជន​ចាត់​ថា ជា​បេក្ខភាព​ខ្លាំង​ម្នាក់​ដែរ ពេល​នេះ​បាន​សម្រេចចិត្ត​ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ទី​ដែល​នាង​បាន​ជួប​បុរស​នៅ​ក្នុង​សុ​បិ​ន្ត​

រាជធានី​ភ្នំពេញ ៖ អតីត​បេ​ក្ខ​នារី​ប្រឡង​ចម្រៀង X Factor Cambodia ដែល​មហាជន​ចាត់​ថា ជា​បេក្ខភាព​ខ្លាំង​ម្នាក់​ដែរ ពេល​នេះ​បាន​សម្រេចចិត្ត​ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ទី​ដែល​នាង​បាន​ជួប​បុរស​នៅ​ក្នុង​សុ​បិ​ន្ត​របស់​នាង​។ នាង​បាន​សម្តែង​នៅ​ទីនោះ ហើយ​ក៏​បាន​ជួប​អ្នក​តាម​ស្នេហ៍​ចិត្ត​ស្មោះ រហូត​ចងក្រង​បាន​រួមរស់​ជាមួយ​គ្នា​ដោយ​ចិត្ត​និង​ចិត្ត ហើយ​ចាស់ទុំ​ក៏​ដឹង​ឮ​ផង​ដែរ​។
មក​ទល់​ពេល​នេះ ជាតិ សុច្ច​កា បាន​រស់នៅ​ក្នុង​ដែន​កោះ​អូស្ត្រាលី បាន​ច្រើន​ខែ​មក​ហើយ ស្រាប់តែ​សម្ងំ​រស់នៅ​ពពោះ​រហូត​ឆ្លងទន្លេ​បាន​តំណក់ឈាម​ជា​ចំណងដៃ​ស្នេហ៍​យ៉ាង​កក់ក្តៅ និង​កូន​ម្នាក់​ដ៏​គួរ​ឱ្យ ស្រឡាញ់​ទៀត​។

សុច្ច​កា ដែល​ជាប់​ខ្លួន​នៅ​អូ​ស្រា្ដ​លី​ជាង​១​ឆ្នាំ​នោះ ពេល​នេះ​នាង​សម្រាល​បានកូន​ស្រី​១ អាយុ​ជិត​២​ខែ​ដោយ​ដាក់​ឈ្មោះ​ថា Jo Hannna ។ នាង​បាន​ធ្វើ​ពិធី​ចេញ​ខែ​ឲ្យ​កូនស្រី​នាង​កាលពី​ពេល​ថ្មី​ៗ​នេះ​ដែរ​ជាមួយ​សារ​ថា «​គ្មាន​អ្វី​សប្បាយ​ជាង ឃើញ​កូន​សុខភាព​ល្អ​ទេ​»​។

ក្រោយ​សម្រាលកូន​ជិត​២​ខែ​នេះ​ដែរ គេ​ឃើញ ជាតិ សុច្ច​កា ឡើង​គីឡូ​ជាង​មុន​បន្ដិច​ហើយ នាង​មិន​ទាន់​កំណត់​ពេលវេលា​វិល​ចូល​ស្រុក​វិញ​ឡើយ ព្រោះតែ​កូ​វី​ដ​១៩ មិន​ទាន់​ស្ងាត់​នេះ​។

ដោយឡែក​សាច់ញាតិ​របស់​នាង​នៅ​ក្នុងស្រុក​វិញ បាន​បង្ហាញ​អារម្មណ៍​ខ្នា​ញ់​កូន​នាង​ដែល​មើលទៅ​ទើប​មាន​វ័យ​៧​ស​ប្ដា​ហ៍​សោះ តែ​ថ្លោស​ខ្លាំង​ណាស់​។

គួរ​បញ្ជាក់​ថា សុច្ច​កា បាន​ដឹក​ដៃ​លោក​ឧត្តម រៀប​ការ​តាម​បែប​សាសនា​គ្រិស្ដ​កាលពី​ចុងខែ​មីនា ឆ្នាំ​២០២១ ហើយ​ពេល​នេះ​នាង​បាន​ក្លាយទៅជា​ម្ដាយ​គេ​ទៅ​ហើយ​។ សុច្ច​កា ធ្លាប់​ប្រាប់​អ្នកកាសែត​ថា នៅ​អូ​ស្រា្ដ​លី ស្វាមី​នាង​មិន​ឲ្យ​នាង​ធ្វើការ​អ្វី​នោះ​ទេ គឺ​ឲ្យ​តែ​នៅផ្ទះ ខណៈ​ដែល​ប្ដី​នាង​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​ប្រាក់ខែ​ច្រើន​គួ​សម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ