ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់គោ និងក្របី លក់មិនសូវដាច់បន្ទាប់ពីមានការចាប់សាច់ក្របីក្លាស្សេមានផ្ទុកកូវីដនាំចូលពីឥណ្ឌា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជីវករ​លក់​សាច់​គោ ក្របី​ស្រស់​ៗ​ក៏​ដូច​ជា សាច់​ក្លា​ស្សេ និង​សាច់​ងៀត​នៅ​តាម​ទីផ្សារ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ត្អូញត្អែរ លក់​ពុំ​សូវ​ដាច់​នោះ​ទេ បន្ទាប់​ពី​សមត្ថកិច្ច​គយ​កម្ពុជា​ចាប់​សាច់​ក្របី ក្លា​ស្សេ​ចំនួន​៣​កុងតឺន័រ ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា…

រាជធានី​ភ្នំពេញ ៖ អាជីវករ​លក់​សាច់​គោ ក្របី​ស្រស់​ៗ​ក៏​ដូច​ជា សាច់​ក្លា​ស្សេ និង​សាច់​ងៀត​នៅ​តាម​ទីផ្សារ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ត្អូញត្អែរ លក់​ពុំ​សូវ​ដាច់​នោះ​ទេ បន្ទាប់​ពី​សមត្ថកិច្ច​គយ​កម្ពុជា​ចាប់​សាច់​ក្របី ក្លា​ស្សេ​ចំនួន​៣​កុងតឺន័រ ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ដែល​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​។

ទោះបីជា​យ៉ាងណា​មាន អាជីវករ​លក់​សាច់​ស្រស់​ខ្លះ ក៏​បាន​អះអាង​ការ​លក់ដូរ​របស់​គាត់​មិន​បាន​ប៉ះពាល់​នោះ​ទេ ដោយសារ​តែ​ម៉ូយ​ដែល​ទៅ​ទិញ​សាច់​របស់​គាត់​បានដឹង​ពី​ប្រវត្តិ​ច្បាស់លាស់ ។​ទន្ទឹម​នោះ​ក៏​មាន​អាជីវករ​ខ្លះ​ដែល​រកស៊ី​លក់​សាច់​ក្របី​ក្លា​ស្សេ​នាំ​ចូល​ពី​បរទេស ក៏​បាន​ព្យាយាម​លាក់បាំង​ពី​ប្រភព និង​បាន​អះអាង​ថា គាត់​លក់​សាច់​គោ​នោះ​ទេ ដែល​ផ្ទុយ​ពី​ការ​អោយ​ដឹង​ពី អាជីវករ​ដូច​គ្នា​នោះ ។

ដើម្បី​ស្វែង​យល់ និង​ចង់​ដឹង​ពី​ស្ថានភាព​ការ​លក់ដូរ​របស់​អាជីវករ សាច់​គោ​និង​សាច់​ក្របី​នៅ​លើ​ទីផ្សារ​កោះសន្តិភាព​ក៏​បាន​ចុះ​ទៅ​សាកសួរ​ដោយ​ផ្ទាល់​ជុំវិញ​ការ​លក់ដូរ​សាច់​គោ និង​សាច់​ក្របី នៅ​លើ​ទីផ្សារ​ដើម​គរ​ដែល​ជា​ផ្សារ​លក់ដុំ​លក់រាយ​សាច់​ដ៏​ធំ​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ។

តាម​ស្ត្រី​ឈ្មោះ សុខ អេ​ង អាយុ​៣៤​ឆ្នាំ ជា​អាជីវករ​លក់​លក់​សាច់​គោ​នៅ​ផ្សារ ដើម​គរ បានអោយ​ដឹង​ថា រយៈពេល​២​ថ្ងៃ​មក​ហើយ គាត់​លក់​មិនសូវ​ដាច់​នោះ​ទេ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ដែល​សមត្ថកិច្ច​បាន​ចាប់​សាច់​ក្របី ក្លា​ស្សេ នាំ​ចូល​ពី​ប្រទេស​ឥ​ណ្ឌ ដែល​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។ កន្លង​មក​នៅ​ក្នុង​១​ថ្ងៃ​គាត់​លក់​សាច់​គោ​ស្រស់ ដែល​កាប់​នៅ​ក្នុងស្រុក​អស់​ប្រមាណ​១០០​គីឡូក្រាម ដោយ​ក្នុង​១​គីឡូក្រាម ៤​ម៉ឺន​រៀល​ទៅ​៤៥០០០​រៀល​ទៅ​តាម​ប្រភេទ​សាច់​ល្អ តែ​ប៉ុន្មាន​ថ្ងៃនេះ​លក់​បាន​ប្រមាណ​៣០​ទៅ​៤០​គីឡូក្រាម​តែ​ប៉ុណ្ណោះ ។

អាជីវករ​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ភ្ញាក់ផ្អើល​ចាប់​បាន​សាច់​ក្របី នាំ​ចូល​មាន​មេរោគ​កូ​វី​ដ​រយៈពេល​២​ថ្ងៃនេះ​នៅ​ពេល​ដែល​ភ្ញៀវ​ចូល​ទិញ​សួរនាំ ថា សាច់​គោ ឬ​សាច់​ក្របី ព្រោះ​អ្នកខ្លះ​មិនដឹង និង​ស្គាល់​ច្បាស់​ថា សាច់​គោ ឬ​ក្របី​ឡើយ និង​ម្យ៉ាងទៀត​មានការ​ផ្អើល​ត​ៗ​គ្នា ។ ចំណែក​អ្នក​នៅ​តាម​ហាង​នានា​មួយ​ចំនួន​ក៏​បាន​ផ្អាក​ទិញ​សាច់​យក​ទៅ​អាំង​ដែរ ។

តាម​ការ​អោយ​ដឹង​ពី ចែ នី អាយុ​៥៥​ឆ្នាំ ដែល​ជា​អាជីវករ​លក់​សាច់​គោ តាម​កញ្ច្រែង​នៅ​ខាងកើត​ផ្សារ​ដើម​គរ បានអោយ​ដឹង​ថា រយៈពេល​៣​ថ្ងៃ​មក​ហើយ លក់​មិនសូវ​ដាច់​នោះ​ទេ ដែល​ពី​មុន​លក់​អស់​ប្រមាណ​៣០​គីឡូក្រាម​ក្នុង​១​ថ្ងៃ​ស្រាប់តែ​ឥឡូវ​លក់​ប្រមាណ​តែ​ជាង​១០​គីឡូក្រាម​មិន​អស់​ផង ។ ប៉ុន្មាន​ថ្ងៃនេះ​នៅ​ពេល​ដែល​គាត់​ហៅ​ម៉ូយ​អោយ​ទិញ​សាច់​គោ ស្រាប់តែ​គាត់​ឆ្លើយ​តប​វិញ​ថា អត់​ទេ​ខ្លាច​កូ​វី​ដ ។

សូ​ម្បី​កន្លង​មាន​អ្នកទិញ​យក​ទៅ​អាំង​ក៏​លែង​ទិញ​ដែល​ព្រោះ​លក់​មិន​ដាច់ ដោយ​អ្នកទិញ​ប្រាប់​ថា ទិញ​សាច់​គោ​អាំង​ស្រស់​ៗ​វិញ (​គោ​អាំង​ទាំងមូល​) ។ ដោយសារ​តែ​មានការ​ផ្អើល​ត​ៗ​គ្នា​ទើប​ធ្វើ​អោយ​ការ​លក់ដូរ​សាច់​គោ​ធ្លាក់​ចុះ ។ ចំណែក​អាជីវករ​ម្នាក់​លក់​សាច់​ក្លា​ស្សេ​នាំ​ចូល​ពី​បរទេស​ម្នាក់​ក៏​បានអោយ​ដឹង​ដែរ​ថា ប៉ុន្មាន​ថ្ងៃនេះ​ស្ងាត់​ណាស់​លក់​មិនសូវ​ដាច់​ទេ និយាយ​រួម​ស្ងាត់​តាំង​ផ្ទុះ​កូ​វី​ដម​ក​ម្លេះ ។

អាជីវករ​រូប​នោះ​បាន​បញ្ជាក់​ថា គាត់​លក់​សាច់​គោ​មិនមែន​សាច់​ក្របី​នោះ​ទេ ដែល​នាំ​ចូល​ពី​បរទេស​តែ​ពុំ​ដឹង​ថា នាំ​ចូល​ពី​ប្រទេស​ណា​ឡើយ​ព្រោះ​គាត់​បាន​ទិញ​ពី​គេ​ដែរ ។ ទោះបីជា​យ៉ាងណា​អាជីវករ​រូប​នោះ​និយាយ​ហាក់ដូចជា លាក់​ពី​ប្រវត្តិ​សាច់​របស់​គាត់​ទោះបី​មាន​គេ​ប្រាប់​ថា គាត់​លក់​សាច់​ក្របី​នាំ​ចូល​យ៉ាងណា​ក៏​ដោយ ។ ទោះបីជា​យ៉ាងណា​មាន​អាជីវករ​មួយ​ចំនួន ក៏​បានអោយ​ដឹង​ថា សាច់​គោ សាច់​ក្របី​ស្រស់ និង​កាប់​ក្នុងស្រុក​មិនសូវ​មានការ​ប៉ះពាល់​នោះ​ទេ​សម្រាប់​តែ​អ្នកទិញ​មានការ​យល់​ដឹង​ពី​ប្រវត្តិ​សាច់ និង​អ្នកលក់​នោះ ។

អាជីវករ​លក់​សាច់​ក្របី កាប់​ក្នុងស្រុក​ម្នាក់​បានអោយ​ដឹង​ថា ការ​លក់ដូរ​សាច់​ក្របី​របស់​គាត់​មិនសូវ​ប៉ះពាល់​នោះ​ទេ ព្រោះ​គាត់​លក់​តែ​សាច់​ក្របី​ស្រស់ បន្តិចបន្តួច ហើយ​លក់​តែ​សាច់​មិនសូវ​ល្អ​សម្រាប់​អោយ​ម៉ូយ​ទិញ​យក​ទៅ​ស្លម្ជូរ​គ្រឿង​លក់​តែ​ប៉ុណ្ណោះ ។

ចំណែក​ស្ត្រី​ម្នាក់​ដែល​ជា​អាជីវករ​សាច់​គោក​នៅ​ផ្សារ​ដើម​គរ​ដែរ ផ្នែក​ខាងកើត​ផ្លូវ​បានអោយ​ដឹង​ថា ទោះបី​មានការ​ផ្អើល​យ៉ាងណា​គាត់​បាន​លក់ដូរ​ធម្មតា ព្រោះ​គាត់​លក់​តែ​សាច់​គោ​ស្រែ​ដែល​ទិញ​ពី​ភ្នំ​ឱ​រ៉ា​មួយ​ៗ​មក​កាប់​លក់​ហើយ អ្នកទិញ​បានដឹង​ពី​ប្រវត្តិ​ដែល​គាត់​លក់​សាច់​ស្រស់​រយៈពេល​ប្រមាណ​៤០​ឆ្នាំ មក​ហើយ ។

ទោះបីជា​យ៉ាងណា លោកស្រី​ក៏​បាន​បញ្ជាក់​ថា ប៉ុន្មាន​ថ្ងៃនេះ​រាង​ស្ងាត់​បន្តិច ព្រោះ​មិនសូវ​មាន​ម៉ូយ​ទិញ​យក​ទៅ​អាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ