ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​ជនជាតិ​ម៉ុង​ប្រទេស​ឡាវ រក​មេដាយ​២​គ្រឿង​ឱ្យ​អាមេរិក​នៅ​អូ​ឡាំ​ពិ​ក

2 ឆ្នាំ មុន

ជប៉ុន ៖ កីឡាការិនី Sunisa Lee ដែល​ជា​ជនជាតិភាគតិច​ម៉ុង​ក្នុង​ប្រទេស​ឡាវ រកបាន​មេដាយ​២​គ្រឿង​ឱ្យ​សហរដ្ឋអាមេរិក នៅ​

ជប៉ុន ៖ កីឡាការិនី Sunisa Lee ដែល​ជា​ជនជាតិភាគតិច​ម៉ុង​ក្នុង​ប្រទេស​ឡាវ រកបាន​មេដាយ​២​គ្រឿង​ឱ្យ​សហរដ្ឋអាមេរិក នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០​។ យុវតី​វ័យ​១៨​ឆ្នាំ​រូប​នេះ គឺជា​សមាជិក​ដំបូង​គេ​នៃ​សហគមន៍​ជនជាតិ​ម៉ុង ដែល​តំណាង និង​ឈ្នះ​មេដាយមាស​ឱ្យ​សហរដ្ឋអាមេរិក​នៅ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​។

កីឡាការិនី​ដែល​មានឈ្មោះ​ដើម Sunisa Phabsomphou បាន​ឈ្នះ​មេដាយមាស កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា លើ​កីឡា​កាយសម្ព័ន្ធ​វិញ្ញាសា Women’s artistic individual all-around ជាមួយ​ពិន្ទុសរុប ៥៧.៤៣៣ យកឈ្នះ​ម្ចាស់​មេដាយ​ប្រាក់​ប្រេ​ស៊ី​ល Rebeca Andrade ដែល​ធ្វើ​បាន ៥៧.២៩៨ និង​កីឡាការិនី​ម្ចាស់​មេដាយ​សំ​រិ​ទ្ធ​រុ​ស្ស៊ី Angelina Melnikova ដែល​ធ្វើ​បាន ៥៧.១៩៩​។

មុន​ទទួល​បាន​មេដាយមាស កីឡាការិនី​រូប​នេះ ក៏​បាន​ឈ្នះ​មេដាយ​ប្រាក់​១​គ្រឿង​ផង​ដែរ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ក្នុង​វិញ្ញាសា​ជា​ក្រុម Women’s artistic team all-around រួម​ជាមួយ​ដៃគូ​៣​នាក់​ទៀត​គឺ កីឡាការិនី Simone Biles, Jordan Chiles និង Grace McCallum ជាមួយ​ពិន្ទុសរុប ១៦៦.០៩៦ ។ ចាញ់​ពិន្ទុ​ក្រុម​ម្ចាស់​មេដាយមាស​រុ​ស្ស៊ី ដែល​ធ្វើ​បាន ១៦៩.៥២៨ និង​ឈ្នះ​ក្រុម​ម្ចាស់​មេដាយ​សំ​រិ​ទ្ធ​ចក្រភព​អង់គ្លេស ដែល​ធ្វើ​បាន ១៦៤.០៩៦​។

កីឡាការិនី Sunisa Lee កើត​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០០៣ នៅ​ទីក្រុង Saint Paul រដ្ឋ​មី​នី​សូ​តា​។ ឪពុក​ម្តាយ Sunisa គឺជា​ជនជាតិ​ម៉ុង​ក្នុង​ប្រទេស​ឡាវ ដែល​ភៀសខ្លួន​ទៅ​ជំរុំ​ជនភៀសខ្លួន​ប្រទេស​ថៃ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ដក​កម្លាំង​ចេញពី​ប្រទេស​ឡាវ​។

Sunisa ដែល​ហាត់​កីឡា​កាយសម្ព័ន្ធ​តាំងពី​អាយុ​៦​ឆ្នាំ បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​ក កាលពី​ឆ្នាំ ២០១៩ ដែល​ជា​ឆ្នាំ​អកុសល​ឪពុក​របស់​នាង​បាន​ស្លា​.​ប់ ក្រោយ​ធ្លាក់​ពី​ទី​ខ្ពស់​ប៉ះទង្គិច​ទ្រូង​ធ្ងន់ធ្ងរ អំឡុង​ពេល​ជួយ​កាត់​ដើមឈើ​មិត្តភក្តិ​របស់​គាត់​៕ (​ដកស្រង់​ចេញពី South China Morning Post និង Distractify)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ