ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានដឹក​ទំនិញ​ថៃ​អាចបើក​ចេញ-ចូលតាម​​ច្រកព្រំ ដែនជា​ធម្មតា​​​​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​រថយន្ត​ដឹក​ទំនិញ​ថៃ​បើក​អោយ​ចេញ-ចូល​ជាធម្មតា​តាម​ច្រកព្រំដែន​ តែ​មនុស្ស​មិន​អោយ​ចេញ-ចូល​ឆ្លង​កាត់​ទេ ដើម្បី​ទប់ស្កាត់​កូ​វី​ដ-១៩​ ដែល​ត្រូវ​បាន​បិទចាប់ពី​ម៉ោង​២៣និង៥៩​នាទី​យប់​ថ្ងៃ​ទី​២៩ កក្កដា ស្ថិតនៅភូមិ​សា​ស្គ្រ​ខេត្ត​បន្ទាយមានជ័យ ​។ លោក…


ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​រថយន្ត​ដឹក​ទំនិញ​ថៃ​បើក​អោយ​ចេញ-ចូល​ជាធម្មតា​តាម​ច្រកព្រំដែន​ តែ​មនុស្ស​មិន​អោយ​ចេញ-ចូល​ឆ្លង​កាត់​ទេ ដើម្បី​ទប់ស្កាត់​កូ​វី​ដ-១៩​ ដែល​ត្រូវ​បាន​បិទចាប់ពី​ម៉ោង​២៣និង៥៩​នាទី​យប់​ថ្ងៃ​ទី​២៩ កក្កដា ស្ថិតនៅភូមិ​សា​ស្គ្រ​ខេត្ត​បន្ទាយមានជ័យ ​។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​សេចក្តីសម្រេច​ស្តី​ពី​ការ​បិទ​ខ្ទប់​ក្នុងភូមិ​សា​ស្គ្រ​៨​ខេត្ត​ ក្នុង​នោះ ​មាន​ខេត្តបន្ទាយមានជ័យ​ដែល​ត្រូវ​បាន​បិទ​ព្រំប្រទល់​ខេត្ត​ និង​តាម​បន្ទាត់​ព្រំដែន​ជា​បណ្តោះអាសន្ន​សម្រាប់​រយៈពេល​១៤​ថ្ងៃ​ គិតចាប់ពី​វេលា​ម៉ោង​២៣និង៥៩​នាទី​ថ្ងៃ​ទី​២៩ ខែ​ក​ក្ត​ដា ឆ្នាំ​២០២១ ​រហូត​ដល់​ថ្ងៃ​ទី​១២ ​សីហា ឆ្នាំ​២០២១ សំដៅ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ដែល​បណ្តាល​មក​ពី​មេរោគ​កូ​វី​ដ​.១៩​ប្រភេទ​(​ដែល​តា​)​។

លោក​បាន​បញ្ជាក់​ថា​ ការ​បិទ​ខ្ទប់​ភូមិ​សា​ស្គ្រ​ខេត្ត​ជាប់​ព្រំប្រទល់​ និង​ព្រំដែន​ខេត្តបន្ទាយមានជ័យ ​គឺ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ ស្រុក​ថ្មពួក ច្រក​តំបន់​ព្រំដែន​ម៉ា​ឡៃ ​ស្រុក​ម៉ា​ឡៃ​ គឺ​រថយន្ត​ដឹក​ទំនិញ​ចេញ-ចូល​ធម្មតា​អនុញ្ញាត​អ្នកបើកបរ​ និង​ព្រូ ​ដែល​ចូល​ត្រូវ​សំណាកធ្វើតេស្ត​រាល់​ការ​បើកបរ​ចេញ-ចូល តែ​អ្នកដំណើរ​មិន​អនុញ្ញាត​ឡើយ ​សំដៅ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ ដែល​បណ្តាល​មក​ពី​មេរោគ​កូ​វី​ដ​.១៩​ប្រភេទ​(​ដែល​តា​)​ ។

កម្លាំង​ចម្រុះ​ដែល​ឈរ​ជើង​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ប្រាប់​ថា​ ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​ឈម​ច្រក​ក្លង​ឡឹ​ក​ប្រទេស​ថៃ ​ត្រូវ​បាន​សម្រេច​បើក​ចេញ-ចូល​នៅ​ម៉ោង​៧​ព្រឹក ហើយ​ត្រូវ​បាន​បិទ​វិញ​នៅ​១០​យប់ ហើយ​រថយន្ត​ថៃ​ដែល​ដឹក​ទំនិញ​ចេញ-ចូល​មក​កម្ពុជា​ក្នុង​១​ថ្ងៃ​ មិន​តិច​ជាង​៣០០​គ្រឿង ​ដែល​ភាគច្រើន​ជា​គ្រឿងសំណង់​ និង​គ្រឿង​បរិភោគ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ៕

អត្ថបទសរសេរ ដោយ