មកដឹងមូលហេតុ! រុស្ស៊ីមិនប្រើឈ្មោះ និងទង់ជាតិខ្លួននៅអូឡាំពិកក្រុងតូក្យូ
ជប៉ុន ៖ អ្នកទស្សនាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ មួយចំនួនប្រហែលមានចម្ងល់ថា មូលហេតុអ្វីបានជាក្រុមជម្រើសជាតិរុស្ស៊ី
ជប៉ុន ៖ អ្នកទស្សនាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ មួយចំនួនប្រហែលមានចម្ងល់ថា មូលហេតុអ្វីបានជាក្រុមជម្រើសជាតិរុស្ស៊ី
ជប៉ុន ៖ អ្នកទស្សនាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ មួយចំនួនប្រហែលមានចម្ងល់ថា មូលហេតុអ្វីបានជាក្រុមជម្រើសជាតិរុស្ស៊ីមិនប្រើឈ្មោះ និងទង់ជាតិរបស់ខ្លួន។
តាមពិតនេះលើកទី២ហើយ ដែលរុស្ស៊ីប្រើឈ្មោះ និងទង់ជាតិផ្សេងនៅអូឡាំពិក។ ដោយកាលពីអូឡាំពិករដូវរងារ Pyeongchang ឆ្នាំ ២០១៨ នៅកូរ៉េខាងត្បូង រុស្ស៊ីបានប្រើឈ្មោះថា Olympic Athletes from Russia (OAR) «អត្តពលិកអូឡាំពិកមកពីប្រទេសរុស្ស៊ី»។ ហើយសម្រាប់អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ រុស្ស៊ីបានប្រើឈ្មោះថា Russian Olympic Committee (ROC) «គណៈកម្មាធិការអូឡាំពិករុស្ស៊ី» រួមជាមួយការប្រើទង់ជាតិផ្សេង។
តើហេតុអ្វីរុស្ស៊ី មិនត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងក្រោមឈ្មោះប្រទេស និងទង់ជាតិរបស់ខ្លួន?
បញ្ហានេះ ផ្តើមចេញពីរឿងអាស្រូវគ្រឿងញៀន ដែលរំជើបរំជួលខ្លាំងលើអត្តពលិករុស្ស៊ីចាប់តាំងពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥។ រហូតបណ្តាលឱ្យមានការហាមឃាត់ពួកគេពីការប្រកួតអូឡាំពិកថែមទៀតផង។
នៅឆ្នាំ ២០១៩ រុស្ស៊ីត្រូវជាប់បម្រាមរយៈពេល ៤ឆ្នាំពីព្រឹត្តិការណ៍កីឡាធំៗនានា រួមនិង World Cup 2022 នៅកាតាផងដែរ ដោយទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក (WADA)។ ប៉ុន្តែរយៈពេលនៃការដាក់ទណ្ឌកម្មត្រូវកាត់បន្ថយត្រឹម២ឆ្នាំ ក្រោយការប្តឹងឧទ្ធរណ៍របស់ភាគីរុស្ស៊ី។ រឿងរ៉ាវនេះកើតឡើង បន្ទាប់ពីទីភ្នាក់ងារ WADA បានចោទប្រកាន់រុស្ស៊ីលើបទ ផ្ដល់ទិន្នន័យមិនត្រឹមត្រូវពាក់ព័ន្ធលទ្ធផលតេស្តសារធាតុញៀនលើអត្តពលិកខ្លួន។
រំលឹកថា កន្លងមករុស្ស៊ីក៏ធ្លាប់រងពិន័យផងដែរ បន្ទាប់ពីការរកឃើញភាពមិនប្រក្រតីលើអត្តពលិកពួកគេ នៅឯព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុង Sochi ឆ្នាំ ២០១៤ ដែលរុស្ស៊ីផ្ទាល់ជាម្ចាស់ផ្ទះ។ ដោយគ្រានោះ មានទាំងការដកហូតមេដាយពីអត្តពលិករុស្ស៊ីមួយចំនួនផងដែរ។
សរុបមកមានន័យថា ទោះជាប់បម្រាមក៏ពិតមែន ប៉ុន្តែរុស្ស៊ីនៅតែអាចបញ្ជូនអត្តពលិកខ្លួនទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០១៨ និងអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ក្នុងនាមជាអត្តពលិកមិនតំណាងឱ្យប្រទេស។ ហើយបម្រាមនេះ ធ្វើឱ្យរុស្ស៊ីមិនអាចបង្ហាញទង់ជាតិ និងភ្លេងជាតិផ្លូវការឡើយ នៅពេលអត្តលិកខ្លួនឈ្នះមេដាយ ដោយត្រូវជំនួសដោយការប្រើទង់ និងភ្លេងសហព័ន្ធរុស្ស៊ី៕ (ដកស្រង់ចេញពី EuroSport និង Sporting News)
ចែករំលែកព័តមាននេះ