ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាតា-បិតា សូមបំពេញឯកសារនេះជាមុនកុំឱ្យកកស្ទះពេលយកកូនៗទៅចាក់វ៉ាក់សាំងកូវីដ-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុពី ១២ ឆ្នាំ ដល់ ១៧…

រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ នាថ្ងៃអាទិត្យ ទី ១ ខែសីហានេះ ។ ព្រមជាមួយគ្នានោះ ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានណែនាំឱ្យមាតា-បិតា និងអាណាព្យាបាលក្មេងៗគួរបំពេញឯកសារឱ្យហើយជាមុន និងកាន់យកទៅកន្លែងចាក់វ៉ាក់សាំងនៅតាមទីតាំងខណ្ឌ និងមន្ទីរពេទ្យដែលក្រសួងបានរៀបចំជួន ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ឱ្យដឹងថា ក្រសួងបានដាក់ឱ្យមានទំរង់ឯកសារសម្រាប់មាតា បីតា អាណាព្យាបាល អាចបំពេញលិខិតព្រមព្រៀងចាក់វ៉ាក់សាំងកូវីដ-១៩ (ឈ្មោះ ស៊ីណូវ៉ាក់) ។ ដូច្នេះសូមបងប្អូនសុំបំពេញឱ្យហើយ  រួចកាន់ទៅជាមួយនៅពេលទៅចាក់វ៉ាក់សាំង  ដើម្បីសម្រួលបញ្ហាកុំឱ្យមានការកកស្ទះ។

យោងតាមឯកសារដែលលោកជំទាវវេជ្ជបណ្ឌិតបានចែកចាយ គឺជាទម្រង់ឯកសារ «លិខិតព្រមព្រៀងចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះ ស៊ីណូវ៉ាក់» ដោយក្នុងនោះ គឺមានការពន្យល់លម្អិតអំពីផលរំខានក្រោយការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក៏ដូចជាបានបញ្ជាក់ថា មានករណីត្រូវប្រុងប្រយ័ត្នមួយចំនួន រូមមាន ៖ អ្នកកំពុងទទួលការព្យាបាលបែបបន្ថយប្រព័ន្ធភាពសុំារយៈពេលខ្លី (ឧទាហរណ៍ ថ្នាំប្រឆាំងមហារីក) គូររង់ចាំដល់ចប់ការព្យាបាលសិន ។ មួយករណីទៀត បើបច្ចុប្បន្ន មិនមានភស្តុតាងវិទ្យាសាស្ត្រគ្រប់គ្រាន់ទាក់ទងនឹងការប្រើវ៉ាក់សាំងនេះលើសស្ត្រីមានផ្ទៃពោះទេ ។

យ៉ាងណាមិញ កុមារនិងក្មេងយុវវ័យដែលនឹងមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ឬហាមចាក់វ៉ាក់សាំង បើសិន៖ ១- បុគ្គលដែលធ្លាប់មានប្រតិកម្មអាលែរហ្ស៊ីជាមួយនឹងវ៉ាក់សាំងផ្សេងៗ, ២- ​បុគ្គលដែលលមាន ឬសង្ស័យថាមានជំងឺកូវីដ-១៩ (កំពុងគ្រុនក្តៅ «
៣៧.៥ អង្សារសេ» ) មានប៉ះពាល់អ្នកជំងឺកូវីដ-១៩ ឬកំពុងរង់ចាំលទ្ធផលតេស្តកូវីដ-១៩, និង៣- អ្នកមានជំងឺស្រួចស្រាវ និងអ្នកមានជំងឺរុំារ៉ៃធ្ងន់ធ្ងរ ដែលកំពុងធ្វើទុក្ខ ។

សូមបញ្ជាក់ថា លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​ដឹងកាលពីសប្តាហ៍មុនថា សម្រាប់​កុមារ និង​យុវវ័យ ដែល​កំពុង​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ដល់​១៧​ឆ្នាំ ​គឺ​មាន​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់​ ៕

លោកស្រី ឃុន ​ធា​រី អាយុ​៣៥​ឆ្នាំ​ រស់នៅ​ រាជធានី​ភ្នំពេញត្រៀមរួចរាល់យកកូនៗទាំង ៣ ទៅទទួលវ៉ាក់សាំង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ